Step 45: Can't control !🔞

2.3K 63 3
                                    

"ក្មេងល្ងង់!! ឯងដឹងទេថាហេតុអីបានជាខ្ញុំមិនចង់ឲ្យឯងលង់ជ្រៅជាងនេះជាមួយខ្ញុំ?"។ នាយសង្ហាពេលនេះក៏លើកដៃមកត្រកងមុខនាងហើយនិយាយដោយសម្លេងស្រាលជាងមុនទើប Jiyou ងើយមកមុខសម្លឹងគេ។

"មិនដឹងទេ! ហើយក៏ឆ្ងល់!"។ នាងតូចក៏តបមកវិញទើប Yoongi អោនមកកាន់តែជិតនាងហើយសម្លឹងនាងដោយក្រសែមួយសោកសៅទៅវិញ។

"ខ្ញុំខ្លាចថាឯងត្រូវឈឺចាប់បែបនេះនោះអី! ខ្ញុំខ្លាចថាការចងចាំរបស់ខ្ញុំចំពោះឯងនឹងធ្វើឲ្យឯងរបួសអស់មួយជីវិតព្រោះខ្ញុំជាមនុស្សម្នាក់មានរបួសស្រាប់ហើយទើបខ្ញុំដឹងច្បាស់ពីជម្រៅនៃការឈឺចាប់ដែលវានឹងនាំទុក្ខឯងដល់-អ៊ុប!!"។ នាយសង្ហាដែលរៀបរាប់ប្រាប់នាងក្រមុំសុខៗក៏ត្រូវនាងតូចចាប់ទាញករអាវគេហើយក៏ងើយមុខទៅរកគេបន្តិចមុននឹងថើបបំបិទមាត់នាយសង្ហាដែលរៀបរាប់មិញនេះឲ្យស្ងាត់ឈឹងតែម្តង។

Jiyou បានត្រឹមតែផ្អឹបលើបបូរមាត់គេហើយកម្រើកបបូរមាត់តិចៗតាមបទពិសោធន៍រាក់ៗរបស់ខ្លួនព្រោះនាងក៏មិនដែលធ្លាប់ជាអ្នកផ្តើមរឿងអស់បែបមុនទេទើបចេះតែប៉ុន្នឹងហើយវាបង្កជាភាពភ្ញាក់ផ្អើលនឹងច្រាសច្រាលឲ្យ Yoongi ត្រូវរំជួលចិត្តនឹងអារម្មណ៍នេះភ្លាមៗហៅការឆ្លើយតបឲ្យគេលើកដៃមកក្រសោបចង្កេះមួយក្តាប់របស់នាងតូចយ៉ាងរហ័សវិញមុននឹងក៏ថើបនាងតបវិញដោយហាមចិត្តខ្លួនឯងមិនបាន។

បបូរមាត់ក្រាស់នោះក៏បឺតបបូរមាត់តូចៗនោះស្រាលៗហើយក៏ឈ្លៀតជ្រែកប្រអប់មាត់តូចឲ្យចំហរបន្តិចងាយស្រួលញែកផ្លូរឲ្យអណ្តាលមានសំណើមនឹងក្តៅងំរបស់នាយបានចូលទៅដួសដងរសជាតិផ្អែមដែលនាំចិត្តមនុស្សចាស់នេះឲ្យកាន់តែជ្រួលជ្រើមនោះតាមសេចក្តីប្រាថ្នារបស់គេដែលខំគ្រប់គ្រងនោះមកអស់តែម្តង។

រីឯនារីស្រីក៏មិនទុកពេលឲ្យបណ្តោយឲ្យអត់ប្រយោជន៍ដែរមុននឹងដៃនាងក៏រវាមមកដោះឡេវអាវនាយសង្ហាម្តងមួយគ្រាប់ៗដោយបបូរមាត់នៅរវល់ជាប់ជាមួយនាយសង្ហានៅឡើយតែដៃក៏បន្តដោះអាវនាយសង្ហារហូតបានសម្រេចចេញបង្ហាញដើមទ្រូងធំទូលាយហើយហាប់ណែននោះហើយដៃនាងក៏លើកមកអង្អែលនាយសង្ហាដោយការប្រាថ្នាចង់កើយគងវាយូរមកហើយតែបែរជាត្រូវដៃក្រាស់របស់នាយសង្ហាចាប់ជាប់មុននឹងគេដកបបូរមាត់ចេញទើបនាងក្រមុំបានស្រូបខ្យល់អុកសីុសែនមកវិញបានខ្លះ។

Chasing Your Love (តាមស្នេហ៍លោកពូដល់ជើងមេឃ)🥀💜(Completed ✅) Where stories live. Discover now