Step 55 : The fate won't let us love!

1.2K 49 14
                                    

បន្ទាប់ពីយំយែកអស់មួយស្របក់ហើយនាងតូចពេលនេះក៏បង្ខំជើងរបស់ខ្លួនឯងដើរសំដៅមករកនាយសង្ហាដែលនៅជាន់ខាងលើដោយខ្សោះកម្លាំងមុននឹងបោះដៃតូចស្រឡូនដែលមានបង់រុំលើម្រាមពេញនោះថ្នមៗហើយក៏បើកទ្វារបន្ទប់នាយហើយបង្ហាញរាងកាយក្រាស់ដែលនាងសម្លឹងពីចម្ងាយបានប្រះខ្លួនគេងបែរខ្នងមកកាន់នាងបាត់ទៅហើយ។

នាងតូចឃើញហើយក៏ជ្រៀតខ្លួនចូលបន្ទប់គេមុននឹងងាកមកបិទទ្វារថ្នមៗខ្លាចនាយសង្ហាភ្ញាក់ហើយនាងក៏សម្លឹងឃើញថានាយសង្ហានេះសូម្បីតែភ្លើងបន្ទប់ក៏មិនបិទហើយភួយក៏មិនដណ្តប់ទើបនាងសំដៅទៅទាញភួយគ្របឲ្យរាងក្រាស់នោះមុននឹងសម្លឹងមើលគេដោយកែវភ្នែករលីងរលោងនៅឡើយហើយនាងក៏ដើរមកម្ខាងទៀតហើយនាងបានសម្លឹងមើលនាយសង្ហាក៏ឃើញប្រាកដហើយថានាយកម្លោះនេះគេគេងលង់លក់បាត់ទៅហើយទើបនាងទម្លាក់់ខ្លួនលើពូកថ្នមៗមុននឹងអោនមកក្បែរគេហើយលើកដៃនាងម្ខាងមកស្ទាបមុខរបស់នាយកម្លោះនោះតិចៗមុននឹងទឹកភ្នែកនាងត្រូវបានស្រក់ហូរហើយនាងក៏លុតជង្គង់ចុះនៅក្បែរគ្រែនោះរួចយំជាខ្លាំងតែក៏លើកដៃមកខាងទៀតមកខ្ទប់មាត់មិនហ៊ានបញ្ចេញសម្លេងខ្សឹបខ្សួលខ្លាំងពេកនោះទេព្រោះខ្លាចថាគេភ្ញាក់។

"ហឹុក...អ្ហឹក...ពូ Yoon !!! ឲ្យខ្ញុំសុំទោសបើខ្ញុំតែងតែធ្វើឲ្យពូពិបាកចិត្តកន្លងមក!!! ហឹុក...ខ្ញុំដឹងថាខ្ញុំជាក្មេងម្នាក់ដែលសស្លាក់សស្លើតណាស់!!! ហឹុក....ពេលខ្លះក៏ធ្វើឲ្យពូមិនរីករាយដែរ!!! ហឹុក....តែខ្ញុំពិតជាស្រលាញ់ពូ Yoon ខ្លាំងណាស់!!! ហឹុក....ខ្ញុំមិនចង់រស់នៅឃ្លាតឆ្ងាយពីពូសូម្បីមួយវិនាទីនោះទេ! ហឹុក...ទោះពូ Yoon មិនស្រលាញ់ខ្ញុំតែគ្រាន់តែនៅក្បែរពូខ្ញុំក៏សប្បាយចិត្តដែរ!!! អ្ហឹក...ហឹុក ..តែពូដឹងទេថាពេលដែលខ្ញុំឃើញពូសប្បាយចិត្ត រីករាយផ្អែមល្ហែមដាក់ស្រីផ្សេងក្រៅពីខ្ញុំ!!! បេះដូងខ្ញុំក៏ដូចជាគេចាក់ឲ្យធ្លុះធ្លាយចឹងណា៎ពូ!!! ហឹុក....តែខ្ញុំក៏ដឹងថាឋានះខ្ញុំជាមួយពូវាត្រឹមណា៎!!! ខ្ញុំទទួលកំហុសគ្រប់យ៉ាងឲ្យតែពូនៅតែព្រមឲ្យខ្ញុំនៅក្បែរហើយបានផ្តល់ឪកាសឲ្យខ្ញុំនៅក្បែររាងកាយពូក៏ខ្ញុំអស់ចិត្តដែរ!!! ហឹុក....ក្នុងចិត្តរបស់ខ្ញុំគឺពូ Yoon ជាបុរសតែម្នាក់គត់ដែរខ្ញុំស្រលាញ់ជាងគេ!!!! បុរសម្នាក់ដែលខ្ញុំចង់កាន់ដៃឆ្លងកាត់ផ្លូវជីវិតជាមួយគ្នាតែពូ.....ហឹុក....ពូប្រហែលមិនអាចអនុញ្ញាតទេដឹង? ហឹុក...តែយ៉ាងណាក៏បេះដូងរបស់ Jeon Jiyou នេះគឺមានតែ Min Yoongi ម្នាក់គត់!"។ <ជុប>បបូរមាត់តូចច្រមិចក៏ប្រថាប់លើបបូរមាត់ក្រាស់នោះមួយខ្សឺតដោយពោលសម្តីនោះខ្សឹបៗតែប៉ុណ្ណោះហើយទឹកភ្នែករបស់នាងក៏ស្រក់មិនចុះមិនឈប់មុននឹងនាងក្រោកឈរហើយក៏ទៅគេងលើសាឡុងទៅវិញដែលមើលទៅគួរឲ្យអាណិតណាស់។

Chasing Your Love (តាមស្នេហ៍លោកពូដល់ជើងមេឃ)🥀💜(Completed ✅) Where stories live. Discover now