Step 48: Trust issue!!!

1.2K 60 10
                                    

រោងចក្រផលិតស្រាក្រហមត្រកូល Min ...

ពេលនេះគេក៏សង្កេតឃើញរាងក្រាស់យ៉ាងសង្ហាបានចុះពីរថយន្តទំនើបមុនគេហើយក៏ចុះចេញមកបើកទ្វារចំហៀងដែលមាននាងតូចញញឹមជាស្រេចដាក់គេមុននឹងចេញពីរថយន្តហើយមួយចំហៀងទៀតក៏ជានារីបារាំងដែលបើកទ្វារចុះចេញដោយខ្លួនឯងព្រោះថាក៏ឃើញ Yoongi ត្រូវបាននាងតូចយើងឪបដៃជាប់ទៅហើយ។

"Wow !!! នេះរឺរោងចក្រផលិតស្រារបស់ពូ? ស្អាតហើយធំទៀតផង!!!! អស្ចារ្យណាស់ពូ Yoon !!"។ នាងតូចក៏លាន់មាត់ពេលដែលមកដល់ទីនេះហើយក៏លែងដៃចេញពីនាយសង្ហាដែលជ្រែងដៃចូលហោប៉ៅនោះមុននឹងរត់ជុំវិញស្ងើចសរសើរពីទីនេះហើយនាយសង្ហាក៏សម្លឹងមើលនាងដោយញញឹមស្រាលពេលដែលឃើញនាងរីករាយក្នុងចិត្តក៏រីករាយដូចគ្នា។

"មើលទៅក្មួយស្រី Yoon ដូចជាសប្បាយណាស់ណ៎បានជាមើលទៅលោកក៏ស្រស់ស្រាយខុសពីធម្មតា!! មើលមកមិនដូចពូនឹងក្មួយស្រីសោះ!!"។ Teresa ដែលដើរមកតាមក្រោយក៏លើកដៃមកចាប់ដៃក្រាស់របស់នាយសង្ហាហើយក៏និយាយដោយសម្លេងស្រទន់មុននឹងញញឹមស្រាលដាក់នារីបារាំងហើយនាយកម្លោះក៏សម្លឹងមើលដៃគេដែលត្រូវនាងចាប់មុននឹងគេលើកដៃមកវាសចេញដោយគួរសមមុននឹងជ្រែងចូលហោប៉ៅវិញ។

"ឃើញអ្នកដែលយើងស្រលាញ់សប្បាយចិត្តយើងក៏ស្រស់ស្រាយមិនចឹងហេ៎? វាប្រៀបបីដូចជាឃើញគ្រួសារដែលឃើញកូនចៅរបស់ខ្លួនឯងរីករាយអត់នឹងចូលរួមអបអរមិនបានដូចគ្នា!!! ចឹងវាទាស់ខុសអីត្រង់ណា៎ទេ Teresa ?"។ Yoongi ក៏បោះសំណួរមកវិញខណៈគេមិនសូវពេញចិត្តនឹងសម្តី Teresa ដែលនិយាយស្តីជជីកសួរហាក់ដូចជាចង់ចឹងពីទំនាក់ទំនងគេនឹងនាងតូចហើយ Teresa ក៏ប្រញាប់ញញឹមក្រវីក្បាលតវ៉ា។

"ខ្ញុំគ្រាន់តែនិយាយលេង Yoon ចាំបាច់ប្រាកដប្រជាម្លឹងទេ Yoon ?"។ នារីបារាំងក៏និយាយហើយ Yoongi ក៏មើលនាងដោយមុខស្មើ។

"លេងសើចធម្មតាខ្ញុំក៏មិនថាអីទេ Teresa ! តែបើលេងសើចបែបមានន័យបង្កប់នោះខ្ញុំក៏ធ្វើធម្មតាមិនបាន!!"។ នាយកម្លោះក៏ងាកមកនិយាយដោយធម្មតាធ្វើឲ្យ Teresa បានត្រឹមញញឹមបែបមិមសម។

"ពូ Yoon !!! ឯណាចំការរបស់ពូ? នេះខ្ញុំទៅបានទេ?"។ នាងក្រមុំក៏ងាកមកហៅនាយកម្លោះទើបគេញញឹមដាក់នាងយ៉ាងស្រស់ហើយក៏ដើរតម្រង់ទៅរកនាងតែម្តងទុកឲ្យ Teresa ឈរសម្លឹងដោយមិនដកភ្នែកតែឯងនៅក្រោយ។

Chasing Your Love (តាមស្នេហ៍លោកពូដល់ជើងមេឃ)🥀💜(Completed ✅) Where stories live. Discover now