Step 46: I try my best to make you happy!

1.7K 60 4
                                    

ពេលនេះនាយសង្ហាកំពុងស្ថិតនៅក្នុងបន្ទប់ទឹកហើយឈរបង្ហាញល្វែងលើរបស់ខ្លួនយ៉ាងសង្ហាតែទឹកមុខស្រពោនជាខ្លាំងខណៈគេសម្លឹងមើលមុខខ្លួនឯងទៅក្នុងកញ្ចក់ហើយក៏សម្លឹងមើលបាតដៃរបស់គេដែលមានប្រលាក់ដោយលោហិតពណ៍ក្រហមឆ្អិនឆ្អៅនេះ។

លោហិតក្រហមឆ្អៅនេះគឺជាឈាមដែលហូរចេញពីច្រមុះរបស់នាយសង្ហាខណៈពេលមិញនេះដែលគេស្រាប់តែមានអាការៈមិនស្រួលខ្លួនបន្ទាប់ពីបញ្ចេញកម្លាំងរួចហើយក៏មានអារម្មណ៍ថាសឺៗតែក៏ខំធ្វើជារឹងមាំនៅមុខនាងតូចព្រោះបំណងមិនចង់ឲ្យនាងបារម្ភទាំងការពិតគេក៏កំពុងតែដឹងខ្លួនថាមិនស្រួលបាត់ទៅហើយទើបចេះតែលួងលោមបង្ខំនាងតូចឲ្យគេង។

"នេះខ្ញុំកើតអីទៅ?"។ នាយសង្ហាសម្លឹងមើលឈាមលើបាតដៃរបស់គេហើយក៏មានអារម្មណ៍ថាមិនស្រួលជាបន្តបន្ទាប់។

បន្ទាប់មកនាយសង្ហាក៏សម្រេចចិត្តសម្អាតកាយដោយចិត្តនៅមួរម្មងព្រោះតែនាយកំពុងតែបារម្ភពីសុខភាពខ្លួនឯងថាវាកំពុងតែឈានចូលភាពដុនដាបមែនទែនហើយតែវាមិនមែនជាហេតុផលធំចម្បងនោះទេតែគឺជារឿងរ៉ាវមួយចំនួនផ្សេងទៀតដែលគេមិនទាន់បានដោះស្រាយនោះទេទើបសំខាន់ព្រោះជីវិតរបស់គេរស់រាល់ថ្ងៃក៏ដើម្បីតែរឿងសងសឹករកយុត្តធម៍ឲ្យគូដណ្តឹងគេនោះឯងហើយចុះបើពេលនេះសុខភាពគេយ៉ាងនេះទៅហើយតើគេអាចនឹងចាត់ការរឿងអស់នេះទាន់ពេលវេលាទេ។

ហើយពេលនេះបញ្ហាមិនមែនត្រឹមតែប៉ុន្នឹងទេដែលនាំឲ្យគេកាន់តែឈឺក្បាលស្មុគស្មាញព្រោះពេលនេះគេក៏គិតដល់នារីម្នាក់ទៀតដែលគេជ្រុលជ្រួសជាមួយនារីនោះម្តងហើយម្តងទៀតនោះដែលធ្វើឲ្យគេប្រែជាច្របល់ចិត្តជាខ្លាំងហើយក៏ខឹងនឹងខ្លួនឯងដែលបណ្តោយខ្លួនបែបនេះមិនឈប់។

បន្ទាប់ពីរៀបចំខ្លួនហើយនាយសង្ហាក៏ដើរមកបន្ទប់មួយទៀតហើយទាញដបថ្នាំងងុយគេងដែលលេបប្រចាំមកញាំុដូចធម្មតាមុននឹងទុកវាហើយក៏យកមួយគ្រាប់មកញាំុហើយគេក៏សម្លឹងមើលរូបថតរបស់គូដណ្តឹងសម្លាញ់ចិត្តដែលស្រលាញ់ស្មើជីវិតនោះដោយទឹកមុខស្រពោនបន្ទាប់មកគេក៏លុតជង្គង់មុខរូបថតធំរបស់នាងដែលគេព្យួរលើជញ្ជាំងនោះដោយគ្មានមូលហេតុហើយក៏អោនក្បាលចុះមុននឹងងើយមុខសម្លឹងនាងតាមរយៈរូបថត។

Chasing Your Love (តាមស្នេហ៍លោកពូដល់ជើងមេឃ)🥀💜(Completed ✅) Where stories live. Discover now