Step 8 : We shouldn't meet eachother !"

1.3K 80 6
                                    

Busan , Korea ....

ពេលនេះក្រុមនិស្សិតដែលចុះមកកាមសិក្សានៅទីនេះរយៈពេលពេញមួយខែក៏បានមកដល់ទីតាំងហើយក្នុងនោះក៏សង្កេតឃើញទេសភាពស្រស់ត្រកាលដែលនៅទីនេះកំពុងតែបង្អួតសម្រស់ដាក់អ្នកទីក្រុង Seoul ឲ្យទាក់អារម្មណ៍ហើយក៏ស្រស់ស្រាយជាមួយធម្មជាតិដែលធ្វើឲ្យអ្នករាល់គ្នាដែលបានមកដល់ទៅនេះចង់តែចំនាយពេលវេលាដើរលែងឲ្យណាន័យនោះទេ។

"នៅទីនេះស្រស់ស្អាតខ្លាំងណាស់ Mira !!!"។ សម្លេងស្រទន់របស់ Jiyou បានបន្លឺខណៈដើរស្របដំណើរនឹងសម្លាញ់ជិតសិទ្ធរបស់នាង។

"មែនហើយ!!! លឺថាមានសមុទ្រស្អាតៗច្រើនណាស់នៅទីនោះ!!! គិតថាមានពេលទំនេរនឹងមកលេងហើយ!!! មិនមកលេងទឹកសមុទ្រនៅ Busan ប្រាកដជាស្តាយណាស់!"។ Mira ក៏និយាយហើយ Jiyou ក៏ងក់ក្បាល។

"Jiyou !!"។ សម្លេងគ្រលររបស់កម្លោះម្នាក់ដែលយួរឥវ៉ាន់នោះក៏រត់មករកនាងក្រមុំដែលឈរសម្លឹងគយគន់ទេសភាពនេះ។

"មានរឿងអី Jaehyung!"។ Jaehyung ជាឈ្មោះរបស់បុរសម្នាក់ដែលជាមិត្តរួមថ្នាក់នឹងក្រមុំទាំងពីរហើយគេក៏រូបរាងសង្ហាមិនអន់ដែលទាក់ទាញនារីៗនៅក្នុងសាកលឲ្យលង់ស្នេហ៍មិនតិចហើយក៏មានស្រីច្រើនចាប់អារម្មណ៍នឹងគេតែក៏ស្តាយដែលគេក៏សម្លឹងឃើញតែ Jiyou នារីក្រមុំស្រស់ដូចជាកុលាបតែសម្រាប់នាងក្រមុំវិញមិនបានមើលគេក្នុងន័យអីលើសពីមិត្តនោះទេ។

"ល្ងាចនេះទំនេរទេ? ខ្ញុំចង់បបួល Jiyou ទៅញាំុកាហ្វេនៅ Busan ម្តងណា៎! លឺថាឆ្ញាញ់ហើយបរិយាកាសក៏ល្អទៀត! ញាំុកាហ្វេទល់មុខសមុទ្យតែម្តងណា៎!!"។ Jaehyung ក៏បបួលហើយនាងក្រមុំក៏ញញឹមព្រោះនាងក៏ចូលចិត្តទទួលទានកាហ្វេដែរ។

"មនុស្សពីរនាក់តែហៅតែម្នាក់ចឹងរឺ Jaehyung ?"។ Mira ដែលឈរក្បែរនាងក៏បន្លឺសម្លេងបែបអន់ចិត្តតែ Jaehyung ក៏សើច។

"បើ Jiyou ទៅ Mira ក៏មិនបាត់មុខស្រាប់មែនទេ? ចឹងហៅម្នាកើក៏មកទាំងពីរនាក់ស្រាប់ហើយ!!"។ នាយកម្លោះក៏តបហើយសម្លឹងមើល Jiyou ដោយញញឹមស្រស់ទើបនាងក្រមុំទាំងពីរញញឹម។

មិនបង្អង់យូរដែលការងារចុះកាមសិក្សាពួកគេចាប់ផ្តើមហើយនិស្សិតទាំងអស់ក៏ចាប់ផ្តើមការសិក្សាស្រាវជ្រាវនឹងអនុវត្តផ្ទាល់ដោយមានការណែនាំពីសំណាក់លោកគ្រូអ្នកគ្រូយ៉ាងយកចិត្តទុកដាក់ហើយនៅទីនេះក៏ជាឪកាសដែលអ្នកសិក្យាទទួលបទពិសោធន៍បានល្អបំផុតហើយ។

Chasing Your Love (តាមស្នេហ៍លោកពូដល់ជើងមេឃ)🥀💜(Completed ✅) Where stories live. Discover now