Step 43: Feel strange to this girl !

1.3K 60 4
                                    

រាងកាយក្រាស់របស់នាយកម្លោះវ័យជ្រេមុខក្មេងជាងអាយុនេះក៏បន្តធ្វើដំណើរមកដល់បន្ទប់គេងរបស់គេមុននឹងបើកទ្វារចូលមកហើយក៏ត្រូវភ្ញាក់ផ្អើលបន្តិចពេលដែលឃើញរាងតូចស្តើងអង្គុយឪបក្បាលជង្គង់ខ្លួនឯងមើលទៅកម្សត់ខ្លាំងណាស់ទើបនាយសង្ហាក៏រហ័សចូលមកមើលនាង។

"Jiyou ? នែ! Jeon Jiyou !! ក្រោកឡើង!! កុំលេងសើចណា៎-ឈាម? នេះដៃគេមានរបួសហេ៎?"។ បន្ទាប់ពីហៅនាងហើយតែគ្មានការឆ្លើយតបទើបនាយសង្ហាក៏សង្កេតឃើញរបួសជាំខ្មៅជាំជាប់លើក្រញូមដៃនឹងឈាមកកលើឥដ្ឋនោះទៀតដែរធ្វើឲ្យនាយសងហ្ហាកាន់តែច្របូកច្របល់។

"អូ!! អ្នកប្រុស! នេះអ្នកនាង Jiyou កើតអីចា៎?"។ មេការដែលលើកថាសអាហារក៏ភ្ញាក់ផ្អើលនឹងទិដ្ឋភាពចំពោះមុខហើយនាយសង្ហាក៏លើកគ្រានាងក្រមុំដែលមិនដឹងសន្លប់ពីពេលណានោះមកដាក់ទម្រេតលើគ្រែមុននឹងគេឡើងទៅអង្គុយក្បែរនាងហើយងាកមកមេការ។

"ទុកអាហារទីនេះហើយរួចទៅយកប្រអប់ថ្នាំឲ្យខ្ញុំ! កុំភ្លេចកន្សែងនឹងទឹកក្តៅផង!!"។ Yoongi ក៏រហ័សចេញបញ្ជាហើយមេការក៏ងក់ក្បាលមុននឹងចាកចេញទៅ។

"នេះគេធ្វើរឿងឆ្កួតអីទៅ? នេះឯងមិនមែនបង្អត់អាហារខ្លួនឯងហើយក៏ទៅធ្វើចឹងដាក់ខ្លួនឯងទេដឹង Jeon Jiyou ? ហើុយ!!! នេះឯងកំពុងតែកើតអ្វីទៅ?"។ នាយសង្ហាក៏ទាញនាងមកផ្តេកក្បាលលើដើមទ្រូងកក់ក្តៅរបស់គេមុននឹងដៃក្រាស់មួយទៀតក៏ក្រសោបស្មានាងហើយរំពៃសម្លឹងមុខមាត់ស្លេកស្លាំងរបស់នាងក្រមុំនេះហើយក៏សង្កេតឃើញថាភាពសោកសៅបានលោតមកពេញផ្ទៃមុខរបស់នាងធ្វើឲ្យនាយកម្លោះមានចិត្តថាធ្ងន់ត្រដុកដូចគ្នា។

ក្រោយមកកន្សែងនឹងទឹកជាមួយថ្នាំបានមកដល់ទើបនាយមិនបង្អង់យូរក៏រហ័សទៅជូតមុខឲ្យនាងក្រែងលនាងបានដឹងខ្លួនទើបក្រោកមកស្រវាទាញសំលីនឹងថ្នាំមកលាបរបួសឲ្យនាងតែគេក៏នៅទ្រឹងពេលដែលខិតខំរកនឹកវិធីលាបថ្នាំព្រោះមនុស្សដូចជាគេពូកែគ្រប់យ៉ាងលើកលែងតែរឿងលាបរបួសនេះដែលគេមានទម្លាប់ខុសប្លែកពីអ្នកដទៃដែលមានលាបរបួសខុសក្បួនខ្នាតមិនដែលចេះត្រូវយ៉ាងម៉េច។

Chasing Your Love (តាមស្នេហ៍លោកពូដល់ជើងមេឃ)🥀💜(Completed ✅) Where stories live. Discover now