Step 1 : Shaking heart ! 💜

2.9K 100 20
                                    

ភូមិគ្រឹះ Jeon ....

"អាចង្រៃយ៎ណាយកបាច់ផ្កាមកទៀតហើយហា៎? យើស!! ឯងទៀតហើយហេ៎? ចេញពីភូមិគ្រឹះយើងឲ្យឆាប់! អាក្បាលទំពែក!! មិនចឹងយើងបាញ់បំបែកក្បាលឯងហើយណា៎!!"។ សម្លេងឡូឡាចេញពីមុខរបងភូមិគ្រឹះត្រកូល Jeon ទាំងកណ្តាលថ្ងៃត្រង់ដោយមានបុរសសង្ហាជាមេគ្រួសារឈរច្រត់ចង្កេះស្តីឲ្យបុរសចំណាស់ម្នាក់ទៀតដែលមានវ័យប្រហែលនឹងខ្លួនម្នាក់នេះតែមានរូបរាងចាស់ជាងគេឆ្ងាយមិននៅសង្ហាដូចគេឡើយកំពុងកាន់កាដូនឹងបាច់ផ្កាជាច្រើនមកសុំស្នេហ៍កូនស្រីបណ្តូលចិត្តគេ។

"ប៉ាក្មេក!! ឲ្យខ្ញុំបាមនិយាយជាមួយ Jiyou តែមួយម៉ាត់ក៏បានដែរ! ខ្ញុំស្រលាញ់កូនលោកប៉ាណាស់ !!" ។ បុរសចំណាស់ក៏តបហើយ Jeongguk នេះឆេះឆាបតែម្តងក៏ដកកាំភ្លើងមកកេះកៃតម្រង់ទៅគេហើយតែក៏បានមនុស្សស្រីម្នាក់មកឃាត់។

"ហើុយ ប៉ា!! ទេ! កុំណាប៉ាៗ!"។ សម្លេងស្រួយទន់ជាមួយដៃស្រឡូនមកចាប់កាន់ដៃរបស់គេជាមួយមុខមាត់ស្អាតឥតខ្ចោះដូចទេពធីតារបស់នាងបានឃាត់លោកប៉ានាង។

"មកធ្វើអីកូន Ji !! ចូលផ្ទះវិញទៅ!!! ប៉ាចាត់ការអាកញ្ជាស់នេះឲ្យដឹងម្តង!! វារញ៉េរញ៉ៃកូនមិនឈប់សោះតែម្តង!!! ប៉ាខឹងណាស់!!"។ នាយកម្លោះសង្ហាជាប៉ានេះក៏កញ្រ្ជោលតែ Jiyou ក៏ឃាត់តែបែរជាគេមិនព្រមស្តាប់សោះទើបនាងក្រមុំរកជំនួយ។

"ម៉ាក់!!! ជួយផង!! ម៉ាក់ហា៎!!"។ ចុងក្រោយក៏មានតែរកអ្នកមានឥទ្ធិពលជាងប៉ាគេគឺអ្នកស្រី Jeon នឹងឯង។

"មានការអី- ហូយ! កញ្ចាស់ Jeong បងឆ្កួតទេហី? ដាក់កាំភ្លើងចំុះទៅកញ្ចាស់!!"។ ម៉ាក់នាងក្រមុំក៏ឃាត់ហើយ Jeongguk ក៏សម្លឹងប្រពន្ធដោយមិនអស់ចិត្តមុននឹងសម្លក់បុរសចំណាស់នោះ។

"បងចង់ប្រដៅអាមួយចេញម្តង!! វាញ៉ែកូនបងណា៎ Soo !!"។ Jeongguk ចង្អុលមុខគេហើយក៏យកកាំភ្លើងមកសៀតចង្កេះវិញមុននឹងមកឪបកូនស្រីគេវិញ។

"យ៉ាប់! អឺលោកហា៎!! ក្រោកមកណា៎!! អរគុណដែលខំស្រលាញ់តាមកូនស្រីខ្ញុំកន្លងមក!! ហើយថែមទាំងថោកទាប-អ៊ុបច្រឡំមាត់! មកចំនាយលុយទិញរបស់ច្រើនឲ្យគេតែកូនខ្ញុំអត់ទំនេរទេលោក!"។ Soojin និយាយដោយសម្តីធម្មតាធ្វើឲ្យបុរសលុតជង្គង់បើកភ្នែកធំៗហើយ Jeongguk នេះក៏ភ្ញាក់ផ្អើល។

Chasing Your Love (តាមស្នេហ៍លោកពូដល់ជើងមេឃ)🥀💜(Completed ✅) Where stories live. Discover now