Step 41: Risky moment !

1.3K 63 2
                                    

"អាឡូ daddy សង្ហារបស់កូនចា៎!!"។ លើកទូរស័ព្ទភ្លាមក៏និយាយស្តីយ៉ាងផ្អែមត្រជាក់ធ្វើឲ្យ Yoongi ដែលទម្លាក់ខ្លួនអង្គុយលើសាឡុងនោះក៏ចង់ចិញ្ចើមបន្តិច។

( នេះបើប៉ាមិន call មកនោះទេ!!! ឯងនៀកប្រហែលបាត់មាត់ឈឹងមិនខ្វល់អីហើយកូនស្រី!!! ប៉ាម៉ាក់បារម្ភនឹងឯងចង់ស្លាប់!! បានមកដល់បារាំងហើយក៏មិនគិត call មករកប៉ានឹងម៉ាក់ឲ្យដឹងដំណឹងអីសោះ!! )។ Jeongguk ជាលោកប៉ាក៏តបមកវិញហើយនាងតូចក៏លើកដៃអេះក្បាល។

"ឲ្យកូនសុំទោស!! នេះមកពីរវល់ដើររកសាកលវិទ្យាល័យនៅទីនេះហ៎ប៉ា!!! គិតថានឹង call ប្រាប់ប៉ាថ្ងៃនេះដែរតែប៉ាក៏តេមកមុនកូនឲ្យទាល់តែបាន!! ហិហិហិ!!!"។ នាងតូចក៏ដោះសារធ្វើ Yoongi ញោចស្នាមញញឹមចុងមាត់ដោយសារតែគេអស់សំណើចនឹងការដោះសាររបស់នាងធ្វើឲ្យ Jiyou ធ្វើមាត់ស្រួចដាក់គេ។

( អឺ!! ចុះពេលនេះកូននៅឯណា៎ទៅ? )។ Jeongguk ក៏បោះសំណួរបន្តជាសំនួរដែលធ្វើឲ្យ Jiyou បែកញើសជោកថ្ងាសតែម្តង។

"គឺកូន...កូននៅ..!"។ នាងក្រមុំក៏ប្រែជារដេបរដុបនិយាយមិនចេញធ្វើឲ្យនាយសង្ហាចំណាស់នេះចង់ចិញ្ចើមពេលឃើញនាងដើរសំដៅមកគេហើយក៏ទាញទូរស័ព្ទចេញពីត្រចៀកបន្តិចមុននឹងលើកដៃម្ខាងទាញវាមកទប់ត្រង់បំពង់ស្រូបសម្លេងខ្លាចលឺសម្លេងចូលក្នុងទូរស័ព្ទមុននឹងនាងតូចងាកមុខមករកគេ។

"ពូហា៎!! លោកប៉ាខ្ញុំសួរខ្ញុំថាខ្ញុំនៅឯណា? ឆ្លើយថាម៉េចទៅពូ?"។ នាងតូចក៏ខ្សឹបដាក់គេហើយនាយសង្ហាក៏លើកចិញ្ចើម។

"នៅផ្ទះប្រុស !!"។ មួយម៉ាត់យ៉ាងខ្លីស្ទើររតែប្រល័យនាងក្រមុំឲ្យដួលដាច់ផ្ងារទៅហើយ។

( អាឡូ!! កូន Ji !!! ឯឯលឺប៉ាសួរទេនឹងហា៎? )។ នាយកម្លោះពីខាងកូរ៉េក៏ស្រែកតាមរលកធាតុអាកាសធ្វើឲ្យនាងក្រមុំរហ័សលើកមកនិយាយ។

"ចា៎ប៉ាចា៎! កូនលឺតើ!!! នេះកូននៅផ្ទះមិត្តភក្តិ!!"។ នាងក្រមុំក៏ដោះសារហើយក៏សម្លឹងមុខ Yoongi ។

( ស្អីគេ? ឯងមានមិត្តភក្តិនៅបារាំងពីអង្កាល់? )។ បុរសជាឪពុកនោះក៏ពូកែដេញដោលធ្វើឲ្យនាងស្ទើរគាំងខួរត្រឡប់ត្រឡិនអស់ទៅហើយព្រោះកំពុងគិតថាដោះស្រាយយ៉ាងណា៎។

Chasing Your Love (តាមស្នេហ៍លោកពូដល់ជើងមេឃ)🥀💜(Completed ✅) Where stories live. Discover now