Step 7 : That girl just stranger to me!

1.4K 87 7
                                    

"ពូ..ពូ Yoon ?"។ នាងក្រមុំយើងក៏ស្រាប់តែបើកភ្នែកភ្នែកធំៗសម្លឹងទៅថង់កាដូដែលនាងទិញមកឲ្យពូសង្ហាម្នាក់នេះត្រូវបានវាសទម្លាក់ទៅលើដីដោយគ្មានមូលហេតុ។

រីឯ Yoongi បែរជាមិននិយាយអ្វីមួួយម៉ាត់ក្រៅពីក្រោកចេញហើយដើរទៅដោយមិននិយាយស្តីតបតអ្វីនឹងនាងសោះឡើយដែលជាហេតុធ្វើឲ្យ Jiyou ឈរភាំងនឹងទង្វើរបស់គេមុននឹងនាងអោនមករើសថង់កាដូនោះមកកាន់វិញហើយក្តោបវាក្នុងចិត្តក៏ស្រាប់តែសោកសៅយ៉ាងខ្លាំងអាចនិយាយបានថានាងអន់ចិត្តជាអនេកស្ទើរស្រក់ទឹកភ្នែកមកទាំងស្រុងទៅហើយដែលខ្លួនខំតាំងចិត្តទិញកាដូឲ្យគេតែគេបែរជាធ្វើចឹងដាក់នាងទាំងគ្មានហេតុផលអ្វីសោះនៅមិនបកស្រាយមួយម៉ាត់ឲ្យនាងបានស្តាប់ទៀតផង។

"អេ? បង Yoon ឆាប់ទៅវិញម្ល៉េះ?"។ ពេលនេះកម្លោះ Jimi ក៏ឃើញ Yoongi ដើរចេញមកក្រៅយ៉ាងរហ័សក៏សួរហើយនាយសង្ហានេះក៏ងាកមកមើលគេដោយទឹកមុខស្មើធេង។

"មានការ! ត្រូវប្រញាប់រៀបចំអីវ៉ាន់ផង! បងទៅហើយ!"។ Yoongi និយាយប៉ុន្មានម៉ាត់ហើយក៏ដើរចេញធ្វើឲ្យ Jimin ងឿងឆ្ងល់នឹងទង្វើគេហើយក៏ងាកមកមើលនារីតូចនោះដែលមានទឹកមុខស្រងូតស្រងាត់ទើបគេប្រញាប់ចូលទៅមើល។

"អូន Ji កើតអីមែនទេនឹង?"។ Jimin ក៏សួរដោយព្រួយបារម្ភហើយ Jiyou នេះប៊ិះតែនឹងស្រក់ទឹកភ្នែកពេលលឺគេសួរនាំបែបនេះតែនាងក៏ស្រូបខ្យល់ចូលពោះមុននឹងខំញញឹមតប។

"គឺ..គឺមិនអីទេបង Min ! នេះកាដូនេះខ្ញុំទុកឲ្យបងជួយយកឲ្យពូ Yoon ផង!"។ នាងក្រមុំក៏មិនដាច់ចិត្តហើយនៅតែចង់យកកាដូនេះឲ្យគេទើបសម្រេចផ្ញើឲ្យកម្លោះម្នាក់នេះរក្សាទើបគេក៏ជ្រួញចិញ្ចើមមើលមុខនាង។

"ហាក? ចុះក្រែងមិញនិយាយគ្នាសុខៗតើ! ម៉េចមិនឲ្យគាត់ទៅ?"។ Jimin ក៏សួរហើយស្រាប់តែ Jiyou នាងខំញញឹមតែមានអារម្មណ៍ចង់ច្រាលទឹកភ្នែកកាន់តែខ្លាំងដោយសារតែហេតុការណ៍មិញនេះលោតពេញខួរក្បាល។

"ខ្ញុំឲ្យគាត់រួចហើយតែគាត់....គាត់ក្រវាសវាចេញមិនព្រមទទួលហើយក៏ដើរចេញទៅបាត់ទៅ!"។ ទឹកភ្នែកមួយតក់ដែលខំឃាត់ក៏ស្រក់ចុះមកដោយមិនអាចទប់បានធ្វើឲ្យ Jimin ហាក់ភ្ញាក់ផ្អើលក្រោយឃើញនាងយំហើយលឺសម្តីនាងរៀបរាប់រឿងរ៉ាវនេះទៀត។

Chasing Your Love (តាមស្នេហ៍លោកពូដល់ជើងមេឃ)🥀💜(Completed ✅) Where stories live. Discover now