Character Profile

2.7K 98 21
                                    

ប្រវត្តិរូបសង្ខេបតួអង្គ....

តួអង្គឯកប្រុស : Min Yoongi ( មីន យ៉ុនហ្គី ) ជាកម្លោះវ័យជ្រេម្នាក់ 45 ឆ្នាំម្នាក់មានមុខរបរជាម្ចាស់ផលិតស្រាក្រហមដ៏ល្បីនៅបារាំងហើយគេក៏មានប្អូនស្រីម្នាក់ទៀតដែលរស់នៅកូរ៉េជាអ្នកចាត់ចែងមើលថែការងារជំនួសគេទីនោះផងដែរ! គេក៏ជាម្ចាស់ចំការទំពាំងបាយជូររាប់សិបហិចតានៅបារាំងនឹងកូរ៉េហើយស្រាក្រហមរបសក្រុមហ៊ុនត្រកូល Min គេត្រូវបានចាត់ចូលជាស្រាក្រហមលំដាប់ថ្នាក់ល្អដែលនាំចេញចូលលក់ដាច់រាប់មឺុនកេសរាល់ថ្ងៃនេះហើយបានធ្វើឲ្យគេក្លាយជាថៅកែមានប្រាក់វាល់លានដុល្លារ។

+គេមិនត្រឹមតែជាអ្នកមហាសេដ្ឋីមានលុយចាយមិនអស់នោះទេនៅមានរូបសម្បត្តិុមហាសែនស្រស់សង្ហាដែលនារីណាក៏ប្រាថ្នានៅក្បែរចង់ជ្រកកោនក្នុងដើមទ្រូងគេតែគួរឲ្យស្តាយដែលបុរសចំណាស់ម្នាក់នេះមិនបានបើកបេះដូងទទួលអ្នកណាចូលក្នុងជីវិរបន្ទាប់ពីគូដណ្តឹងដែលគេស្រលាញ់ជាទីបំផុតបានស្លាប់បាត់ទៅហើយចរិតរបស់គេក៏ប្រែប្រួលមកជាត្រជាក់ដូចទឹកកក ស្ងៀមស្ងាត់ មិនចេះមាត់ករច្រើនទោះបីគេមានចិត្តបារម្ភលើអ្នកដទៃក៏គេមិនទម្លាប់បង្ហាញវាចេញឲ្យគេឯងបានដឹងដែរ។

តួអង្គឯកស្រី : Jeon Jiyou ( ចន ជីយូ ) ក្រមុំវ័យក្មេង 20 ឆ្នាំជានិស្សិតសិក្សាមុខវិជ្ជាពេទ្យផ្នែកបេះដូងឆ្នាំទី 2 ក៏ជាកូនស្រីបណ្តូលចិត្តតែម្នាក់របស់នាយកក្រុមហ៊ុនធនាគារល្បីឈ្មោះទូទាំងកូរ៉េ Jeon Jeongguk នឹងម្ចាស់ភោជនីយដ្ឋានស្រី Jeon Soojin ផងដែរ។

+ដោយសារតែជាត្បូងពេជ្រតែមួយគត់របស់គ្រួសារមិនថានាងក្រមុំមានអ្វីក៏លោកប៉ាមិនហ៊ានជំទាស់ចិត្តនឹងព្រមតាមគ្រប់យ៉ាងឲ្យតែកូនត្រូវការហើយនាងក៏មានចរិតរូសរាយ ច្រឡើមបន្តិច ចូលចិត្តលេងសើចច្រើនជាហេតុនាំឲ្យនាងមានមន្តស្នេហ៍ខ្លាំងដោយមិនដឹងខ្លួនបុរសណាក៏ចោមរោមតាមញ៉ែច្រើនតែនាងមិនចាប់អារម្មណ៍នឹងនរណាម្នាក់ទៅវិញតែបើនាងមានមនុស្សម្នាក់ដែលនាងពេញចិត្តហើយច្បាស់ណាស់ថានាងនឹងមិនលែងដៃគេជាដាច់ខាតហើយណាក្នុងបេះដូងនឹងការចងចាំនាងបានដក់ជាប់តែនឹងរូបរាងបុរសដែលធ្លាប់ជួយនាងកាលពី 14 ឆ្នាំតែប៉ុណ្ណោះដែលហាក់នៅទាក់បេះដូងនាងតែម្តង។

តួអង្គរងប្រុស : Raphael Wang ( រ៉ាហ្វែល វ៉ាង ) ជាបុរសម៉ាហ្វៀតែកាន់មុខជំនួញដូចជា Yoongi ផងដែរហើយក៏មានវ័យប្រហាក់ប្រហែលនឹងគេនៅជាគូសត្រូវនឹងគ្នាជាមួយ Yoongi ទាំងក្នុងជំនួញ នឹងសូម្បីរឿងស្នេហាធ្វើឲ្យពួកគេប្រែពីមិត្តធ្លាប់រាប់អានគ្នាមកជាគូសត្រូវបែបនេះហើយរឿងតែមួយគត់ដែលធ្វើឲ្យគេយល់ថាមានន័យក្នុងជីវិតគឺឲ្យតែបានយកឈ្នះលើ Yoongi គឺជារឿងល្អបំផុតហើយគេក៏ជាកូនកាត់បារាំង- ចិនតែក៏ផ្លាស់ទីមកនៅកូរ៉េបាន 5 ឆ្នាំមុននឹងប្តូរមកនៅបារាំងវិញហើយបើទោះជាគេចាស់ក៏សម្រស់របស់គេមិនអន់ចាញ់ Yoongi ទេដែលនាំឲ្យស្រីៗរោមគេដូចស្រមោច។

តួអង្គរងស្រី : Terasa Odila ( ធឺរេសា អូឌឺឡា ) ជានារីជនជាតិបារាំងដែលជាកូនស្រីអ្នកជំនួញដែលលួចលាក់រកសីុជួញដូរបស់មិនស្របច្បាប់ម្នាក់ហើយនាងក៏ជាមិត្តភក្តិដែលធ្លាប់រៀនជាមួយនាយកម្លោះ Yoongi នឹងលួចចាប់ចិត្តនឹងនាយយូរមកហើយតែបែរត្រូវនាយមើលរំលងរហូតដល់ពេលនាយមានគូដណ្តឹងបាត់ក៏នាងមិនចុះចាញ់នៅតែតាមដើម្បីបានឆក់បេះដូងគេមកក្បែរទោះជាទទួលការមិនពេញចិត្តពីនាយកម្លោះយ៉ាងណាក្តី។

Chasing Your Love (តាមស្នេហ៍លោកពូដល់ជើងមេឃ)🥀💜(Completed ✅) Where stories live. Discover now