Step 47: Secretly my sunshine!

1.3K 56 3
                                    

ពេលព្រឹកព្រលឹមបានជះចូលមកដល់នាំឲ្យកាយតូចដែលគេងទ្រមក់ត្រូវបានបង្ខំចិត្តបើកត្របកភ្នែកធ្ងន់ៗឡើងមុននឹងលើកដៃមកញីភ្នែកហើយក៏សម្លឹងមើលជុំវិញខ្លួនហើយក៏លើកចិញ្ចើមដោយភ្នែកនៅព្រឺមៗនៅឡើយ។

"នេះពូ Yoon នៅឯណាទៅ? ទៅបាត់មិនប្រាប់សោះ!!"។ នាងតូចក៏រអ៊ូរង៉ូវតែឯងព្រោះឲ្យតែងើបព្រឹកណាក៏មិនឃើញគេនៅក្បែរខ្លួននាងសោះ។

ជើងស្រឡូនក៏ទម្លាក់ចុះមកដល់ដីហើយក៏ក្រោកឈរហើយក៏ពត់ខ្លួនឲ្យបានស្រស់ស្រាយមុននឹងសម្លឹងមើលខ្លួននាងដែលមានសម្លៀកបំពាក់របស់ Yoongi ត្រឹមអាវសាមីដែលគេពាក់ឲ្យនាងទើបនាងញញឹមមុននឹងលើកដៃមកប៉ះកញ្ចឹងករដោយរឹកពារអឺមអៀនកាលបើបាននឹកដល់រឿងយប់មិញតែក៏ត្រូវចងចិញ្ចើមពេលដៃប៉ះត្រូវរបស់មួយដែលត្រជាក់ទើបនាងប្រញាប់ស្ទាបមើល។

"ខ្សែក? ខ្ញុំបានខ្សែកនេះមកពីណា៎?"។ ពេលដែលដឹងថាជាអ្វីនាងក៏រត់ទៅមើកកញ្ចក់ក៏ឃើញថាជាខ្សែកដែលមានរូបព្រះអាទិត្យស្រស់ស្អាតជាខ្លាំងហើយនាងក៏អង្អែលវាមុននឹងលេចស្នាមញញឹមស្រស់បំព្រងចេញមក។

"ប្រាកដជាគាត់ហើយ!! ហិហិហិ!!"។ នាងតូចក៏ដឹងថាម្ចាស់ខ្សែកជានរណាមុននឹងញញឹមហើយរត់ទៅតុបតែងសម្អាតខ្លួនត្រៀមទៅរកគេ។

មកមើលផ្នែកខាងក្រោមនៃវីឡានេះវិញពេលនេះក៏ឃើញនាយកម្លោះវ័យចំណាស់រូបសង្ហាម្នាក់កំពុងតែឈរចម្អិនអាហារក្នុងផ្ទះបាយបង្កជាភាពខ្សឹបខ្សៀវបែបស្ងើចសរសើរពីមាត់ចុងភៅប្រចាំផ្ទះគេនឹងរាល់គ្នាដែលឈរលួចសម្លឹងមើលចៅហ្វាយដែលថ្ងៃនេះក៏ចូលខ្លួនមកចម្អិនអាហារដោយខ្លួនឯងហើយក៏នឹងកម្រនឹងកើតមានណាស់ក្រោយពីគូដណ្តឹងគេស្លាប់ទៅនាយមិនធ្លាប់មកជាន់ផ្ទះបាយទៀតទេតែថ្ងៃនេះក៏ប្លែកតែម្តង។

"ជួយទៅដាស់ Ji ឲ្យខ្ញុំតិចបានទេ? អាហារខ្ញុំធ្វើរួចហើយ!!"។ បន្ទាប់ពីរៀបចំរួចរាល់នាយកម្លោះក៏ផ្តាំមេការហើយគេទទួលបញ្ជារបម្រុងចាកចេញទៅក៏ឃើញនាងតូចចុះមកញញឹមយ៉ាងស្រស់ល្មម។

"មិនបាច់ទៅដាស់ទេលោកប្រុស! អ្នកនាងគាត់ចុះមកហើយចា៎!!"។ មេការក៏និយាយស្របនឹងនាយសង្ហាកំពុងស្រាយអៀមការពារប្រលាក់ចេញ។

Chasing Your Love (តាមស្នេហ៍លោកពូដល់ជើងមេឃ)🥀💜(Completed ✅) Where stories live. Discover now