Step 33: See you soon my beloved uncle !

1.1K 58 2
                                    

ភូមិគ្រឹះត្រកូល Jeon ....

ពេលនេះនាងតូចក៏បើកបររថយន្តមកផ្ទះវិញទាំងយប់ជ្រៅហើយកែវភ្នែកហាក់នៅក្រហមតិចៗព្រោះទើបបន្ធូរអារម្មណ៍ខូចចិត្តចេញខ្លះតែក៏ត្រូវបញ្ឈប់ពេលដែលនាងមកដល់ផ្ទះព្រោះមិនចង់ឲ្យម៉ាក់ប៉ាបារម្ភ។

"ប៉ា! ម៉ាក់! នេះយប់ហើយអ្នកទាំងពីរមិនទាន់សម្រាន្តទេហ៎?"។ នាងក្រមុំក៏ភ្ញាក់ផ្អើលពេលឃើញប៉ាម៉ាក់នាងអង្គុយលើសាឡុងដោយមុខមាំហើយ Jeongguk ក៏ក្រោកឈរពេលដែលឃើញកូនស្រីដើរចូលមក។

"មានដឹងទេថាម៉ោងប៉ុន្មានហើយ Jiyou ? នេះកូនឥឡូវរៀនចេះដើរលេងយប់ជ្រៅបែបនេះតាំងពីកាលនឹង? នៅមិនចេះប្រាប់ប៉ានឹងម៉ាក់ទៀត!!! ដឹងទេថាពួកយើងបារម្ភប៉ុណ្ណា?"។ នាយកម្លោះក៏តម្រង់មកនិយាយដោយមុខមាំហើយនាងក្រមុំក៏ក្តាប់ដៃហើយអោនមុខបន្តិចទើប Soojin ដើរមកឈរក្បែរ Jeongguk មុននឹងសម្លឹងមើលកូនស្រីនាងដោយទឹកមុខស្រទន់។

"ប៉ាម៉ាក់ដឹងថាកូនឥឡូវគឺធំពេញវ័យហើយណាស្រី Ji ! តែកូនក៏គួរដឹងថាពួកយើងមានតែកូនម្នាក់ទេ Ji ! ម៉ាក់នឹងប៉ាគឺតែងតែបារម្ភពីកូនជានិច្ចដឹងទេ! ដើរលេងយប់ជ្រៅបែបនេះខ្លួនយើងជាស្រីវាមិនសូវជាល្អនោះទេកូនដឹងរឺក៏អត់?"។ Soojin ក៏ណែនាំហើយ Jiyou ក៏មិនតបតអីព្រោះនាងដឹងថាកំហុសខ្លួនគឺធ្វើឲ្យអ្នកមានគុណរបស់នាងបារម្ភទើបនាងអោនក្បាលចុះជារឿយៗ។

"ចា៎! កូនដឹងហើយម៉ាក់! ឲ្យកូនសុំទោសអ្នកទាំងពីរផងណា៎! នេះកូនមិនគួរណា៎ធ្វើឲ្យអ្នកទាំងពីរបារម្ភចឹងទេ! កូនមិនល្អ! កូនសុំទោស!"។ នាងក្រមុំក៏និយាយដោយទទួលកំហុសហើយអ្នកជាឪពុកនឹងម្តាយក៏ទន់ចិត្តកាលបើឃើញកូនចេះស្គាល់កំហុសហើយពួកគេក៏មិនបានខឹងគ្រាន់តែបារម្ភ។

"ប៉ាមិនដែលគិតថាបន្ទោសកូននោះទេ Ji ! ប៉ាហើយនឹងម៉ាក់គ្រាន់តែបារម្ភពីកូន!! លើកក្រោយកុំទៅមកស្ងាត់ៗចឹងណា៎!!! ប៉ាបារម្ភណា៎!!"។ Jeongguk ក៏ទាញកូនស្រីបណ្តូលចិត្តមកឪបហើយ Soojin ក៏សម្លឹងមើលប៉ាកូនគេឪបគ្នាដោយញញឹមមុននឹងរៀបចំខ្លួនទៅចូលសម្រាករៀងខ្លួន។

នៅក្នុងបន្ទប់គេងដ៏ធំល្វឹងល្វើយជាមួយនឹងគ្រែទូលាយនេះក៏ឃើញកាយស្រឡូនរបស់នាងតូចយើងដែលបើកភ្នែកសម្លឹងពិដានដោយទឹកមុខស្ងួតព្រោះនាងគេងមិនលក់នោះទេក្រោយពេលដឹងពីដំណឹងរបស់នាយកម្លោះ។

Chasing Your Love (តាមស្នេហ៍លោកពូដល់ជើងមេឃ)🥀💜(Completed ✅) Where stories live. Discover now