Step 59 : Proof that she is yours ?

1.5K 68 11
                                    

សាកលវិទ្យាល័យពេទ្យ ....

បន្ទាប់ពីបញ្ចប់ម៉ោងសិក្សារួចរាល់ហើយនាងក្រមុំរូបស្រស់យើងក៏មកឈរនៅខាងក្រៅសាលាដូចសព្វដងដើម្បីរងចាំនាយកម្លោះសង្ហា Jaehyung មកទទួលទៅផ្ទះដូចទម្លាប់រាល់ដងក៏ដោយសារតែនាងប្តូរមកស្និទ្ធស្នាលនឹង Jaehyung ជាងមុនក្រោយពីនាងត្រលប់មកពីបារាំងវិញហើយណាមួយមិត្តភក្តិដែលអាចទុកចិត្តបានក៏មានតែ Jaehyung ម្នាក់គត់នឹងឯងទើបនាងជ្រើសថានៅក្បែរគេហើយក៏និយាយបានថានាងកំពុងតែបើកចិត្តព្យាបាលរបួសខ្លួនឯងក្រោយនៅក្បែរនាយសង្ហាវ័យក្មេងនេះហើយគេក៏ជាមនុស្សតែម្នាក់ដែលរ៉ាប់រងឲ្យស្មានាងផ្អែកពេលនាងឈឺចាប់បំផុតដូច្នេះវាជាឪកាសដែលនាងគួរតែទទួលយកមនុស្សដែលស្រលាញ់ខ្លួននាងច្រើនជាងនាងស្រលាញ់គេព្រោះយ៉ាងហោចណាស់នាងក៏អាចមានក្តីសុខច្រើនជាទឹកភ្នែកដែរ។

កំពុងតែឈរចុចទូរស័ព្ទដៃដោយស្លុងអារម្មណ៍ទើបនាងមិនបានដឹងថាមានរថយន្តទំនើបពណ៍ខ្មៅរលោងមួយគ្រឿងមកចតពីមុចនាងឡើយរហូតដល់វិនាទីដែលទូរស័ព្ទដៃនាងកំពុងតែកាន់តែត្រូវគេទាញមកទើបនាងស្លោរស្លន់ស្មានថាចោរប្លន់ទើបងើបមុខឡើងហើយប្រទះនឹងភាពភ្ញាក់ផ្អើលមួយ។

"ពូ Yoon ?"។ នាងក្រមុំក៏សម្លឹងគេដោយភ្ញាក់ផ្អើលហើយនាយសង្ហាមិនបានតបក៏ស្រវាអូសនាងចូលឡានតែនាងក៏ប្រទាញប្រទូសជាមួយគេ។

"ពូនាំខ្ញុំទៅណា៎!!! លែងខ្ញុំណា៎!!! ខ្ញុំមិនទៅជាមួយពូទេ!!"។ នាងក្រមុំក៏ខំប្រឹងរបេះដៃពីគេតែនាយសង្ហាក៏ងាកមកសម្លឹងនាងវិញ។

"មិនលែង!!! ឯងត្រូវតែទៅជាមួយខ្ញុំវិញ!! ខ្ញុំមិនឲ្យឯងជិះឡានរបស់អាក្មេងនោះទេ!!"។ នាយសង្ហាក៏តបមកវិញធ្វើឲ្យនាងក្រមុំចងចិញ្ចើមដាក់គេ។

"ខ្ញុំជិះជាមួយអ្នកណាទើសនឹងពូទេ? យលងម៨នពាកើព័ន្ធគ្នាទេ!!! លែងខ្ញុំទៅ!!"។ នាង្រមុំក៏ខំតវ៉ាជាមយយគេតែត្រូវនាយសង្ហាទាញនាងកន្រ្តាក់ចូលរថយន្តទាល់តែបានស្របនឹងនាយសង្ហាវ័យក្មេងចេញមកល្មមក៏ឃើញហេុតការណ៍នេះ។

"លែង hi ភ្លាម!!! អេ៎!!!! លោកជាអ្នកណាហា៎!!! Jiyou !!!"។ Jaehyung ពេលនេះខំដេញតាមរថយន្តដែលបើកចេញទៅតែគេដឹងថាដេញដោយជើងទទេច្បាស់ជាមិនទាន់ក៏ប្រញាប់ចូលរថយន្តដេញតាមគេតែម្តង។

Chasing Your Love (តាមស្នេហ៍លោកពូដល់ជើងមេឃ)🥀💜(Completed ✅) Where stories live. Discover now