Step 3 : No one can replace her !

1.7K 80 11
                                    

"មកវិញឲ្យឆាប់ Jeon Jiyou - អូយ! ឯងជានរណាបានជាមកចេះដឹងរឿងយើងហើយនឹងច្រានយើងទៀត? លែង Jiyou មកឲ្យយើងវិញ!!"។ Leo កម្លោះជំទង់ក៏ស្រែកដាក់រាងក្រាស់ដោយច្រឡើសបើសបន្ទាប់ពី Yoongi បានរុញគេខណៈឃើញគេឈោងដៃមករកចាប់នាងតូចនេះហើយនាយកម្លោះក៏សម្លឹងគេដោយក្នុងដើមទ្រូងគេពេលនេះមាននាងតូចដែលកាន់ជាយអាវគេក្រសោបជាប់មិនលែង។

"ជាក្មេងដែលមានអាយុធ្វើជាកូនយើងបានទេ! កុំរៀននិយាយឈ្លើយដាក់ចាស់ទុំពេក!"។ Yoongi និយាយដោយសម្លេងទាបតែមិនគំហកទឹកមុខស្មើហើយ Jiyou ក៏លួចសម្លឹងមើលមុខតិចៗផងដែរ។

"ស្អី? អាយុប៉ុន្មាន? ស្មើឪយើងរឺ? ចង់ចាស់ដល់ណាក៏យើងមិនខ្វល់ដែរ! ឯងមិនស្គាល់ថាយើងជាអ្នកទេហី?"។ Leo កម្លោះក្អេងក្អាងក៏តបដផយឆ្មើងឆ្មៃហើយ Yoongi ក៏នៅតែមុខស្មើ។

"មិនស្គាល់ហើយក៏មិនចង់ស្គាល់!"។ សម្តីមួយម៉ាត់ស្មើត្រជាក់ធ្វើឲ្យ Leo ស្ទើរក្អួតឈាមគេខឹងក្តាប់ដៃហើយចង្អុលមុខ Yoongi ។

"នេះតាកញ្ចាស់ឯង-! កុំឈ្លើយពេក! ឆាប់ឲ្យស្រីនោះមកវិញបើមិនចង់ឈឺខ្លួន!"។ Leo ក៏និយាយដោយសម្តីច្រលើសបើសដដែលហើយ Yoongi ក៏នៅតែធឹងហាក់ដូចជាមិនស្រគាលជាមួយគេអីសោះមានតែញញឹមចុងមាត់បន្ថែម។

"កញ្ចាស់ដូចយើងក៏គ្រាន់ជាអាក្មេងដែលអាយុតិចជាងយើងរាប់ជួរតែមុខឯងមិនស្មើនឹងស្បែកកែងជើងយើងផង!!! ហើយនេះឯងជាអ្នកណាទើបស្រែកឡែតៗទារក្មេងស្រីទាំងកណ្តាលថ្ងៃត្រង់?"។ Yoongi ក៏សួរហើយ Leo ក៏សម្លក់។

"ជាស្អីកុំមកចេះ!!"។ គេគំហកហើយនាយកម្លោះយើងក៏ញញឹមចុងមាត់។

"ចឹងឯងក៏កុំមកចេះដឹងរឿងយើងដូចគ្នា! ផ្ទះឯងនៅឯណាខ្ញុំជូនទៅវិញ!"។ នាយកម្លោះចាស់យើងក៏ងាកមកនិយាយជាមួយនឹង Jiyou ដែលពួនក្នុងដើមទ្រូងកក់ក្តៅគេហើយនាងក៏មើលគេដោយភ្លឹកៗ។

"ភូមិគ្រឹះត្រកូល Jeon !!"។ នាងក្រមុំក៏ប្រាបើហើយនាយកម្លោះចាស់ក៏ទាញនាងទៅតែ Leo ក៏រត់តាមបំណងចូលទៅទាញ Jiyou មកវិញ។

"ចង្រៃយ៎! លែងយើង! ប៉ូលីស!! នេះឯង-!"។ Leo ប្រែស្លន់ស្លោក្រោយត្រូវអង្គរក្សរបស់  Yoongi ព័ន្ធជាប់ហើយស្រាប់តែមានប៉ូលីសមកដាក់ខ្នោះពីពេលណាក៏មិនដឹងទើប Yoongi ញញឹមចុងមាត់។

Chasing Your Love (តាមស្នេហ៍លោកពូដល់ជើងមេឃ)🥀💜(Completed ✅) Where stories live. Discover now