Step 25: Don't deny with your need!

1.1K 66 7
                                    

(តុក តុក)"លោកប្រុស! នេះដល់ម៉ោងពិសារបាយហើយណា៎!"។ សម្លេងគោះទ្វារស្របនឹងសម្លេងមេការបានហៅនាយកម្លោះដែលអង្គុយស្រងូតស្រងាត់ក្នុងបន្ទប់នោះបានដាស់ស្មារតីគេឲ្យងាកតាមមុននឹងដាក់រូបថតរបស់ Sumi ចុះហើយក៏ដើរតម្រង់ចេញទៅខាងក្រៅ។

"ឯណាក្មេងស្រីនោះ? គេមិនមកញាំុបាយទឹករឺ ?"។ ពេលដែលនាយសង្ហាបោះជំហានមកដល់ខាងក្រោមហើយក៏សម្លឹងឃើញតុបាយគ្មានមនុស្សស្រីម្នាក់នោះទើបគេងឿងឆ្ងល់។

"គឺមិនឃើញទេលោកប្រុស! អ្នកនាងតូចម្នាក់នោះបានដើរតាមលោកប្រុសតែក៏ក៏មិនឃើញត្រឡប់មកវិញនោះដែរ! តើអ្នកនាងតូចនឹងមិនមែនលោកប្រុសជូនទៅផ្ទះវិញទេហ៎?"។ Yoongi ក៏ចងចិញ្ចើមពេលលឺប្រយោគសំនួររបស់មេការចោទមកសួរគេទើបនាយប្រញាប់ដើរទៅរកនាងតូចនៅបន្ទប់នៅខាងក្រោយវីឡាគេនេះតែម្តង។

"Jeon Jiyou ! ឯងមិនមកញាំុបាយទឹកអីទេរឺ? តិចដាច់ពោះស្លាប់ទៅ? អេ៎! លឺខ្ញុំហៅទេ? Jeon Jiyou ឯង-!"។ នាយកម្លោះដែលដើរមកដល់ទីនេះក៏ស្រែកហៅនាងតូចគ្រប់ទីកន្លែងហើយក៏ត្រូវបញ្ឈប់ពេលដែលឃើញនាងក្រមុំដេកលើសាឡុងដៃតូចៗទាំងសងខាងលើកមកឪបខ្លួនយ៉ាងគួរឲ្យអាណិតដូចជារងារណាស់ចឹងទើបនាយសង្ហាបន្ទន់ខ្លួនមកសម្លឹងមុខនាងក្រមុំដែលបិទភ្នែកគេងដោយស្ងៀមស្ងាត់នោះដោយទឹកមុខស្រងូតស្រងាត់តិចតួច។

"គេងលក់ហើយរឺ Jeon Jiyou ?"។ នាយសង្ហាក៏ហៅនាងក្រមុំតែនាងនៅតែគ្មានប្រតិកម្មទើបនាយកម្លោះវ័យចំណាស់នេះលើកដៃទៅប៉ះថ្ងាសនាងស្រាលៗក៏សង្កេតឃើញថានាងក្តៅខ្លួនជាខ្លាំង។

"ស្លាប់ហើយ ! នេះគេក្តៅខ្កួនចឹងរឺ? ហើុយ!! ចំមែនហើយ!"។ នាយសង្ហាក៏រហ័សបីត្រកងរាងកាយស្តើងនោះចេញមកក្រៅតែម្តង។

"រៀបចំកន្សែងនឹងទឹកក្តៅឲ្យខ្ញុំមក!"។ មកដល់ក្នុងបរិវេណវីឡាវិញភ្លាមនាយក៏ស្រែកបញ្ជាមេការឲ្យរៀបចំមុននឹងគេបីនាងចូលបន្ទប់។

"នែ Jiyou !!! ម៉េចក៏សុខៗឯងទៅជាចឹង?"។ នាយកម្លោះពេលនេះក៏មានអារម្មណ៍ច្របូកច្របល់ដូចជាឪពុកបារម្ភពីកូនស្រីចឹងហើយខំស្ទាបថ្ងាសនាងហើយហៅនាងក្រមុំដែលពេលនេះរវើររវាយដោយសាតែនាងក្តៅខ្លួនខ្លាំងពេកនោះតិចៗ។

Chasing Your Love (តាមស្នេហ៍លោកពូដល់ជើងមេឃ)🥀💜(Completed ✅) Where stories live. Discover now