ភាគ១: មិនអាចប្រកែកបានទេ

9.8K 365 0
                                    

@ភូមិគ្រឹះ គីម

"ម៉ាក់ហ៎ា! តើអាចគិតឡើងវិញសាថ្មីបានទេ? កូនមិនចង់ទៅទីនោះពិតមែន"សម្លេងស្រែករំអួយរបស់ក្មេងប្រុសអាយុ21ឆ្នាំ ទទូចស្រែកសុំអង្វរដល់អ្នកជាម្ដាយ ដើម្បីបញ្ឈប់គំនិតរបស់គាត់ ដែលចង់ឲ្យខ្លួនទៅមើលថែមនុស្សមិនដឹងខ្យល់អីម្នាក់នោះ មិនមែនថាគេមិនអាណិត តែមនុស្សម្នាក់នោះមិនដែលត្រូវធាតុជាមួយគេម្ដងណាឡើយ កាលគេនៅប្រក្រតី ពួកគេតែងឈ្លោះគ្នាមិនលួសថ្ងៃ ជូនមានវៃបោចសក់គ្នាក៏មានដែរ ។

"គិតថាជាការសុំរបស់អ៊ុំទៅណាកូន!...ធ្វើយ៉ាងម្ដេច? បើរឿងវាទៅជាបែបនេះទៅហើយ អ៊ុំគាត់មិនទុកចិត្តនរណា ទើបចង់ឲ្យកូនជួយ មិនយល់ចិត្តគាត់ខ្លះទេឬ?"អ្នកដែលមាននាមជាម្ដាយ ព្យាយាមនិយាយឲ្យកូនប្រុសបានយល់ បើមិនគិតថាជាអ្នកស្គាល់គ្នា ពឹងឲ្យជួយ គាត់ក៏មិនចង់បង្ខំដែរ ។

"ហ្ហើយ!...ចង់ប្រកែកក៏មិនបានដែរមែនទេម៉ាក់?"

"មិនបាននោះទេ"អ្នកស្រីគីមនិយាយយ៉ាងប្រាកដប្រជា ថេហ្យុងកាន់តែគ្មានជម្រើសទៅទៀតហើយ ។

"ហឹម!"ថេហ្យុងបានត្រឹមអង្គុយដកដង្ហើមទាំងទឹកមុខស្អុយប៉ែរ ព្រោះតែគ្មានជម្រើសអ្វីផ្សេងទៀតដែលអាចប្រកែកបាន ឲ្យគេទៅមើលថែនរណាមិនមើល ឲ្យទៅមើលមនុស្សមិនគ្រប់ទឹក មិនដឹងថានៅបានប៉ុន្មានថ្ងៃទេ ។

@ភូមិគ្រឹះ ចន

ខណ:ពេលនេះ ក្នុងផ្ទះហាក់មានសភាពរញ៉េរញ៉ៃមិនដូចមុនឡើយ ព្រោះដោយសារតែកូនម្ចាស់ភូមិគ្រឹះនេះឯង ។

"ហ៊ឹកៗ...កុំមកប៉ះហ្គុកហ្គីអី!...ហ្គុកហ្គីខ្លាច"កម្លោះសង្ហារវ័យ25ឆ្នាំកំពុងអង្គុយស្រែកយំដេញអ្នកបម្រើមិនឲ្យចូលមកជិតខ្លួន ខណ:ដែលពួកគេព្យាយាមចូលមកចាប់ឲ្យគេងូតទឹក និងផ្លាស់សម្លៀកបំពាក់ឲ្យគេ ។ តែភ្លាមនោះ អ្នកជាឪពុកក៏ដើរចូលមក នឹងប្រាប់ឲ្យពួកគេចេញទៅខាងក្រៅវិញ ។

"កុំយំអីណាហ្គុកហ្គី!...ប៉ាឲ្យគេចេញទៅវិញហើយ"លោកចនចូលមកនិយាយលួងលោមឲ្យគេស្ងប់អារម្មណ៍ជាងមុន នាយកម្លោះងើយមើលមុខលោកប៉ាទាំងមានទឹកដក់ជាប់ក្រឡង់ភ្នែក ។

✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]Where stories live. Discover now