"កូនជុងស្អប់កូនថេហ៍ខ្លាំងណាស់មែនទេ? មីងសុំទោសដែលសួរជុងបែបហ្នឹង ប៉ុន្តែមីងពិតជាពិបាកចិត្ត បើសិនជាឃើញកូនថេហ៍យំនៅចំពោះមុខមីង មីងមិនធ្លាប់ឃើញគេយំខ្លាំងអ៊ីចឹងពីមុនមកនោះទេ តែពេលនេះ គេយំខ្លាំង យំព្រោះតែជុង"មិនមែនគាត់ចេះតែស្មានយកៗទេ ប៉ុន្តែមុននឹងពេលថេហ្យុងគេងលក់ គេយំផងរៀបរាប់ប្រាប់គាត់ពីអារម្មណ៍អាក់អន់ចិត្តជាមួយនឹងជុងហ្គុក គេខូចចិត្តព្រោះតែពាក្យខឹងច្រឡោតតោតតោងរបស់ជុងហ្គុក ពោលដេញគេចេញពីបន្ទប់ពេទ្យ មិនឲ្យគេប៉ះខ្លួនរបស់នាយ ទាំងដែលពេលកាលនាយនៅឈឺ ទោះគេដេញឬស្ដីថាឲ្យខ្លាំងប៉ុណ្ណា ក៏ដាច់ខាតនាយមិនចង់ឃ្លាតពីគេសូម្បីតែមួយជំហាន ។
"អ្នកមីង!....គឺខ្ញុំ...."ជុងហ្គុកនិយាយរដិបរដុបព្រោះតែនាយនៅស្ទាក់ស្ទើរ មិនដឹងគួរឆ្លើយតបទៅមនុស្សចាស់វិញបែបណា បើសិននាយឆ្លើយថាស្អប់ គាត់ច្បាស់ជាអាក់អន់ចិត្ត ព្រោះគ្រួសារទាំងពីរសុទ្ធសឹងតែជាអ្នកស្គាល់គ្នាជំនាន់ចាស់ៗ កុំដោយសារភាពមិនចូលចិត្តបន្ដិច ត្រូវធ្វើឱ្យគ្រួសារទាំងពីរមើលមុខគ្នាមិនចំ បែបនោះកាន់តែពិបាក ប៉ុន្តែបើឆ្លើយថាមិនស្អប់ ប្រៀបដូចកុហកគាត់ នាយខ្លួនឯងក៏នៅមិនស្ងប់ចិត្តដែរ ព្រោះតាំងពីដើម នាយមិនសូវជាចូលចិត្តចរឹតរបស់រាងតូចនោះទេ ឌឺ ផ្គើន រឹង ពូកែតមាត់តសម្ដីមិនឲ្យចាញ់នាយសូម្បីម្ដង ។
"ឆ្លើយតាមចិត្តរបស់ក្មួយមកចុះ មិនបាច់ក្រែងចិត្តរបស់មីងទេ"លោកស្រីគីមញញឹមដាក់ដៃលើស្មានាយកំលោះបន្ដិច ទើបដកចេញមកវិញ បើទោះបីជាជុងហ្គុកឆ្លើយមកបែបណា គាត់នៅតែមើលដឹងតាមរយៈខ្សែភ្នែករបស់នាយដដែល ។
"ខ្ញុំសុំទោសផងណាអ្នកមីង!...ខ្ញុំមិនដឹងថាគួរឆ្លើយបែបណាល្អទេ បើថាស្អប់វាដូចជាលើសពេក ប៉ុន្តែក៏មិនប្រាកដថាចូលចិត្តដែរ"
"ហ៊ឹម!មីងយល់ហើយ...បើអ៊ីចឹង ក្មួយសម្រាកចុះ មីងចុះទៅក្រោមវិញហើយ"លោកស្រីគីមគាត់មិនបានខឹងចំពោះចម្លើយ គាត់រិតតែសប្បាយចិត្តដែលនាយហ៊ានឆ្លើយប្រាប់គាត់តាមត្រង់ តទៅគាត់នឹងសុំថេហ្យុង យកគេទៅនៅផ្ទះវិញ បែបនោះ ទើបគេមិនឈឺចិត្តពេលមនុស្សដែលគេកំពុងលង់ស្រលាញ់ និយាយមិនចូលចិត្តមុខរបស់គេ ។
YOU ARE READING
✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]
Romanceការមកមើលថែមនុស្សដែលយើងមិនចូលចិត្ត ទោះជាយើងមិនចង់ តែគ្រប់យ៉ាងវាក៏ត្រូវដើរមកដល់ចំណុចនេះ ការបដិសេធ គ្មានប្រសិទិ្ធភាពឡើយសម្រាប់គីម ថេហ្យុង តើគេអាចទ្រាំរស់នៅជាមួយមនុស្សម្នាក់នោះបានប៉ុន្មានថ្ងៃ? ប៉ុន្មានខែ? ប៉ុន្មានឆ្នាំ? ដរាបណាប្រុសម្នាក់នោះ នៅតែមិនអាចដូ...
![✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]](https://img.wattpad.com/cover/261361110-64-k558139.jpg)