មកដល់ក្នុងបន្ទប់ ជុងហ្គុកធ្វើភ្នែកឡេងឡង់ៗងាកមើលជុំវិញខ្លួន ទាំងដៃកាន់ដើមដៃរបស់ថេហ្យុងជាប់មិនលែង ។ រាងល្អិតនាំគេទៅដាក់បង្គុយលើសាឡុងរួច ទើបអោនលុតជង្គង់ក្បែរនាយកម្លោះ មុននឹងនិយាយទាំងអង្អែលលើដៃរបស់នាយស្រាលៗ÷
"បងនៅទីនេះសិនហើយ ខ្ញុំទៅយកសម្លៀកបំពាក់ និងអាហារមកឲ្យបង បងអង្គុយនៅទីនេះឲ្យស្ងៀម ហាមរញ៉េរញ៉ៃ ស្ដាប់បានទេ?"ជុងហ្គុកគ្រវីក្បាលតតាត់ ស្រវាក្ដោបប្រអប់ដៃថេហ្យុងយ៉ាងជាប់ ដូចមិនចង់ឲ្យកម្លោះតូចចាកចេញចោលខ្លួន ទើបថេហ្យុង ប្ដូរមកនិយាយគម្រាមទាំងមុខកាចៗវិញ÷
"បើរឹងទទឹង មិនព្រមស្ដាប់គ្នា ខ្ញុំយកបងទៅបន្ទប់បងវិញហើយ"
"ហ្អឹកៗ..."ជុងហ្គុកពេបមាត់ បញ្ចេញសម្លេងយំចេញមកយ៉ាងគួរឲ្យអាណិត ដៃនៅតែមិនព្រមដោះលែងដៃរបស់ថេហ្យុងឲ្យមានសេរីភាព មុននឹងនិយាយតបទាំងយំអណ្ដឺតអណ្ដក÷
"បើថេថេចេញទៅ ខ្មោចវាមកចាប់ហ្គុកហ្គីស៊ី បាននរណាមកជួយហ្គុកហ្គី?"
"នៅទីនេះគ្មានខ្មោចទេ បងឈប់ខ្លាចទៅបានទេ?"ថេហ្យុងជ្រុលប្រើសម្ដីធ្ងន់ទៅនាយ ពេលនេះគេមានអារម្មណ៍ថាធុញនឹងនាយពេញទំហឹងហើយ ចង់នៅជាប់ដៃជាប់ជើងគេរហូតបែបហ្នឹងមែនទេ? ចំជាគួរឲ្យធុញមែន ។
"......."ជុងហ្គុកឈប់តប នាយដកដៃចេញពីដៃរបស់ថេហ្យុងដោយការតូចចិត្ត រួចងើបរត់ទៅអង្គុយផ្ទាល់នឹងឥដ្ឋក្បែរគ្រែបែរខ្នងគេចមុខពីរាងល្អិតដោយកាយវិការងក់ងរ មើលក៏ដឹង ថាពេលនេះ នាយកំពុងអន់ចិត្ត ដែលថេហ្យុងនិយាយសម្ដីធ្ងន់ដាក់នាយ ។
"ចង់ឲ្យខ្ញុំឆ្កួតម្នាក់ទៀតឬក៏យ៉ាងមិច?"ថេហ្យុងឈរច្រត់ចង្កេះ ចោទសួរខ្លួនឯងទាំងខាំមាត់សម្លក់ខ្នងជុងហ្គុក គិតថានាំមកក្នុងនេះ អាចនឹងនិយាយចេះស្ដាប់គ្នា ប៉ុន្តែមើលពេលនេះចុះ និយាយស្រែកដាក់តិចតួច ក៏ងក់ងរចង់ឲ្យនិយាយផ្អែម លួងលោម ចុះបើចង់បានអញ្ចឹង ពេលគេប្រាប់ម្ដេចមិនស្ដាប់សម្ដីគេខ្លះ?
ថេហ្យុងមិនចង់នៅរវីរវល់ជាមួយច្រើន គេបានដើរទៅបើកទ្វារចេញទៅខាងក្រៅ ដើម្បីយកសម្លៀកបំពាក់គេងយប់ និង អាហារពីក្នុងបន្ទប់នាយមកបន្ទប់របស់គេវិញ ។ គ្រាន់តែឮសូរសម្លេងបើកទ្វារចេញ ជុងហ្គុកក៏ងាកមកក្រោយខ្វាច់ ទាំងលួចពេបមាត់ អាក់អន់ចិត្ត ទីបំផុតនាយក៏យំខ្សឹកខ្សួរចេញមក÷
YOU ARE READING
✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]
Romanceការមកមើលថែមនុស្សដែលយើងមិនចូលចិត្ត ទោះជាយើងមិនចង់ តែគ្រប់យ៉ាងវាក៏ត្រូវដើរមកដល់ចំណុចនេះ ការបដិសេធ គ្មានប្រសិទិ្ធភាពឡើយសម្រាប់គីម ថេហ្យុង តើគេអាចទ្រាំរស់នៅជាមួយមនុស្សម្នាក់នោះបានប៉ុន្មានថ្ងៃ? ប៉ុន្មានខែ? ប៉ុន្មានឆ្នាំ? ដរាបណាប្រុសម្នាក់នោះ នៅតែមិនអាចដូ...
![✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]](https://img.wattpad.com/cover/261361110-64-k558139.jpg)