ភាគ២៣ : យើងមិនត្រូវការការអាណិតពីឯងទេ

2.9K 178 0
                                        

ទម្រាំតែអាចជួយសង្គ្រោះដល់ចលនាបេះដូងរបស់នាយក្រាស់ឲ្យដើរមកធម្មតាវិញ សមាជិកគ្រូពេទ្យម្នាក់ៗឡើងអស់ដៃអស់ជើង បញ្ចេញកម្លាំងមកចង់អស់ពីខ្លួន ។ គិតទៅជីវិតរបស់ជុងហ្គុកថ្លៃមែន ជួបគ្រោះថ្នាក់ដល់ទៅពីរដងហើយ បែរជាអាចរួចជីវិតមកបាន ទោះវេទនាក្នុងការជួយសង្គ្រោះ តែបើជួយមកបាន នោះក៏មកពីសមត្ថភាពរបស់ក្រុមពេទ្យដូចគ្នា ។

"សភាពត្រឡប់មកដូចដើមវិញហើយ"លោកគ្រូពេទ្យនិយាយទៅកាន់សមាជិកជាមួយទឹកមុខញញឹមត្រេកអរ ដែលជួយសង្គ្រោះអ្នកជម្ងឺបាន ក្នុងនាមជាគ្រូពេទ្យ គ្មានអ្វីសប្បាយចិត្តជាងពេលជួយឲ្យអ្នកជម្ងឺរួចផុតពីការស្លាប់នោះទេ ។

"លោកគ្រូពេទ្យ!...កូនរបស់ខ្ញុំយ៉ាងម៉េចហើយ?"គ្រាន់តែឃើញលោកគ្រូពេទ្យចេញមក លោកចនក៏ប្រញាប់រត់ទៅសួរនាំពីអាការ:របស់កូនប្រុសភ្លាម មុននេះពេលបានដំណឹងពីស៊ូហ្គា លោកក៏ប្រញាប់មកមន្ទីរពេទ្យមុន ដោយឲ្យជីននៅក្រុមហ៊ុនសិន គ្រាន់តែឮលោកភ័យបុកពោះសឹងដាច់ខ្យល់ស្លាប់នៅនឹងកន្លែងទៅហើយ ។

"ពេលនេះ! អ្នកជម្ងឺអស់អីហើយ ប៉ុន្តែត្រូវរង់ចាំតាមដានពិនិត្យបន្តសិន ដរាបណាអ្នកជម្ងឺមិនទាន់ដឹងខ្លួន ខាងខ្ញុំនៅមិនទាន់អនុញ្ញាតឲ្យយកទៅបន្ទប់សម្រាកធម្មតាបានឡើយ ត្រូវតាមដានអាការៈនៅក្នុងបន្ទប់ពិសេសបន្ត"លោកចនដកដង្ហើមធូរទ្រូងឡើងវិញ ហាក់ដូចដកដុំថ្មដ៏ធំចេញពីលើដើមទ្រូង បានត្រឹមដឹងថាកូនអស់អី លោកសប្បាយអរជាពន់ពេកហើយ ។

"អរគុណលោកគ្រូពេទ្យហើយដែលជួយដល់កូនរបស់ខ្ញុំ"

"នេះជាតួនាទីរបស់ខ្ញុំស្រាប់ហើយ លោកអស់បារម្ភបានហើយណា"

"បាទលោកគ្រូពេទ្យ"

"បើអ៊ីចឹង ខ្ញុំសុំទៅធ្វើការបន្តសិនហើយ"លោកគ្រូពេទ្យញញឹមដាក់លោកចនបន្ដិច ទើបដើរចេញទៅធ្វើការរបស់គាត់បន្ត លោកចនឈរមើលទៅកូនប្រុសជាមួយស្នាមញញឹមលាយជាមួយដំណក់ទឹកភ្នែកនៃក្ដីរំភើបចិត្ត ទោះមិនទាន់ប្រាកដចិត្ត ថាកូនប្រុសរួចផុតសេចក្តីស្លាប់ទាំងស្រុង ប៉ុន្តែត្រឹមឃើញគេឈប់ធ្វើទុក្ខ លោកធូរស្រាលចិត្តច្រើនណាស់ ។

✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]Donde viven las historias. Descúbrelo ahora