ណាមជុនបានបើកឡានរបស់ខ្លួនយ៉ាងលឿនស្លេវ ទិសដៅគឺតម្រង់ទៅផ្ទះរបស់នាយ ។ នៅតាមផ្លូវនាយក៏បានខលទៅរកហូស៊ុក ប៉ុន្តែទាក់ទងមិនបាន ដោយសារពេលនេះ ហូស៊ុកកំពុងចូលប្រតិការជាមួយវ៉ារ៉ាឆាណែល នាយមិនបានបើកប្រពន្ធ័ទាក់ទងនោះទេ ។
"អាមិត្តចង្រៃ! កំពុងធ្វើស្អី? ហេតុអីមិនលើក?"ណាមជុនជេប្រទេច មួម៉ៅតែឯង នាយខឹងសម្បាដោយទាំងហូស៊ុកម្នាក់ទៀត ព្រោះតែទាក់ទងមិនចូល ។ នាយទម្លាក់ទូរស័ព្ទទៅពូកអង្គុយម្ខាងខ្លួន ខណៈដៃសងខាងកំពុងក្ដាប់ចង្កូតឡានយ៉ាងណែន ហ្គែរវិញមូលកាន់តែលឿនបំផុត ល្បឿននៃកង់ឡានសឹងតែបាន១គីឡូក្នុងមួយវិនាទីទៅហើយ(បោកទេ😂) ។
@ សណ្ឋាគារ ប្រាយ៍
ហូស៊ុកនិងវ៉ារ៉ាឆាណែលបានបន្លំខ្លួនចូលមកក្នុងសណ្ឋាគារប្រាយ៍ ។ ពួកគេបានកក់បន្ទប់មួយ ធ្វើដូចជាភ្ញៀវដែលមកកក់បន្ទប់ដើម្បីស្នាក់ ប៉ុន្តែមិនមែនទេ ពួកគេមកដើម្បីចូលរួមកម្មវិធី ហើយកម្មវិធីក៏ជិតចាប់ផ្ដើមហើយដែរ(កាច់កុងឆើនហាស😂) ។
"ឯងថាដូចចម្លែកដែរទេ?"ហូស៊ុកដើរបណ្ដើរនិយាយជាមួយឆាណែលបណ្ដើរ ខណៈដែលខ្លួននាយផ្ទាល់ កំពុងតែមានអារម្មណ៍ថាមិនសូវស្រួល មានមនុស្សកំពុងតាមជំហានរបស់ពួកគេមកជារឿយៗ ។
"ឯងគិតថាមានមនុស្សកំពុងតាមដានយើងមកត្រូវទេ?"
"ហឹម!...មែនហើយ..."
"ចិត្តដូចគ្នាណាស់សម្លាញ់"វ៉ារ៉ាឆាណែល ញោចចុងមាត់ដាក់ហូស៊ុក ព្រោះតែពួកគេកំពុងមានអារម្មណ៍ដូចគ្នា នាយចាប់អារម្មណ៍ដឹងតាំងពីឈានជើងចេញពីជណ្ដើរយន្តមកម្ល៉េះ ។
"ជួបគ្នាបន្ដិចទៅ"ពួកគេញាក់មុខដាក់គ្នាបន្ដិច ទើបបំបែកគ្នា ម្នាក់ដើររៀងទៅជណ្ដើរជើង ម្នាក់ក៏ដើរធម្មតាៗទៅរកជណ្ដើរយន្តប្រអប់ ។
"តាមអាម្នាក់នោះទៅ"ម្នាក់ក្នុងចំណោមពួកវា ក៏បក់ដៃឲ្យគ្នាវាពីរនាក់ទៅតាមវ៉ារ៉ាឆាណែលដែលទៅតាមជណ្ដើរជើង និងបីនាក់ទៀតទៅតាមហូស៊ុក ។ ការពិតទាំងនេះគ្រាន់តែជាល្បិចបញ្ឆោត បង្វែរដានមិនឲ្យហូស៊ុកនិងវ៉ារ៉ាឆាណែលដឹងពីកន្លែងជួញទំនិញពិតប្រាកដតែប៉ុណ្ណោះ ។
ŞİMDİ OKUDUĞUN
✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]
Romantizmការមកមើលថែមនុស្សដែលយើងមិនចូលចិត្ត ទោះជាយើងមិនចង់ តែគ្រប់យ៉ាងវាក៏ត្រូវដើរមកដល់ចំណុចនេះ ការបដិសេធ គ្មានប្រសិទិ្ធភាពឡើយសម្រាប់គីម ថេហ្យុង តើគេអាចទ្រាំរស់នៅជាមួយមនុស្សម្នាក់នោះបានប៉ុន្មានថ្ងៃ? ប៉ុន្មានខែ? ប៉ុន្មានឆ្នាំ? ដរាបណាប្រុសម្នាក់នោះ នៅតែមិនអាចដូ...