ភាគ៤៦ : នោះជានរណា?

3.3K 181 0
                                        

បន្ទាប់ពីនិយាយស្រុះស្រួលគ្នារួច ទាំងពីរនាក់ក៏បណ្ដើរគ្នាចុះមកខាងក្រោម ដើម្បីប្រាប់អ្នកស្រីគីម ពីរឿងដែលជុងហ្គុកសុំនៅលេងទីនេះ ពេញមួយថ្ងៃ និង គេងទីនេះជាមួយថេហ្យុងដែរ ព្រោះបើឲ្យនាយទៅវិញ នាយប្រាកដជាមិនព្រម បើសិនថេហ្យុងមិនទៅជាមួយនោះ ។ គាប់ជួនជាពេលអាហារថ្ងៃត្រង់ អ្នកស្រីគីម កំពុងរៀបចំអាហារតម្រៀបលើតុបាយរួចស្រេច សឹមនឹងឲ្យអ្នកបម្រើឡើងទៅហៅពួកគេ ប៉ុន្តែពួកគេក៏ចុះមកដល់មុនទៅហើយ ។

"ម៉ាក់!..."ថេហ្យុងហៅគាត់ឲ្យងាកមករកពួកគេ

"ចុះមកហើយហ្ហេស? អញ្ចឹងប្រសើរណាស់ ម៉ាក់ឲ្យគេរៀបចំអាហាររួចហើយ អង្គុយញ៉ាំជាមួយគ្នាតែម្ដងទៅ"គាត់ស្រដីឡើងដោយសម្ដីផ្អែមស្រទន់ ខណៈនោះ ពួកគេក៏ទម្លាក់ខ្លួនអង្គុយចុះព្រមគ្នា ពេលឃើញពួកគេអង្គុយហើយ គាត់ក៏ដាក់បង្គុយនៅតុបាយ ដែលនៅទល់មុខនឹងពួកគេ ។

"ថេហ៍!...អូនញ៉ាំបានដែរទេ?"ព្រោះនាយដឹងថាថេហ្យុងនៅឈឺដៃ គេប្រាកដជាញាំមិនកើត ទើបនាយឱនមុខសួរគេខ្សឹបៗ មិនឲ្យមនុស្សចាស់ស្ដាប់ឮ នាយមិនចង់ឲ្យគាត់ដឹងពីរឿងដៃរបស់ថេហ្យុងឡើយ បើសិនគាត់ដឹង សូម្បីតែមុខថេហ្យុង គាត់មិនឲ្យនាយឃើញផងក៏ថាបាន ។

"មិនអីទេ អូនញ៉ាំបាន ដៃឆ្វេងអូនមានឈឺឯណា"ថេហ្យុងងាកមករកនាយរួចក៏តបមកវិញខ្សឹបៗ កុំថាឡើយតែនាយ សូម្បីតែគេក៏មិនចង់ឲ្យអ្នកម៉ាក់ដឹងដែរ ឃើញគេសុខចិត្តរត់ទៅសម្ងំនៅក្នុងបន្ទប់ដែរទេ? នោះគឺមកពីគេមិនចង់ប្រឈមមុខនឹងអ្នកម៉ាក់នឹងឯង ។

"អញ្ចឹងចាំបងដួសម្ហូបឲ្យណា"

"កុំអីជុង...."ថេហ្យុងរកប្រកែកតែក៏មិនទាន់ភាពរហ័សរបស់ជុងហ្គុកដដែល ។ មុននេះគ្រាន់ហាថាដួសភ្លាម ម្ហូបក៏ទម្លាក់មកដល់ចានរបស់គេបាត់ហើយ ដូចប្រើវេទមន្តទៅហើយនៀក ។

/*កូនៗអស់នេះ/ អ្នកស្រីគីមញញឹម គ្រវីក្បាលតិចៗដោយការអស់សំណើច ។ ទាំងពីរនាក់នេះ បើថាង៉ក់ងរដាក់គ្នាក៏ប៉ិន ប៉ុន្តែបាត់មុខគ្នាមិនដែលបានយូរទេ រត់មករកគ្នាឲ្យទាល់តែបាន មិនថាពីមុនឬពេលនេះ ពួកគេនៅតែដដែល នៅថែមអារឿង ប៉ិនស្វីតៗអញ្ចឹងមកទៀត មិនក្រែងចិត្តមនុស្សចាស់សោះ ។

✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]Onde histórias criam vida. Descubra agora