ភាគ៣ : ទាល់តែខ្ញុំឆ្កួតម្នាក់ទៀត ទើបម៉ាក់ដឹងខ្លួន

4.2K 262 0
                                        

"បងនៅអង្គុយត្រង់ហ្នឹងសិនហើយ ខ្ញុំទៅលាយទឹកទុកឲ្យបងងូតសិន"ជុងហ្គុកមិនតបតែប្ដូរមកងក់ក្បាលតិចៗជំនួសចម្លើយ ភ្នែកចេះតែតាមសម្លឹងមើលរាងល្អិតជារឿយៗ ព្រោះតែគេមិនទាន់ប្រាកដចិត្តថាថេហ្យុងជាប្អូនខ្លួនឬក៏អត់? ហើយក៏មិនទាន់ប្រាកដចិត្តថារាងតូចមិនវៃខ្លួនដូចគេនិយាយដែរ ។ បន្ទាប់ពីលាយទឹករួចរាល់ ថេហ្យុងក៏ចេញមកវិញ បម្រុងចូលទៅនាំនាយ តែត្រូវជុងហ្គុកងើបគេចខ្លួនចេញមិនឲ្យជិត ។

"ឯងជាប្អូនខ្ញុំមែនហ្ហេស?"សំណួររបស់គេធ្វើឲ្យថេហ្យុងឈរធ្វើមុខហួសចិត្ត ទាំងដែលមុននេះនៅអង្គុយឲ្យគេបញ្ចុកបាយនៅឡើយ តែមើលពេលនេះចុះ រត់គេចពីគេមិនឲ្យគេប៉ះ ឬនៅជិតនាយថែមទៀត ។

"ឬបងមិនជឿលោកអ៊ុំ?"

"ហេតុអីហៅលោកប៉ាថាអ៊ុំ? ឯងមិនមែនប្អូនខ្ញុំទេ!...ឆាប់ចេញទៅ កុំមកជិតខ្ញុំ"ជុងហ្គុកក្រវីក្បាលតតាត់ ទឹកភ្នែកហូរមកដូចទឹកបាក់ទំនប់ ដៃជើងរបស់គេចាប់ផ្ដើមញ័រឡើងម្ដងទៀត ព្យាយាមដើរខិតទៅក្រោយជារឿយៗ ធ្វើយ៉ាងណាក៏ដោយ គឺមិនត្រូវឲ្យរាងតូចនៅជិតខ្លួនបានឡើយ ។

"ដាច់ខ្យល់ស្លាប់ឥឡូវខ្ញុំអើយ!..."ថេហ្យុងជ្រោងសក់ខ្លួនឯងឡើងទាំងក្ដៅក្រហាយពេញទ្រូង គេក្រពល់មុខនឹងរាងក្រាស់មិនស្ទើរទេ នេះត្រឹមមួយល្ងាចដែលគេមកនៅឃើញអាការ:របស់ជុងហ្គុក គេវីសនឹងផុតដង្ហើមម្ដងៗទៅហើយ នៅមានពេលនេះទៀត ស្រួលបានតែពេលលោកអ៊ុំគេនៅប៉ុណ្ណោះ ។

"ចាត់ទុកថាខ្ញុំច្រឡំមាត់ទៅចុះ បងប្រុសកុំគិតច្រើនអីណា"ទោះជាខឹង តែថេហ្យុងក៏ព្យាយាមនិយាយសម្លេងស្រាលបំផុត គេមិនចង់សម្លុតមនុស្សឆ្កួតខ្លាចល៎ស្រែកយំឡូឡាពេញផ្ទះទៀតឥឡូវហើយ ។

"ឥឡូវខ្ញុំទៅហៅលោកប៉ាមកវិញចុះ បងប្រុសនៅទីនេះហើយ"ដោយអស់ជម្រើស ថេហ្យុងក៏សុខចិត្តចេញទៅក្រៅ ទៅហៅលោកអ៊ុំខ្លួនឲ្យមកមើលកូនសំណព្វរបស់គាត់ គេមិនចង់នៅមើលនាំតែហត់ចិត្តខ្លាំងជាងនេះទេ ។

"ហ្ហើយ!...ម៉ាក់អើយម៉ាក់"មកដល់បន្ទប់មិនចង់ទាន់ ថេហ្យុងទម្លាក់ខ្លួនគេងផ្កាប់មុខទៅនឹងពូក ត្អូញត្អែស្រែករកអ្នកជាម្ដាយ ដូចជាកូនក្មេង មិនទាន់បានមួយថ្ងៃផងគេឈឺក្បាលថ្នាក់នេះហើយ តទៅប្រហែលជាត្រូវឡប់ខួរទៅតាមរាងក្រាស់ដែលហើយមើលទៅ បើតែយ៉ាងហ្នឹងនោះ ។

✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]Donde viven las historias. Descúbrelo ahora