ភាគ៣៧ : តទៅមិនបាច់ជួបគ្នាទេ

2.9K 186 1
                                    

២ថ្ងៃបន្ទាប់ ក្រោយបញ្ជូនខ្លួនមីនស៊ូមកដល់កូរ៉េហើយ សូយ៉នមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង មិនចង់ជឿថាណាមជុនចាប់ខ្លួនបងរបស់នាងបានលឿនរហ័សយ៉ាងនេះ ។ បានដំណឹងពីខាងប៉ូលិសហើយ នាងក៏ប្រញាប់ទៅមើលអ្នកជាបងភ្លាម ចៃដន្យខ្លាំងណាស់ ព្រោះពេលមកដល់ នាងក៏បានជួបគ្នាជាមួយហូស៊ុកនិងឆាណែលល្មម ÷

"សូយ៉ន!..."ហូស៊ុកហៅដោយសម្លេងស្រាល ពេលដើរជួបគ្នានៅក្នុងអគារប៉ូលិស ។ នាងតូចឯណេះវិញ ក៏ភ្ញាក់ផ្អើលមិនតិចដែរ ពេលសុខៗឃើញគេនៅទីនេះ ចុះកាលដែលប្រាប់នាងថាមានការនៅញូវយ៉កនោះ បានយ៉ាងម៉េចឲ្យប្រាកដ?

"នរណានឹងវើយ? ស្គាល់គ្នាឬ?" ឆាណែលងាកទៅសួរមិត្ត ក្រោយឈរមើលពួកគេសម្លឹងមុខគ្នាឡើងយូរហើយនោះ ចំពោះគេក៏ចម្លែកចិត្តដែរ ។

"កាង សូយ៉ន ប្អូនស្រីកាង មីនស៊ូ"ហូស៊ុកឆ្លើយតបទៅកាន់មិត្តទាំងភ្នែកមិនព្រមដកចេញពីនាងល្អិតសោះ ។

"សម្រស់ក៏ស្រស់ស្អាតដែរតើ ប៉ុន្តែនៅចាញ់មនុស្សម្នាក់បន្ដិច"ឆាណែលងក់ក្បាលតិចៗ និយាយដោយការវិភាគទៅលើនាង ។ សម្រស់នាងស្អាត មិនអន់ទេ ប៉ុន្តែចរឹកតើអាចកាត់ទៅតាមបងប្រុសរបស់នាងទេ? រួចចុះនាងមានពាក់ព័ន្ធក្នុងរឿងហ្នឹងឬអត់?

"ជ្រុលជាមកហើយ យើងចង់ទៅលេងថេហ្យុងបន្ដិច តែយើងមិនស្គាល់ផ្ទះរបស់គេទេ ឯងមានអាស័យដ្ឋានដែរទេ? ឲ្យយើងបន្ដិចមក" គ្រាន់តែនឹកឃើញភ្លាម គេក៏ងាកទៅចំរិតទាអាស័យដ្ឋានពីមិត្តយកតែម្ដង មិនគិតពីអ្នកដែលឈរក្បែរនោះសោះ ។

"ទៅរកគេនៅ ភូមិគ្រឹះ ចន ទៅ ឃើញគេហើយ តែប្រយ័ត្នប្រយែងម្ចាស់ផ្ទះគេផង ប្រយ័ត្នស៊ីគ្រាប់កាំភ្លើងមកវិញ"

"យើងដឹងហើយ យើងទៅសិនហើយ ចាំផ្ញើរមកឲ្យយើងផង"ឆាណែលដាក់ដៃលើស្មាមិត្តគោះតិចៗ ទើបដើរចេញទៅ ។ ហូស៊ុកងាកមករកសូយ៉ន បម្រុងនិយាយជាមួយនាងហើយ ប៉ុន្តែត្រូវនាងដើរជៀសគេបន្តទៅរកបងប្រុសខ្លួន នាងដើរបានតែប៉ុន្មានជំហ៊ានប៉ុណ្ណោះ ក៏បញ្ឈប់ដំណើរវិញ ព្រោះហូស៊ុកចាប់ដៃនាងមិនឲ្យដើរទៅបាន ។

"និយាយគ្នាសិនណា"

"ខ្ញុំគ្មានអីនិយាយជាមួយលោកទេ"នាងតូចគ្រលាស់ដៃគេចេញពីដៃខ្លួន ហើយបន្តដើរទៅមុខទៀត តែហូស៊ុកនៅតែព្យាយាមតាមទាម មិនឲ្យនាងទៅបាន ដរាបណាគេមិនទាន់បាននិយាយស្រួលជាមួយនាង ។

✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]Onde histórias criam vida. Descubra agora