@Skip
ថេហ្យុងបានឲ្យអ្នកបើកតាក់ស៊ីជូនគេមកភូមិគ្រឹះចន ដោយសារសម្លៀកបំពាក់របស់ប្រើប្រាស់របស់គេគឺនៅទីនេះទាំងអស់ ។ រាងតូចហុចលុយឲ្យតៃកុងឡានរួច ក៏បើកទ្វារចុះពីឡាន ដើរមកបើកទ្វាររបងដើរចូលទៅក្នុងភូមិគ្រឹះ ។ ចូលមកដល់មាត់ទ្វារ ក៏មានលោកចននៅឈររង់ចាំទទួលគេ មិនមែនតែលោកម្នាក់ទេ សូម្បីម៉ាក់របស់ថេហ្យុងក៏នៅទីនេះដែរ ។
"ម៉ាក់!...."គ្រាន់តែឃើញអ្នកជាម្ដាយភ្លាម រាងតូចក៏រត់ចូលមកឱបលោកស្រីគីមយ៉ាងណែន ពេបមាត់យំសសឹកដូចកូនក្មេង មុននេះថាមិនយំទេ តែដល់ឃើញម៉ាក់គេក៏យំរំអួយយកតែម្ដង ។
"ថេហ៍កូនម៉ាក់!...អស់អីហើយណាកូន"លោកស្រីគីមនិយាយបណ្ដើរអង្អែលក្បាលកូនពីខាងក្រោយស្រាលបែបលួងលោមចិត្ត បើសិនមិនបានណាមជុននិយាយប្រាប់គាត់កាលពីយប់មិញ គាត់ច្បាស់ជានៅតែមិនដឹងថាកូនសំណព្វទៅជួបអីមកខ្លះឡើយ ។
"ហ្អឹកៗ!...."រាងតូចនៅតែយំឱបគាត់ជាប់មិនប្រលែងទោះគាត់ព្យាយាមនិយាយលួងលោមយ៉ាងណាក៏គេនៅតែមិនព្រមបាត់សម្លេងអណ្ដកអណ្ដើតដដែល តែចង់បន្ទោសគេក៏មិនបាន ព្រោះរឿងមកផ្ទួនៗពេក បូករួមនឹងពេលនេះជុងហ្គុកក៏ផ្លាស់ប្ដូរទៀត គេខូចចិត្តសឹងស្លាប់ហើយ ។
ងាកមកខាងណាមជុនឯណេះវិញ ក្រោយចេញសារព័ត៌មានតាមចាប់ខ្លួនរបស់ កាង មីនស៊ូហើយ នាយនិងកូនចៅពីរនាក់បានមកភូមិគ្រឹះកាង ដើម្បីសាកសួរ និង ស្នើសុំឲ្យម្នាក់ទៀតជួយសហការគ្នា ។
"ខ្ញុំដឹង អ្នកនាងអាចនឹងមិនបានដឹងរឿងរបស់បងប្រុសរបស់អ្នកនាង ដូច្នេះពួកយើងនឹងមិនឃាត់ខ្លួនរបស់អ្នកនាងទេ ប៉ុន្តែពួកយើងមកនេះគឺចង់សុំជំនួយពីខាងអ្នកនាង"សូយ៉នអង្គុយស្ងាត់មាត់ឈឹង ព្រោះតែនាងកំពុងគាំងជាមួយរឿងគ្រប់យ៉ាងដែលទទួលបានពីមាត់របស់ប៉ូលិស ។ នាងគិតមិនដល់ថាបងប្រុសរបស់នាងធ្វើរឿងអស់ទាំងនេះ គេមិនប្រាប់នាងសូម្បីតែមួយរឿង អ៊ីចឹងមានន័យថា លុយដែលនាងចាយវាយ នៅអូស្ត្រាលី ជាលុយកង្វក់ដែលបានមកពីទង្វើស្មោកគ្រោកអស់ហ្នឹងមែនទេ?
"លោកចង់ឲ្យខ្ញុំជួយអី?" សូយ៉នតបទាំងមុខរាបស្មើរ ខណៈដៃក្ដាប់ពូកសាឡុងចង់រហែក ស្របពេលភ្នែកកំពុងសម្លឹងមើលទៅក្រដាសកាសែត ស្ដីពីការតាមចាប់ខ្លួន ជនល្មើស ពីបទជួញដូរថ្នាំនិងមនុស្ស ហើយអ្នកដែលនៅក្នុងនោះគឺជាបងប្រុសដែលនាងតែងគិតមករហូតថាជាបុរសដ៏ល្អឥតខ្ចោះ តែវាមិនមែន វាគ្រាន់តែស្រោមមុខរបស់គេតែប៉ុណ្ណោះ ។
YOU ARE READING
✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]
Romanceការមកមើលថែមនុស្សដែលយើងមិនចូលចិត្ត ទោះជាយើងមិនចង់ តែគ្រប់យ៉ាងវាក៏ត្រូវដើរមកដល់ចំណុចនេះ ការបដិសេធ គ្មានប្រសិទិ្ធភាពឡើយសម្រាប់គីម ថេហ្យុង តើគេអាចទ្រាំរស់នៅជាមួយមនុស្សម្នាក់នោះបានប៉ុន្មានថ្ងៃ? ប៉ុន្មានខែ? ប៉ុន្មានឆ្នាំ? ដរាបណាប្រុសម្នាក់នោះ នៅតែមិនអាចដូ...
![✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]](https://img.wattpad.com/cover/261361110-64-k558139.jpg)