/*ក្រាក/
សម្លេងបើកទ្វារ មកព្រមជាមួយម្ចាស់បន្ទប់ ថេហ្យុងបានដើរចូលមកក្រោយទាញទ្វារបន្ទប់បិទរួច ហើយអ្វីដែលគេបានឃើញពេលចូលមកដល់បន្ទប់នោះ គឺវត្តមានរបស់ជុងហ្គុក កំពុងគេងក្រាបនឹងពូក ចុចទូរស័ព្ទលេង ធ្វើដូចបន្ទប់នេះជាបន្ទប់របស់ខ្លួន ។ រាងល្អិតមុខក្រញីក្រញូវ ដើរទៅរកគ្រែគេងរបស់ខ្លួនដែលមាននាយកំលោះគេងនៅលើនោះ មុននឹងទម្លាក់គូទអង្គុយចុងពូកក្បែរជើងនាយ សួរឡើងទាំងទឹកមុខងាប់មិនរាប់ញាតិ ÷
"ហេតុអីមិនទៅបន្ទប់របស់បង? មកបន្ទប់ខ្ញុំធ្វើអ្វី?"បន្ទាប់ពីឮសំណួរហើយ ជុងហ្គុកមិនតប ប្ដូរមកទម្លាក់ទូរស័ព្ទចុះពីដៃ ស្ទុះងើបខ្លួនអង្គុយសម្លឹងមុខរាងតូចឥតព្រិចភ្នែក អត់នឹងធ្វើឲ្យរាងតូចហួសចិត្តមិនបាន ។
"នៅមានមុខមកសម្លឹងមុខខ្ញុំទៀត មុននេះបងធ្វើស្អី? បងមានដឹងខ្លួនទេ?"កាន់តែនឹកដល់ទង្វើរអសីលធម៌របស់នាយ គេកាន់តែស្រ្កឺតជើងធ្មេញ ខឹងនឹងនាយខ្លាំងឡើង មនុស្សស្អីចរឹតម្ដងគួរឲ្យស្រឡាញ់ម្ដងគួរឲ្យស្អប់ គេតាមនាយមិនទាន់ទេ ។
"យ៉ាងម៉េច? វាត្រូវជាស្អីនឹងឯង បានឯងយកចិត្តទុកដាក់នឹងវាខ្លាំងម្ល៉េះ?"ជុងហ្គុកតបទាំងមុខក្រហមងាំង នាយខំទប់អារម្មណ៍មិនឲ្យសម្លុតដាក់រាងតូចឡើងចង់ដាច់សរសៃឈាមខួរក្បាលហើយ ប៉ុន្តែមើលគេនិយាយចុះ គ្រាន់តែប៉ុណ្ណឹងសោះ គេមិនមែនមិនដឹងចរឹតរបស់នាយឯណា?
"ហេតុអីបងនិយាយបែបហ្នឹង? គេជាអ្នកជួយជីវិតរបស់ខ្ញុំពីពួកចាប់ជម្រិត បើមិនបានគេ គិតថាខ្ញុំអាចនៅអង្គុយនិយាយជាមួយបងនៅពេលនេះមែនទេ? យ៉ាងហោចក៏គួរចាត់ទុកគេជាភ្ញៀវរបស់ខ្ញុំខ្លះដែរ មិនមែនចេញចរឹតមកធ្វើដូចគេមិនដល់ខ្លួនអញ្ចឹងទេ"ថេហ្យុងខឹងឡើងញ័រសាច់ មុខរបស់គេក៏ក្រហមទៅតាមការនិយាយដូចគ្នា គិតទៅគ្មាននរណា មាននិស្ស័យអាក្រក់ដូចជានាយទេ បើមិនចង់រាប់អាន ក៏គួរផ្ដល់តម្លៃឲ្យឆាណែលក្នុងនាមជាភ្ញៀវរបស់គេបន្ដិចដែរ វាមានដាច់ខ្យល់ស្លាប់ឯណា ។
ដល់ពេលរាងតូចនិយាយខ្លាំងៗបកវិញអញ្ចឹង ជុងហ្គុកបែរជាស្ងាត់មាត់ជ្រៀប ព្រោះមិនដឹងនិយាយតបវិញបែបណា ចង់ហាមាត់សុំទោសគេដែរ ប៉ុន្តែហានិយាយមិនចេញ ម្យ៉ាងចង់បន្ទោសនាយក៏មិនបាន នរណាប្រើឲ្យមិនប្រាប់នាយពីដំបូងធ្វើអី(មានសួរគេអត់និង?🌚🥴) គិតថាពេលនាយខំលាក់អារម្មណ៍ខឹងនឹងស្រួលណាស់ហេ្ហស? ពិបាកដកដង្ហើមសឹងស្លាប់ម្ដងៗទៅហើយ ។
YOU ARE READING
✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]
Romanceការមកមើលថែមនុស្សដែលយើងមិនចូលចិត្ត ទោះជាយើងមិនចង់ តែគ្រប់យ៉ាងវាក៏ត្រូវដើរមកដល់ចំណុចនេះ ការបដិសេធ គ្មានប្រសិទិ្ធភាពឡើយសម្រាប់គីម ថេហ្យុង តើគេអាចទ្រាំរស់នៅជាមួយមនុស្សម្នាក់នោះបានប៉ុន្មានថ្ងៃ? ប៉ុន្មានខែ? ប៉ុន្មានឆ្នាំ? ដរាបណាប្រុសម្នាក់នោះ នៅតែមិនអាចដូ...
![✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]](https://img.wattpad.com/cover/261361110-64-k558139.jpg)