"ចង់លេងជាមួយពួកយើង វាឈឺខ្លួនអ៊ីចឹងហ្ហាស"បន្ទាប់ពីនាំគ្នាព្រួតវាយនាយកំលោះ ឡើងទ្រុដទ្រោមយ៉ាងដំណំ ទើបម្នាក់ក្នុងចំណោមពួកគេនិយាយឡើង ខណៈនោះ គេក៏ងើយញាក់មុខឲ្យគ្នីគ្នា ដើរទៅបើកទ្វារឡានវិញដើម្បីនាំខ្លួនថេហ្យុងតាមការបញ្ជារបស់ចៅហ្វាយ ។ ចំណែកស៊ូប៊ីនត្រូវដេកស្ទៀកនៅលើថ្នល់ សម្លឹងមើលពួកនោះដោយការឈឺចិត្ត និងបន្ទោសខ្លួនឯង ព្រោះនាយមិនអាចជួយអ្នកខាងនោះបានទេ ។
"ឆាប់ចេញមក"ប្រុសម្នាក់បានចូលទៅចាប់ទាញដៃថេហ្យុងឲ្យចេញពីឡាន ខណៈរាងកាយរបស់គេត្រូវជុងហ្គុកឱបជាប់មិនឲ្យទាញ ទើបភ្លាមនោះ គ្នាវាម្នាក់ទៀត បានបើកទ្វារឡានខាងជុងហ្គុក ដើម្បីចាប់ទាញជុងហ្គុកចេញពីរាងតូច ។
"ពួកលោកចង់ធ្វើអី? មកចាប់ពួកយើងធ្វើអី?" ថេហ្យុងសួរទាំងញ័រមាត់តតាត់ ខណៈដែលខ្លួនគេផ្ទាល់ កំពុងផ្ទាញផ្ទង់ជាមួយពួកនោះ មិនឲ្យទាញខ្លួនចេញបាន ។
"ហ្អឹកៗ!...ថេថេ..."ជុងហ្គុកយំហូរទឹកភ្នែកសស្រាក់ ដៃក្រាស់ព្យាយាមកាន់ដៃថេហ្យុងឡើងជាប់ នាយភ័យ នាយខ្លាច មនុស្សអស់ទាំងនោះខ្លាំងណាស់ ។
"កុំនិយាយច្រើន ឆាប់ចេញមក"ទីបំផុត ថេហ្យុងក៏ត្រូវពួកវាទាញចេញពីឡានបានសម្រេច ជុងហ្គុកស្រែកយំឡើងខ្លាំងៗ លាយឡំជាមួយការភ័យខ្លាច ហើយក៏ប្រញាប់រត់ចុះពីឡានទៅរកថេហ្យុងយ៉ាងលឿន តែខណៈនោះ មុខរបស់នាយត្រូវគ្នាវាម្នាក់ដាល់ ឲ្យដួលទៅក្រោយរហូតធ្វើឲ្យមានឈាមហូរតាមគែមាត់របស់នាយ បន្ទាប់ក៏បន្តទាត់៤-៥ជើងបន្ថែមពីលើទៀត ។
"ហ្អឹកៗ!...ជុងហ្គុក...លែងយើងទៅអាចង្រៃ"ថេហ្យុងយំចេញមកទាំងឈឺណែនពេញប្រអប់ទ្រូង ពេលឃើញជុងហ្គុកត្រូវពួកនោះវាយឡើងបែកមុខរហូតមានឈាមហូរចេញមកនិងវាយទាត់លើនាយមិនដកជើង គេព្យាយាមរើបម្រាស់ចេញពីការចាប់របស់ពួកគេ ប៉ុន្តែរើយ៉ាងណាក៏រើមិនចេញ គួរឲ្យក្ដៅក្រហាយណាស់់ ។
"នៅឲ្យស្ងៀម បើមិនចង់ឈឺខ្លួនជាងនេះ"
"ទេ!...លែងយើងទៅ ឯងចាប់យើងធ្វើអី?"
"មិនបាច់ចង់ដឹងទេអាល្អិត ទៅតាមយើងតាមសម្រួល ទើបមិនក្ដៅក្រហាយដល់ខ្លួនឯង"
![](https://img.wattpad.com/cover/261361110-288-k558139.jpg)
YOU ARE READING
✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]
Romanceការមកមើលថែមនុស្សដែលយើងមិនចូលចិត្ត ទោះជាយើងមិនចង់ តែគ្រប់យ៉ាងវាក៏ត្រូវដើរមកដល់ចំណុចនេះ ការបដិសេធ គ្មានប្រសិទិ្ធភាពឡើយសម្រាប់គីម ថេហ្យុង តើគេអាចទ្រាំរស់នៅជាមួយមនុស្សម្នាក់នោះបានប៉ុន្មានថ្ងៃ? ប៉ុន្មានខែ? ប៉ុន្មានឆ្នាំ? ដរាបណាប្រុសម្នាក់នោះ នៅតែមិនអាចដូ...