ថេយ៉នបានឃ្លាំចាំមើលពីខាងក្រៅ ព្រោះតែរកច្រកចូលមិនបាន ខណៈពេលកំពុងអើតឡើមៗ ស្រាប់តែមានដៃរបស់នរណាម្នាក់មកដាក់លើស្មារបស់គេ ធ្វើឲ្យភ្ញាក់ខ្លួនព្រើត ប្រញាប់ងាកទៅមើលតាមម្ចាស់ដៃ ហើយទីបំផុតក៏ធូរស្រាលចិត្តឡើងវិញ ពេលដឹងថាមនុស្សមុននេះជាមេក្រុមរបស់ខ្លួន ។
"មេក្រុមបំភ័យខ្ញុំស្ទើរស្លាប់"ថេយ៉នដកដង្ហើមចេញមួយអស់ពីពោះ ដៃលើកដាក់លើដើមទ្រូងហាក់ដូចកំពុងលួងលោមបេះដូងរបស់ខ្លួនឯង កុំឲ្យបន្តលោតញាប់ទៀត ។
"ពួកវានៅខាងក្នុងនេះហ្ហេស?"ណាមជុនមិនបានចាប់អារម្មណ៍ពីកូនចៅប៉ុន្មានទេ នាយចាប់អារម្មណ៍និងគិតតែពីថេហ្យុងប៉ុណ្ណោះ ។
"បាទមេក្រុម! មុននេះឃើញ កាង មីនស៊ូ ចូលទៅជាមួយកូនចៅរបស់វា ពេលនេះនៅមិនទាន់ឃើញចេញមកទេ"ខណៈពេលកំពុងនិយាយគ្នាជាមួយថេយ៉ន ជេកសាន់ក៏បានស្រដីកាត់ការសន្ទនារបស់ពួកគេភ្លាម ពេលឃើញអ្វីដែលប្លែកៗ ÷
"មេក្រុម! មើលនោះ"ណាមជុនមើលតាមការចង្អុលរបស់ជេកសាន់ ក៏ប្រទះឃើញ ឧត្ថម្ភាគចក្រ មួយហោះមកជិតដល់កាស៊ីណូ ពួកគេប្រញាប់លាក់ខ្លួនគេចពី ឧត្ថម្ភាគចក្រនោះ ព្រោះពួកនោះនៅខាងលើ បើសិនមិនប្រយ័ត្នត្រូវពួកវាមើលឃើញ ច្បាស់ជាពិបាកហើយ ។
ឧត្ថម្ភាគចក្រ បានចុះចតនៅមិនឆ្ងាយពីអគារកាស៊ីណូប៉ុន្មាន ភ្លាមនោះ ណាមជុនក៏បានឃើញថេហ្យុង តែដៃរបស់គេត្រូវចង មាត់ត្រូវបិទជាប់ មិនអាចនិយាយឬស្រែកបាននោះទេ ។
"ថេហ៍!..."ណាមជុនគ្រាន់តែឃើញក៏ស្ទុះ រត់លបៗចេញទៅភ្លាម គ្មាននរណាអាចឃាត់នាយបានឡើយ ។ ថេយ៉ននិងជេកសាន់ ក្រោយអង្គុយចំហរមាត់អស់យូរនាទី ពួកគេក៏ប្រញាប់រត់ទៅតាមក្រោយកិតៗណាមជុន បើសិនមានរឿងអីកើតឡើង អាចនឹងជួយគ្នាបាន ។
"ឆាប់ទៅ"ព្រោះតែថេហ្យុងដើរស្មើកៗមិនចង់លើកជើង ទើបកូនចៅរបស់មីនស៊ូ រុញខ្លួនគេសឹងដួលផ្កាប់ទៅខាងមុខ ។ រាងល្អិត ចាប់ផ្តើមអស់សង្ឃឹមក្នុងចិត្ត គេព្យាយាមពន្យារពេល ខំដើរយឺតៗ រង់ចាំឲ្យបងប្រុសមកជួយ តែការគិតរបស់គេប្រហែលជាខុសហើយ បងប្រុសប្រហែលមកជួយគេមិនទាន់ទេ ។
ВЫ ЧИТАЕТЕ
✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]
Любовные романыការមកមើលថែមនុស្សដែលយើងមិនចូលចិត្ត ទោះជាយើងមិនចង់ តែគ្រប់យ៉ាងវាក៏ត្រូវដើរមកដល់ចំណុចនេះ ការបដិសេធ គ្មានប្រសិទិ្ធភាពឡើយសម្រាប់គីម ថេហ្យុង តើគេអាចទ្រាំរស់នៅជាមួយមនុស្សម្នាក់នោះបានប៉ុន្មានថ្ងៃ? ប៉ុន្មានខែ? ប៉ុន្មានឆ្នាំ? ដរាបណាប្រុសម្នាក់នោះ នៅតែមិនអាចដូ...
![✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]](https://img.wattpad.com/cover/261361110-64-k558139.jpg)