ភាគ៥៣ : អារម្មណ៍ល្អណាស់

2.7K 141 0
                                        

ស្នាមឈាមលើផែនទ្រូងរបស់ជុងហ្គុក ធ្វើឲ្យអ្នកឯទៀតនៅខាងក្នុងផ្ទះ បើកភ្នែកធំៗដោយការភ្ញាក់ផ្អើល ទើបភ្លាមនោះ អ្នកស្រីគីម ក៏ផ្ដើមសួរទៅនាយមុនគេ ÷

"ជុង!...ទ្រូងទៅកើតអីមកនឹងកូន?"

"គ្មានអីទេម៉ាក់ គ្រាន់តែអម្បាញ់មិញនេះមានកូនឆ្កែមួយក្បាល ហក់មកខាំខ្ញុំនឹងណា"ជុងហ្គុកតបជាមួយអ្នកស្រីគីមរួច ក៏ងាកទៅញញឹមឌឺដងដាក់រាងតូច ដែលអង្គុយនៅតុបាយជិតខ្លួន ធ្វើឲ្យអ្នកខាងនោះ ខឹងឡើងក្រហមត្រចៀក អត់មិនបាន ក៏លូកដៃមួលសាច់ពោះរាងក្រាស់មួយជាន់ទៀត ។

"អ៊ួយ!...ថេហ៍..."ជុងហ្គុកស្រែកមួយវ៉ាស់ គ្រប់គ្នាដែលនៅរួមតុក៏លួចអស់សំណើចឡើងភ្លាម មើលទៅថេហ្យុង ដូចមិនស្រួលសោះ កាន់តែកាចឡើងៗពីមួយថ្ងៃទៅមួយហើយ ។

"កុំឆ្នាស់ពេកអាល្អិត ប្រយ័ត្នតែគេឈប់ស្រឡាញ់តាំងមកដេកខូចចិត្តឥឡូវហើយ"ណាមជុននិយាយចម្អន់ឲ្យគេ ពេលមើលចរិតរបស់ប្អូនហើយ ចរិតនេះ ខ្លាំងបានតែពេលគេនៅទេ ពេលគេអត់នៅ និយាយពីថាមុខឡើងដូចគេចុប ក្រញូវមិនលស់ថ្ងៃ នឹកគេដល់ថ្នាក់មិនស៊ីបាយទៀត ។

"សាកឈប់មើលទៅ នឹងដឹងគ្នាហើយ"គេតបរួច ក៏ងាកសម្លក់រាងក្រាស់ម្ដងទៀត មុននឹងងាកមកដួសបាយញាំវិញធ្វើប្រងើយ ។

"យ៉ាងម៉េចឯង? ហ៊ានឈប់ស្រឡាញ់ទេ?"ណាមជុនសួរឡើងស្របពេលងាកញាក់មុខឌឺដងទៅឲ្យមិត្ត ។

"ជិតការហើយ នរណាដាច់ចិត្តឈប់នោះ"

"រៀបការអី? អូនមានទាន់បានឆ្លើយថាព្រមព្រៀងឯណា?"គ្រាន់តែឮ នាយតូចក៏ងាកមករកនាយភ្លាម ។

"តែម៉ាក់ព្រមព្រៀងហើយ ពេលរៀបចំពិធីរបស់អាជុននិងបងជីនរួច នឹងដល់វេនពួកយើងហើយ"

"ម៉ាក់?..."

"មែនហើយ....ម៉ាក់ និង អ៊ុំចន បាននិយាយរួចរាល់ហើយ ម៉ាក់សុំទោសណាកូនសម្លាញ់!... ដែលម៉ាក់មិនទាន់បានប្រាប់កូន" អ្នកស្រីគីមញញឹមដាក់កូនប្រុសរួចក៏ងាកទៅញញឹមដាក់ជុងហ្គុកវិញ ។ គាត់និងលោកចន ព្រមនឹងជុងហ្គុកបាននិយាយគ្នាពីរឿងនេះ តាំងពីថ្ងៃដែលគាត់ទៅជួបគ្នានៅភោជនីយដ្ឋានមកម្ល៉េះ ហើយក៏ជាថ្ងៃពិសេសក្នុងការណាត់និយាយគ្នាពីរឿងកូនៗដែរ ។ បន្ទាប់ពីនិយាយរឿងសំខាន់រួច ជុងហ្គុកក៏បានជូនលោកចនត្រឡប់ទៅក្រុមហ៊ុនវិញ និងនិយាយកិច្ចការផ្សេងទៀត ដែលលោកចនទើបតែទាក់ទងជាមួយម្ចាស់ភាគហ៊ុននៅញូវយ៉កហើយ ទើបលោកឲ្យជុងហ្គុកឡើងទៅញូយ៉កជំនួសលោកតែម្ដង ។

✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]Donde viven las historias. Descúbrelo ahora