@ មន្ទីរពេទ្យ
ទីបំផុត ឡានរបស់គ្រួសារត្រកូលគីម ក៏បានមកចតនៅមុខមន្ទីរពេទ្យដ៏ធំជាងគេមួយនៅចំកណ្តាលទីក្រុង ។ ពេលឈប់រួច អ្នកបើកឡាន ក៏បើកទ្វារចុះមកដើរទៅបើកទ្វារឲ្យពួកគេ ថេហ្យុងបានចុះមកមុន ជុងហ្គុកក៏ចុះមកតាមក្រោយ ជាមួយទឹកមុខមុិងមុាំង ឆ្ងល់ពេលចុះមកឃើញឡានឈប់នៅមុខមន្ទីរពេទ្យ ទើបចូលទៅចាប់ដៃថេហ្យុងនិងចោទសួររាងល្អិតភ្លាម ÷
"ថេថេ! ពួកយើងមកទីនេះធ្វើអី?"
"ពួកយើងមកជួបគ្រូពេទ្យ"
"ចុះក្រែងថេថេប្រាប់ថា ពួកយើងទៅដើរលេងនោះអី"
"ចេញពីនេះ ទើបយើងទៅដើរលេង តោះទៅខាងក្នុងទៅ"ថេហ្យុងញញឹមដាក់នាយបន្ដិច ទើបនាំគ្នាដើរចូលទៅក្នុងមន្ទីរពេទ្យ ដោយមានជុងហ្គុកដើរតោងដៃគេជាប់ ។
"សួស្តីបាទ!...ពួកខ្ញុំមករកលោកគ្រូពេទ្យ ឆយ តើពេលនេះគាត់នៅទេ?"ថេហ្យុងសួរទៅកាន់បុគ្គលិកស្រីដែលនៅកន្លែងសួរពត៌មាន ដោយភ្ជាប់ជាមួយស្នាមញញឹមស្រទន់ តាមចរឹតគួរសមរបស់គេ ។
"ជាលោកចនមែនទេ?"អ្នកគ្រូពេទ្យញញឹមដាក់ពួកគេវិញ រួចសួរបញ្ជាក់ឈ្មោះរបស់អ្នកនៅចំពោះមុខ តាមបញ្ជារបស់ដុកទ័រឆយ តែថេហ្យុងគ្រវីក្បាលបញ្ជាក់ថាមិនមែន ទើបតបទៅនាងតាមក្រោយ ÷
"មិនមែនខ្ញុំទេ តែជាគាត់"ថេហ្យុងចង្អុលទៅជុងហ្គុក អ្នកគ្រូពេទ្យក៏សើចញឹមៗមិនសូវជាសម ព្រោះសួរច្រឡំមនុស្ស តែធ្វើម៉េចបើមើលមិនដឹងមែននឹង ។
"បើអញ្ចឹង! សូមមកតាមខ្ញុំមក"នាងនិយាយហើយក៏ដើរចេញទៅមុន ថេហ្យុងនាំជុងហ្គុកដើរទៅតាមក្រោយអ្នកគ្រូពេទ្យនោះ រហូតដល់មុខបន្ទប់ធ្វើការផ្ទាល់ខ្លួនរបស់ដុកទ័រឆយ ដែលត្រូវជាគ្រូពេទ្យដែលប៉ារបស់ជុងហ្គុកបានណាត់ ។
"គាត់រង់ចាំនៅខាងក្នុងហើយចាស៎"
"អរ!...បាទ អរគុណអ្នកគ្រូហើយណា"នាងសើចដាក់ថេហ្យុងជាការគួរសម រួចក៏ដើរចេញពីកន្លែងនោះ ទៅកន្លែងធ្វើការរបស់នាងវិញ ខណៈនោះ ថេហ្យុងក៏បានគោះទ្វារហើយក៏រុញចូលទៅទាំងមាននាយកំលោះដើរតាមក្រោយជាប់ ។

ESTÁS LEYENDO
✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]
Romanceការមកមើលថែមនុស្សដែលយើងមិនចូលចិត្ត ទោះជាយើងមិនចង់ តែគ្រប់យ៉ាងវាក៏ត្រូវដើរមកដល់ចំណុចនេះ ការបដិសេធ គ្មានប្រសិទិ្ធភាពឡើយសម្រាប់គីម ថេហ្យុង តើគេអាចទ្រាំរស់នៅជាមួយមនុស្សម្នាក់នោះបានប៉ុន្មានថ្ងៃ? ប៉ុន្មានខែ? ប៉ុន្មានឆ្នាំ? ដរាបណាប្រុសម្នាក់នោះ នៅតែមិនអាចដូ...