ភាគ៤៥ : ស្មានថាមិនចង់រត់ហ្ហេស?

3.5K 195 1
                                        

កាយវិការ ការយកចិត្តទុកដាក់ ការព្រួយបារម្ភ ទឹកមុខ ដែលជុងហ្គុកមាននៅពេលនេះ បានធ្វើឲ្យថេហ្យុងអង្គុយញញឹមឡើងមកដោយមិនដឹងខ្លួន ។ រាងតូចអង្គុយសម្លឹងមុខនាយឥតព្រិច មើលបណ្ដើរញញឹមបណ្ដើរ ស្របពេលកូនសាច់មួយដុំនៅប្រអប់ទ្រូងខាងឆ្វេង កំពុងលោតកន្រ្តាក់ ញាប់ញ័រ លាយឡំជាមួយអារម្មណ៍រំភើប រំជើបរំជួល នេះជាលើកទី១ហើយដែលជុងហ្គុកធ្វើបែបហ្នឹងចំពោះគេ តើនាយនឹងធ្វើដាក់គេរាល់ថ្ងៃដែរទេ?

/*ហ្គុកហ្គីមិនបានមកវិញក៏មិនអីដែរ ប្រសិនបើបងប្ដូរមកជាបែបហ្នឹងរាល់ថ្ងៃ តើអាចទេ?/ ថេហ្យុងបានត្រឹមសួរខ្លួនឯងក្នុងចិត្ត គេមិនហ៊ាននិយាយចេញមកនោះទេ ម្យ៉ាងបើចង់ឲ្យនាយប្ដូរចរឹត ទាល់តែទុកឲ្យនាយប្ដូរវាដោយខ្លួនឯង បើសិនទៅបង្ខំនាយឲ្យកែរចរឹតដើមចេញ ច្បាស់ជាពិបាកណាស់សម្រាប់នាយ ។

"រួចហើយ!...នៅឈឺទៀតទេ?"ជុងហ្គុកងើបមុខឡើង ខណៈរាងតូចនៅសម្លឹងនាយឡើងភ្លឹក មិនកម្រើក មិនបានឮអ្វីដែលនាយសួរឡើយ ។

"ថេហ៍!...មិនអីមែនទេ?"ព្រោះឃើញគេមិនកម្រើក ទើបនាយដាច់ចិត្តអង្រួនដើមដៃរបស់គេ ហើយភ្លាមនោះ ថេហ្យុងក៏ភ្ញាក់ព្រើតពីការភ្លឹកមកវិញ មុននឹងមើលមុខនាយទាំងមុិងមុាំង ។

"ឯងមិនស្រួលខ្លួនមែនទេ?"ស្របនឹងសំណួរ ជុងហ្គុកបានលូកដៃស្ទាបថ្ងាសរបស់ថេហ្យុង ដើម្បីចង់ដឹងថាគេមានក្ដីខ្លួនឬឈឺអ្វីទៀតដែរឬក៏អត់? ព្រោះគេហាក់ភ្លឹកៗយ៉ាងម៉េចក៏មិនដឹង ។

"ខ្ញុំអត់អីទេ..."ថេហ្យុងគ្រវីក្បាលតិចៗតប ខណៈដៃម្ខាងទៀត ចាប់ទាញដៃជុងហ្គុកចេញពីថ្ងាស់របស់ខ្លួន គេធ្វើខ្លួនមិនត្រូវទេ បើសិនជុងហ្គុកយកចិត្តទុកដាក់លើគេខុសធម្មតាថ្នាក់នេះ ។

"តែ....."

"បងទៅផ្ទះវិញ"

"ចុះឯង? ហេតុអីមិនទៅជាមួយគ្នា? ឬឯងនៅខឹងនឹងយើងទៀតមែនទេ?"

"បងដូចជាគិតច្រើនពេកហើយ ខ្ញុំឈប់ខឹងបងរួចហើយតើ"ថេហ្យុងផ្ទុះសំណើចឡើង ក្រោយឃើញទឹកមុខភ័យៗរបស់នាយ បើសិនគេនៅខឹង ស្មានថាគេព្រមឲ្យនាយនៅក្នុងបន្ទប់របស់គេ និងសម្ងំឲ្យនាយលាបថ្នាំឲ្យមែនទេ ចំជាមិនចេះគិតមែន ។

✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]Место, где живут истории. Откройте их для себя