@ Mornig ✨
ព្រឹកព្រលឹមស្រាងៗ អាកាសធាតុគឺត្រជាក់ខ្លាំង ទើបធ្វើឲ្យបុរសម្នាក់ដែលអង្គុយបិទភ្នែក ផ្អែកក្បាលទៅនឹងទ្វាររបងផ្ទះ រងាញ័រញាក់ ព្យាយាមបើកភ្នែកឡើងសន្សឹមៗ ទាំងដែលពេលនេះ ក្បាលរបស់គេឈឺខ្ទោកៗចង់ប្រេះជាពីរ នេះក៏មកពីគេដេកហាលត្រជាក់ហាលខ្យល់នៅខាងក្រៅនឹងឯង ។
"ហ្អឹម?..."ខណៈពេលកំពុងលើកដៃឈ្លឺក្បាលចុះឡើងៗ ស្រាប់តែមាននរណាហុចកន្សែងមកឲ្យគេ ទើបហូស៊ុកជ្រួញចិញ្ចើម ងើយមុខឡើងតាមដៃមនុស្សម្នាក់នោះ ។
"សូយ៉ន?..."ហូស៊ុកញញឹមចេញមកដោយអារម្មណ៍រំភើបចិត្ត នាយក្រោកចេញពីទ្វាររបង មកឈរប្រឈមមុខជាមួយនាងតូចដែលងើយមើលមុខនាយភ្លឹះៗ ទើបប្រញាប់លូកដៃទទួលយកកន្សែងពីនាងមកកាន់ ។
"ហេតុអីមិនទៅផ្ទះរបស់លោកវិញ?"សូយ៉នសួរទាំងលួចជេរគេក្នុងចិត្ត យប់មិញនាងស្រែកដេញគេឡើងហត់ខ្លួនឯង ស្មានថាគេត្រឡប់ទៅវិញហើយតើ តែបែរជាឃើញគេនៅដេកញ័រនៅមុខរបងផ្ទះរបស់នាងទៅវិញ ។
"ខ្ញុំបានប្រាប់នាងកាលពីយប់មិញហើយនោះអី ដរាបណានាងមិនព្រមលើកទោសឲ្យខ្ញុំ ខ្ញុំនឹងចាំនាងនៅទីនេះ"
"ប្រុសល្ងង់!..."សូយ៉នសម្លក់មុខគេទាំងគ្រឺតខ្នាញ់ ទើបបើកទ្វារចូលទៅខាងក្នុងវិញ ហូស៊ុកឈរញញឹម មើលកន្សែងដែលនៅក្នុងដៃបន្ដិច ទើបប្រញាប់ចូលទៅខាងក្នុងតាមនាងតូចដែរ ព្រោះគេដឹងច្បាស់ក្នុងចិត្ត ថានាងនៅតែបារម្ភដល់គេ មិនដូច្នោះ នាងក៏មិនយកកន្សែងមកឲ្យគេដែរ ។
@ ភូមិគ្រឹះ
ក្នុងបន្ទប់ ដែលធ្លាប់តែរៀបរយ ពេលនេះក៏ប្រែក្លាយទៅជារញ៉េរញ៉ៃ ប្រៀបដូចជាសំបុកកណ្ដុរ ។ សម្លៀកបំពាក់រប៉ាត់រប៉ាយពេញក្រោមគ្រែ ខណៈនៅលើគ្រែ មានមនុស្សពីរនាក់កំពុងគេងឱបគ្នាឡើងស្អិតរមួត ដូចតុកកែ មិនខ្វល់មិនខ្វាយ ពេលវេលាត្រូវទៅធ្វើការទាល់តែសោះ ។
/*តុក....តុក.../
សម្លេងគោះទ្វារលាន់ឮពីខាងក្រៅទ្វារ ប៉ុន្តែបែរជាមិនទទួលបានឆ្លើយតបពីម្ចាស់បន្ទប់ ទើបនាងដែលជាអ្នកបម្រើ ដែលលោកចនឲ្យឡើងមកមើលជុងហ្គុក សម្រេចចិត្តចុះទៅខាងក្រោម ប្រាប់លោកចនវិញ ។
ESTÁS LEYENDO
✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]
Romanceការមកមើលថែមនុស្សដែលយើងមិនចូលចិត្ត ទោះជាយើងមិនចង់ តែគ្រប់យ៉ាងវាក៏ត្រូវដើរមកដល់ចំណុចនេះ ការបដិសេធ គ្មានប្រសិទិ្ធភាពឡើយសម្រាប់គីម ថេហ្យុង តើគេអាចទ្រាំរស់នៅជាមួយមនុស្សម្នាក់នោះបានប៉ុន្មានថ្ងៃ? ប៉ុន្មានខែ? ប៉ុន្មានឆ្នាំ? ដរាបណាប្រុសម្នាក់នោះ នៅតែមិនអាចដូ...