រាងតូចអន់ចិត្តឡើងស្ដូក បេះដូងថ្លើម
ប្រម៉ាត់បែកខ្ទិចខ្ទីដូចគេយកកាំបិតមកចិញ្ច្រាំ អារម្មណ៍ល្អៗដែលតែងមានកន្លងមក ត្រូវបាននាយកំលោះបំផ្លាញចោលម្ដងបន្ដិចៗ ចរិតមួយហ្នឹងហើយដែលគេស្អប់ ស្អប់ខ្លាំងមិនចង់សូម្បីតែជួបមុខ ទីបំផុតវាក៏ត្រឡប់មកម្ដងទៀត ។"រឿងអីថាខ្ញុំគ្មានសិទ្ធិ? ខ្ញុំជាអ្នកមើលតែខុសត្រូវលើបង ខ្ញុំថាមិនបានគឺមិនបានហើយ"ពេលនេះគឺគេខឹងហើយ បើខឹងហើយគេទប់យ៉ាងម៉េចជាប់? មនុស្សគេ ចរឹតពីដើមមកតែខឹងគឺអាក្រក់ បើមិនយល់ដល់បេះដូងខ្លួនឯង ដែលកំពុងលង់ជ្រៅជាមួយនាយទេ គេមិននៅឲ្យឃើញមុខនាយឡើយ ។ ចំណែកជុងហ្គុកវិញ មុខឡើងក្រញូវ ស្លឹកត្រចៀកឡើងក្រហមងាំង ព្រោះឲ្យតែនិយាយជាមួយក្មេងរឹងទទឹងដូចជាថេហ្យុងមិនដែលចេះស៊ីខ្សែគ្នាយ៉ាងម៉េចទេ ។
"យើងមិនបានឲ្យឯងមកមើលថែយើងទេ កុំមកញ៉ែតៗដាក់យើង គីម ថេហ្យុង"
"នៅចាំឈ្មោះខ្ញុំបានដែរ? ស្មានតែឡានបុកក្រឡកខួរទៅជាឆ្កួតម្ដងទៀតហើយតើ"ឃើញទេ? ថាគេឌឺកម្រិតណា បើចរិតអញ្ចឹងៗ មិនឲ្យជុងហ្គុកខឹងស្អប់យ៉ាងម៉េចបាន?
"ឯង!..."
"មិនបាច់ច្រឡោតខឹងខ្ញុំទេ ប្រយ័ត្នដាច់ខ្យល់ងាប់មុននឹងចេញពីមន្ទីរពេទ្យ ហើយខ្ញុំក៏ចង់ប្រាប់បងដូចគ្នា ដរាបណាលោកអ៊ុំមិនទាន់ឲ្យខ្ញុំចេញ ខ្ញុំនឹងមិនចេញទៅណាទាំងអស់ ស្ដាប់គ្នាបាន?"ថេហ្យុងញញឹមបែបឌឺដង ខណៈក្នុងទ្រូង កំពុងប្រេះស្រាំ ចង់ផ្ទុះបែបចេញមកក្រៅ គេខំប្រឹងធ្វើខ្លួនឯងឲ្យដូចធម្មតាៗ មិនមានអីត្រូវខ្វល់ខ្វាយ តែក្នុងចិត្តគមិនបានធម្មតាៗដូចទឹកមុខដែលបង្ហាញចេញមកឡើយ គេអន់ចិត្តព្រោះជុងហ្គុកដែលចូលចិត្តរំខាន រញ៉េរញ៉ៃ រំអួយច្រើន ចូលចិត្តញ៉ោះ ចូលចិត្តញិកញ៉ក់ដាក់គេមិនបានត្រឡប់មករកគេវិញទេ មកតែជុងហ្គុកដែលសម្ដីអាក្រក់ គំរោះគំរើយ ចិត្តខ្មៅ ជាជុងហ្គុកដែលមានចរិតគួរឲ្យស្អប់ ដែលពេលខ្លះ មិនចង់រួមលោកជាមួយគ្នាទៀត ។
"ចេញឲ្យបាត់ពីមុខយើងទៅ"រាងសង្ហារលើកដៃចង្អុលទៅមាត់ទ្វារ និយាយដេញរាងល្អិតគ្មានចិត្តរអៀស គ្មានរអាមាត់សូម្បីតែបន្ដិច ។ ថេហ្យុង គេមិនចង់នៅស្រាប់ទៅហើយ ព្រោះឲ្យតែនៅ ហើយឃើញមុខរបស់ជុងហ្គុក គេចង់តែយំ បើអាចស្រែកយំបាន គេនឹងស្រែកឲ្យបែកមន្ទីរពេទ្យហ្មង ។
BẠN ĐANG ĐỌC
✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]
Lãng mạnការមកមើលថែមនុស្សដែលយើងមិនចូលចិត្ត ទោះជាយើងមិនចង់ តែគ្រប់យ៉ាងវាក៏ត្រូវដើរមកដល់ចំណុចនេះ ការបដិសេធ គ្មានប្រសិទិ្ធភាពឡើយសម្រាប់គីម ថេហ្យុង តើគេអាចទ្រាំរស់នៅជាមួយមនុស្សម្នាក់នោះបានប៉ុន្មានថ្ងៃ? ប៉ុន្មានខែ? ប៉ុន្មានឆ្នាំ? ដរាបណាប្រុសម្នាក់នោះ នៅតែមិនអាចដូ...