"នេះថ្នាំ លេបហើយចាំចុះទៅលេងខាងក្រោមជាមួយគ្នាណា"ថេហ្យុងបើកទ្វារចូលមកវិញ ទើបអង្គុយចុះក្បែរជុងហ្គុក ស្របពេលដៃស្រឡូនហុចថ្នាំទៅឲ្យនាយ ខណ:ដៃម្ខាងទៀតនៅកាន់កែវទឹករង់ចាំឲ្យនាយទទួលថ្នាំហើយចាំយកទឹកឲ្យនាយបន្ត ។ ជុងហ្គុកងើយសម្លឹងមុខគេភ្លឹសៗអស់ពេលមួយដង្ហើម ទើបព្រមលើកដៃទទួលយកកែវទឹកមកអកព្រមគ្នាជាមួយថ្នាំ ។ បន្ទាប់ពីផឹករួច គេយកកែវទឹកទុកលើតុពីមុខ ទើបងាកមកតបនាយតូចទាំងពេបមាត់ពេប.ក÷
"អត់ទេ!...លេងនៅក្នុងនេះហើយ ហ្គុកហ្គីមិនចេញទៅទីណា គ្រប់គ្នាសុទ្ធតែគួរឲ្យខ្លាច"ជុងហ្គុកគ្រវីក្បាលញាប់ស្អេកសឹងដាច់ក្បាលជ្រុសពីលើស្មា ខណ:ងើបខ្លួនចេញពីថេហ្យុងរត់ទៅអង្គុយឱបជង្គង់លើពូកជាប់ ដាច់ខាតគេមិនចុះទៅតាមក្រោមឡើយ ។
"បើបងមិនទៅ ខ្ញុំទៅម្នាក់ឯងហើយ នៅក្នុងនេះយូរពេក ប្រយ័ត្នមានខ្មោចលង"ថេហ្យុងធ្វើជានិយាយបន្លាចឲ្យនាយខ្លាច រួចកាន់ថាសអាហារដើរទៅរកទ្វារ ដោយមិនភ្លេចដៀងភ្នែក ញញឹមញញែមសមចិត្ត ពេលការបន្លាចរបស់ខ្លួនបានផល ព្រោះជុងហ្គុកងាកចុះឡើងៗមើលជុំវិញខ្លួនទាំងទឹកមុខខ្លាចញញើត ហើយទីបំផុត នាយក៏រត់ចុះពីលើពូកសម្ដៅមករករាងល្អិតតោងដើមដៃគេជាប់មិនប្រលែង ។
"ហ្គុកហ្គីទៅដែរ"មាត់សុំទៅជាមួយគេខណ:ភ្នែកចេះតែងាកមើលក្រោយ ឆ្លេឆ្លាចុះឡើងៗមិនឈប់ បើសិនជាមានខ្មោចមែន វាប្រាកដជាគួរឲ្យខ្លាចណាស់ ។
"ក្រែងថាខ្លាចមិនហ៊ានចុះទៅក្រោមហ៎? ម្ដេចប្ដូរចិត្តលឿនម្ល៉េះ?"ថេហ្យុងធ្វើជាលើកចិញ្ចើមសួរ ហើយលួចសើចម្នាក់ឯង ដែលអាចធ្វើបាបអ្នកម្ខាងទៀតបាន សំណាងដែលនាយឆ្កួតមិនដឹងអី មិនដូច្នោះគេច្បាស់ជាត្រូវប្រុសម្នាក់ចាប់វៃឲ្យចេញេពីបន្ទប់មិនខាន ។
"ថេថេទៅណា ហ្គុកហ្គីទៅជាមួយដែរ ណាៗ..."ជុងហ្គុកអង្រួនដើមដៃរាងល្អិតតិច ធ្វើទឹកមុខដូចចង់រកយំ ព្រោះតែចង់ទៅតាមរាងល្អិត មិនហ៊ាននៅក្នុងនេះម្នាក់ឯង បើខាងក្រោមគួរឲ្យខ្លាច នៅខាងលើនេះកាន់តែគួរឲ្យខ្លាចថែមទៀត ព្រោះអាចនឹងមានខ្មោចមកលងគេពេលថេហ្យុងមិននៅ ។

CZYTASZ
✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]
Romansការមកមើលថែមនុស្សដែលយើងមិនចូលចិត្ត ទោះជាយើងមិនចង់ តែគ្រប់យ៉ាងវាក៏ត្រូវដើរមកដល់ចំណុចនេះ ការបដិសេធ គ្មានប្រសិទិ្ធភាពឡើយសម្រាប់គីម ថេហ្យុង តើគេអាចទ្រាំរស់នៅជាមួយមនុស្សម្នាក់នោះបានប៉ុន្មានថ្ងៃ? ប៉ុន្មានខែ? ប៉ុន្មានឆ្នាំ? ដរាបណាប្រុសម្នាក់នោះ នៅតែមិនអាចដូ...