មកដល់ក្នុងបន្ទប់ទឹកភ្លាម ថេហ្យុងចាប់ផ្ដើមឆ្លេឆ្លា ដើរទៅវិញទៅមកពេញទាំងក្នុងបន្ទប់ គេកំពុងរកផ្លូវរត់ចេញពីកន្លែងមួយនេះ ទឡមិនស្គាល់ទីនេះ គេក៏មិនអាចឲ្យបុរសកំណាចនោះ យកគេមកលក់ទុកជាកញ្ជះកំណតណ្ហារបស់នរណាទេ ។
"តើត្រូវធ្វើយ៉ាងម៉េច? គិតឲ្យលឿនៗទៅអាថេហ៍អើយអាថេហ៍"រាងតូចរអ៊ូរងូវតិចៗក្នុងបន្ទប់ទឹកម្នាក់ឯង ខួរក្បាលរបស់គេកំពុងវិលវល់ មិនដឹងគួរផ្ដើមពីណាទៅណាទេ ។
បន្ទាប់ពីសម្ងំនៅក្នុងបន្ទប់ទឹកប្រហែល១០នាទី ថេហ្យុងក៏សម្រេចចិត្តចេញមកវិញ ។ គេបើកទ្វារបន្ទប់ចេញយឺតៗ ឲ្យមានប្រហោងតូចល្មមអាចមើលទៅខាងក្រៅបាន អ្វីដែលធ្វើឲ្យគេធូរចិត្ត លាយឡំជាមួយអារម្មណ៍រំភើបតិចៗនោះ គឺនៅមុខបន្ទប់ទឹកអត់មានឃើញប្រុសម្នាក់ដែលមកតាមគេនោះទេ ។ ថេហ្យុងអើតកមើលចុះមើលឡើង ឲ្យប្រាកដចិត្តថាគ្មាននរណានៅ ទើបប្រញាប់បើកទ្វារដើរលបចេញពីបន្ទប់ទឹក សម្ដៅទៅរកជណ្ដើរជើង ចុះទៅខាងក្រោមវិញ ព្រោះបើសិនទៅតាមជណ្ដើរយន្ត កូនចៅរបស់ម្ចាស់កាស៊ីណូអាចនឹងឃើញ ឬជួបនឹងមនុស្ស ទើបគេសម្រេចចិត្តយកជណ្ដើរជើង ជាផ្លូវរត់ចុះទៅខាងក្រោម ។
"ហ្ហើយ!....ហត់ណាស់"មកដល់ជណ្ដើរជាន់ខាងក្រោមគេបង្អស់ ថេហ្យុងមិនទាន់បើកទ្វារចេញទៅខាងក្រៅទេ គេនៅឈរច្រត់ដៃនឹងបង្កាន់ដៃជណ្ដើរ ផ្លូវដង្ហើមដកញាប់ៗសឹងផុតដង្ហើមម្ដងៗ ទម្រាំតែរត់ចុះមកបាន គេហត់សឹងស្លាប់ តែបើរួចចេញពីកន្លែងនេះបាន នោះវាកាន់តែល្អ ។
"អេក៎!...ឈប់ភ្លាមអាល្អិត"សម្លេងស្រែកពីជណ្ដើរជាន់ខាងលើ ធ្វើឱ្យថេហ្យុងដែលឈរដកដង្ហើមមុននេះ ប្រញាប់ងើបមើលទៅខាងលើយ៉ាងលឿន ហើយអ្វីដែលគេបានឃើញ គឺមានមនុស្សប្រុសពីរនាក់ កំពុងរត់ចុះពីខាងលើមក មិនបាច់ប្រាប់ក៏ដឹងដែរ ថាពួកគេមកដើម្បីតាមចាប់ថេហ្យុងទៅវិញ ។
"បើឈប់ មានតែល្ងង់ហើយ"ថេហ្យុងស្រែកតបទៅពួកគេវិញ ហើយក៏ប្រញាប់បើកទ្វាររត់ចេញទៅខាងក្រៅ ។ នៅទីនេះ កន្លែងណាក៏មានកូនចៅរបស់ឆែលដែរ បើសិនចង់គេចគឺពិបាកបន្ដិចហើយ ។

KAMU SEDANG MEMBACA
✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]
Romansaការមកមើលថែមនុស្សដែលយើងមិនចូលចិត្ត ទោះជាយើងមិនចង់ តែគ្រប់យ៉ាងវាក៏ត្រូវដើរមកដល់ចំណុចនេះ ការបដិសេធ គ្មានប្រសិទិ្ធភាពឡើយសម្រាប់គីម ថេហ្យុង តើគេអាចទ្រាំរស់នៅជាមួយមនុស្សម្នាក់នោះបានប៉ុន្មានថ្ងៃ? ប៉ុន្មានខែ? ប៉ុន្មានឆ្នាំ? ដរាបណាប្រុសម្នាក់នោះ នៅតែមិនអាចដូ...