@skip
បន្ទាប់ពីសម្ងំគេងអស់ពេលកន្លះម៉ោង អ្នកបើកឡានក៏បាននាំពួកគេមកដល់ភូមិគ្រឹះចនវិញដោយសុវត្ថិភាព ។ ថេហ្យុងឱនមើល បម្រុងហៅនាយកំលោះឲ្យភ្ញាក់ តែក៏ប្ដូរចិត្តមិនដាស់ ទុកឲ្យនាយគេងលើស្មាខ្លួនបន្ត ។
"អ៊ុំ! ខ្ញុំពឹងអ៊ុំឲ្យជួយហៅអ្នកបម្រើប្រុសក្នុងផ្ទះម្នាក់បន្ដិចមក"ថេហ្យុងប្រាប់ទៅគាត់រួច ទើបងាកមកញញឹមយ៉ាងស្រទន់ដាក់អ្នកដែលគេងលក់មិនដឹងអីនោះ ក្រោយមក គេក៏ឱនថើបសក់ទន់រលោងរបស់នាយមួយខ្សឺតទើបដកចេញវិញ ។
"មិនយូរទេ បងនឹងឆាប់ជាវិញហើយ"និយាយដល់ចំណុចនេះ ថេហ្យុងទម្លាក់មុខស្រពោនមួយរំពេច បើសិនជុងហ្គុកជាវិញពេលណា គេប្រហែលត្រូវចាកចេញពីទីនេះ គេនឹងមិនអាចនៅជាមួយជុងហ្គុកតទៅទៀតឡើយ កន្លងមក មនុស្សដែលគេនៅជាមួយរាល់ថ្ងៃ ងូតទឹកលេងជាមួយគ្នា គេងគ្រែជាមួយគ្នា គឺជាហ្គុកហ្គី មិនមែនជុងហ្គុក ហ្គុកហ្គីចូលចិត្តលេងជាមួយគេ ប៉ុន្តែសម្រាប់ជុងហ្គុកមិនមែនទេ នាយស្អប់មុខគេសឹងដាច់ខ្យល់ស្លាប់ខ្លួនឯងឯណោះ ។
"ហ៊ឹម..."ថេហ្យុងដកដង្ហើមធំចេញចូលដោយការតានតឹងចិត្ត គេជ្រុលខ្លួន បេះដូងទន់ល្ហូក លង់ស្រឡាញ់មនុស្សមិនដឹងអីម្នាក់នេះទៅហើយ បើពេលនោះមកដល់មែន តើគេអាចធ្វើចិត្តបានទេ? តើគេគួរធ្វើបែបណា? ចិត្តមួយមិនចង់ឲ្យនាយទទួលការព្យាបាល តែមិនអាច ព្រោះនាយមានការងារត្រូវធ្វើ មានក្រុមហ៊ុនចាំនាយទៅគ្រប់គ្រង ចាំតែលោកអ៊ុំតែម្នាក់គាត់រត់មិនរួចទេ ពិតជាពិបាកមែន ។
ថេហ្យុងអង្គុយស្ងៀមស្ងាត់ រហូតដល់អ្នកបម្រើដើរមកបើកទ្វារឡាន ទើបគេឲ្យនាយបម្រើប្រុសម្នាក់នោះ ជួយអៀវជុងហ្គុកឡើងទៅបន្ទប់សម្រាកឲ្យបានស្រួលបួល ។
@S.G Club
រាងកាយមនុស្សប្រុសសង្ហារ អង្គុយងក់ក្បាលតិចៗតាមចង្វាក់ភ្លេង ខណៈដៃកាន់កែវស្រាគ្រវីចុះគ្រវីឡើង ក្រោមក្រសែភ្នែកស្រែកឃ្លានរបស់ស្រីៗនៅក្នុងក្លឹប ដែលសម្លឹងមើលមកនាយដូចចង់ចាប់ហែកស៊ីទាំងរស់ ប៉ុន្តែនាយបែរជាអង្គុយមើលទៅមនុស្សស្រីតូចម្នាក់ដែលកំពុងរាំងគ្រលែងចុះគ្រលែងឡើងក្នុងចំណោមមនុស្សក្នុងក្លឹបទៅវិញ ។ ហូស៊ុកញោចចុងមាត់ ខណ:នោះក៏ងើបដើរចូលទៅក្នុងវង់ ចូលទៅឲ្យកាន់តែជិតស្រីតូច ទើបស្រួលនិយាយរាក់ទាក់គ្នា ។
![](https://img.wattpad.com/cover/261361110-288-k558139.jpg)
ESTÁS LEYENDO
✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]
Romanceការមកមើលថែមនុស្សដែលយើងមិនចូលចិត្ត ទោះជាយើងមិនចង់ តែគ្រប់យ៉ាងវាក៏ត្រូវដើរមកដល់ចំណុចនេះ ការបដិសេធ គ្មានប្រសិទិ្ធភាពឡើយសម្រាប់គីម ថេហ្យុង តើគេអាចទ្រាំរស់នៅជាមួយមនុស្សម្នាក់នោះបានប៉ុន្មានថ្ងៃ? ប៉ុន្មានខែ? ប៉ុន្មានឆ្នាំ? ដរាបណាប្រុសម្នាក់នោះ នៅតែមិនអាចដូ...