បន្ទាប់ពីរត់គេចពីការចាប់ខ្លួនបានហើយ ពេលនេះទាំងថេហ្យុង ទាំងដែលអ្នកជួយគេ កំពុងនៅក្នុងហាងអាហារមួយកន្លែង ដោយសារថេហ្យុងត្អូញថាឃ្លាន ទើបនាយម្នាក់នោះយល់ព្រមនាំគេទៅញ៉ាំអីសិន សឹមសួរនាំគេពេលក្រោយទៀត ។
"នែក៎!...ញ៉ាំមួយៗទៅ គ្មាននរណាមកដណ្ដើមឯងទេ"នាយសង្ហារស្រដីឡើងរួមជាមួយទឹកមុខអស់សំណើចបន្ដិចអីបន្ដិច ព្រោះថេហ្យុងគិតតែអង្គុយញាត់យកៗឡើងពេញហាមាត់ចេញក្រៅហើយ នៅតែមិនព្រមឈប់ញាត់ទៀត ។
"គឺមកពីខ្ញុំឃ្លានពេកនឹងណា"មាត់និយាយតបតែដៃនៅបន្តដួសបាយមកញាំឡើងពេញមាត់ បាយម្ហូបទាំងប៉ុន្មានដែលនាយសង្ហារកម្មង់ គេញាំយកៗតែម្នាក់ឯង ញ៉ាំរហូតទាល់តែញាំលែងចូលទើបគេព្រមឈប់ ។
"ឆ្អែតហើយ?"នាយលើកចិញ្ចើមម្ខាងសួរ ខណៈភ្នែកសម្លឹងមើលទៅរាងល្អិតដែលអង្គុយផ្អែកផ្អៀងខ្លួនទៅលើកៅអី ដៃតូចស្រឡូនលើអង្អែលពោះចុះឡើង ទាំងមុខរីកស្រស់ ឃើញហើយពិតជាគួរឲ្យស្រឡាញ់មែន ។
"ហ៊ឹម!...ឆ្អែតហើយ"ថេហ្យុងងក់ក្បាលតិចៗ សើចស្ញេញដាក់នាយសង្ហារឡើងលឹបភ្នែក កាយវិការញិកញ៉ក់ គួរឲ្យគ្រឺតគួរឲ្យខ្នាញ់ ដូចជាកូនក្មេងយ៉ាងអ៊ីចឹង ។
"តាមមាឌរបស់ឯងមើលទៅតូចណាស់ ហេតុអ្វីញ៉ាំច្រើនយ៉ាងនេះ?"
"តូចតែមាឌតើ ក្រពះមានតូចមកពីណា"
"ហ៊ឹស!...ឯងនេះ"នាយស្រាប់តែអស់សំណើចឡើងភ្លាមៗ ព្រោះតែការនិយាយរបស់រាងតូច វាក្រមិចក្រមើម និងចេះនិយាយលេងសើចទៀត ។
"តែថា!...លោកហេតុអីចេះនិយាយភាសារកូរ៉េច្បាស់យ៉ាងនេះ? លោកជាជនជាតិកូរ៉េដែរមែនទេ?"
"ខ្ញុំកូរ៉េដែរ តែមិនមែនសុទ្ធ ប៉ាជាជនជាតិអាឡឺម៉ង់ ម៉ាក់ជាជនជាតិកូរ៉េ កាលដែលនិយាយកូរ៉េបាន ព្រោះធ្លាប់រស់នៅកូរ៉េពីមុនដែរ"
"ហិហិ!...បែបនោះប្រសើរណាស់"
"ប្រសើរយ៉ាងម៉េច?"
"គឺ....ខ្ញុំចង់ទៅកូរ៉េវិញ តើលោកអាចជូនខ្ញុំទៅបានអត់? ខ្ញុំគ្មានPassport ឬលុយជាប់ខ្លួនមកទេ ហើយអត់មានលុយទិញសំបុត្រយន្ដហោះទៀត"ថេហ្យុងនិយាយដល់ត្រឹមនេះក៏ទម្លាក់ទឹកមុខ ប្ដូរមកជាក្រៀមក្រំឡើងមកភ្លាម ចិត្តគេនៅតែគិតនៅតែខ្វល់ខ្វាយដល់អ្នកខាងនោះ បន់ស្រន់ឲ្យតែបានទៅវិញឆាប់ៗ គេនឹងទៅរកមនុស្សជាទីស្រឡាញ់ភ្លាម ។
![](https://img.wattpad.com/cover/261361110-288-k558139.jpg)
BINABASA MO ANG
✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]
Romanceការមកមើលថែមនុស្សដែលយើងមិនចូលចិត្ត ទោះជាយើងមិនចង់ តែគ្រប់យ៉ាងវាក៏ត្រូវដើរមកដល់ចំណុចនេះ ការបដិសេធ គ្មានប្រសិទិ្ធភាពឡើយសម្រាប់គីម ថេហ្យុង តើគេអាចទ្រាំរស់នៅជាមួយមនុស្សម្នាក់នោះបានប៉ុន្មានថ្ងៃ? ប៉ុន្មានខែ? ប៉ុន្មានឆ្នាំ? ដរាបណាប្រុសម្នាក់នោះ នៅតែមិនអាចដូ...