ភាគ៧: ចុះឲ្យហ្គុកហ្គីងូតទាំងខោអាវមែន?

3.6K 225 0
                                        

"ថេថេហ៎ា!...ហ្គុកហ្គីញាំបាយរួចហើយ"គ្រាន់តែញ៉ាំហើយមិនទាន់ជូតមាត់ស្អាត ជុងហ្គុកក៏ងើបខ្លួនហុចចានទៅឲ្យថេហ្យុងវិញ ហើយសើចស្ងេញចេញធ្មេញទាំងជួរមកដោយភ្លេចខ្លួន ច្រឡំនិយាយជាមួយរាងល្អិតបាត់ហើយ ។

"ចាំខ្ញុំយកទៅក្រោម បងចូលទៅបន្ទប់ទឹក រង់ចាំខ្ញុំមុនសិនទៅ ហាមធ្វើអីឲ្យសោះ អង្គុយក្នុងនៅស្ងៀមៗ យល់ដែរទេ?"ថេហ្យុងនិយាយដាក់កំហិត ហាមប្រាមមិនឲ្យនាយរញ៉េរញ៉ៃនៅក្នុងបន្ទប់ ព្រោះខ្លាចក្រែងរអិលដួលក្នុងបន្ទប់ទឹកទៀតនោះ ច្បាស់ជាកាន់តែពិបាក ។

"បាទ"ជុងហ្គុកងក់ក្បាលរួច ថេហ្យុងក៏យកថាសអាហារទៅខាងក្រោមបាត់ ។

សម្លៀកបំពាក់អារ៉ត់អារាយពេញឥដ្ឋការ៉ូ ថេហ្យុងដែលបើកទ្វារចូលមកសឹងតែបោកក្បាលឲ្យស្លាប់ភ្លាមៗ ព្រោះសភាពក្នុងបន្ទប់ មិនខុសពីសំបុកកណ្ដុរអីបន្ដិច ។ កម្លោះតូចដើរប្រមូលសម្លៀកបំពាក់ដែលជុងហ្គុកស្រាតចោលនោះទៅទុកក្នុងកន្រ្តក រួចបោះជំហានទៅមាត់ទ្វារបន្ទប់ទឹក ហើយក៏បានឃើញនាយកម្លោះអង្គុយវៃទឹកក្នុងអាងលេងដូចជាកូនក្មេង ហាក់មិនខ្វល់មិនខ្វាយរឿងអីបន្ដិចសោះ ឃើញនាយលេងសប្បាយ ថេហ្យុងក៏ញញឹមចេញមកទាំងភ្លេចខ្លួនម្ដងទៀត ។

"ថេថេមកហើយហ្ហេស? មោះ!...មកលេងទឹកជាមួយគ្នា វាត្រជាក់ណាស់ណា៎"ជុងហ្គុកងាកបក់ដៃហៅរាងល្អិត ទឹកមុខស្ងេញមិនរលុប ។ ខណៈពេលថេហ្យុងដើរចូលទៅ ថ្ពាល់ទាំងសងក្រហមឡើងដូចភ្លើង ព្រោះលើខ្លួនជុងហ្គុកគ្មានសល់សូម្បីតែខោក្នុង បូករួមនឹងទឹកថ្លាៗ អាចឲ្យគេឃើញពីរបស់ខាងក្រោមទឹកនោះយ៉ាងច្បាស់ពេញភ្នែក ខណ:នោះក៏ងាកមុខគេចទៅមើលអី្វផ្សេងវិញ ។

"ហេតុអីបងប្រុសស្រាតខោអាវចេញទាំងអស់បែបហ្នឹង?"ថេហ្យុងក្ដៅមុខភាយ រាល់ពេលនឹកដល់រូបភាពមុននេះ វាហាក់នៅដក់ជាប់ក្នុងភ្នែករបស់គេ ចង់ឲ្យរលុបក៏មិនរលុប ។

"Aww!....ចុះឲ្យហ្គុកហ្គីងូតទាំងខោអាវមែន? លោកប៉ាថាងូតទាំងខោអាវ មិនល្អ ទើបហ្គុកហ្គីដោះវាចេញទាំងអស់ទៅ"

"យ៉ាងណាក៏គួរទុកខោតូចមួយដែរ"

"ហេតុអីត្រូវទុក?"ជុងហ្គុកងើយមុខសួរទាំងទឹកមុខឆ្ងល់ ខណ:នោះក៏ងើបខ្លួនចេញពីអាង ដើរមកឈរទល់មុខនឹងថេហ្យុងដោយមិនប្រាប់មុន ធ្វើឲ្យអ្នកម្ខាងទៀតបើកភ្នែកធំ សម្លឹងលើសម្លឹងក្រោមលើរាងកាយនាយឆ្លាស់គ្នា វិនាទីបន្ទាប់ ក៏ខ្ទប់ភ្នែកងាកមុខបែរខ្នងគេចវិញយ៉ាងលឿន ព្រះអើយ!...ពេញៗភ្នែកតែម្ដង ។

✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]Donde viven las historias. Descúbrelo ahora