"អេក៎!...លោកចន មកដើរផ្សារនៅទីនេះដែរហ៎?"ភ្លាមនោះ យ៉នជុនក៏លេចខ្លួន ពីក្រោយខ្នងរបស់ជុងហ្គុក ទាំងនាយនិងថេហ្យុង ក៏ដូចជាស៊ូប៊ីនក៏ងាកទៅរកយ៉នជុនព្រមគ្នា ។
"ឯងមកល្អហើយ! ឯងស្គាល់គេដែរហ្ហេស៎?"ជុងហ្គុកមិនអស់ចម្ងល់ ក៏ផ្ដើមសួរនាយស្ដើងបញ្ជាក់ ។ កាលដែលនាយមិនស្គាល់ស៊ូប៊ីន ព្រោះគេទើបតែឡើងមកពីតាមខេត្តវិញ ក្រោយធ្វើភារកិច្ចឲ្យខាងអង្គភាពហើយ ម្យ៉ាងពេលដែលគេដូរមកវិញ ជាពេលដែលជុងហ្គុកកើតគ្រោះថ្នាក់រួចហើយ ។
"បាទ! គឺស្គាល់គ្នាតើ តែថា....ថេហ្យុង! មុខឯងជូរម្ល៉េះ?"យ៉នជុនឆ្លើយតបជាមួយរាងក្រាស់ហើយ គេក៏ចាប់អារម្មណ៍ដឹងថារាងតូចមុខមិនស្រស់ កែវភ្នែកឡើងរលីងរលោងថែមទៀត ទើបអត់ឆ្ងល់មិនបាន ក៏សួរយកតែម្ដង ។
"......"ថេហ្យុងមិនបានតប ប្រើក្រសែភ្នែកមើលទៅកដៃជំនួសចម្លើយ ទើបពួកគេអាចស្មានដឹងបានថាមកពីអ្វី ។
"គឺយើង....."ជុងហ្គុកប្រលែងដៃវិញភ្លាម បបូរមាត់ចង់និយាយសុំទោសគេ តែបែរជាគាំងគ្រលាស់អណ្ដាតមិនចេញសោះ ។
"ស៊ូប៊ីន យ៉នជុន ខ្ញុំទៅមុនហើយ ចាំពេលក្រោយចាំនិយាយគ្នាទៀត"ថេហ្យុងនិយាយលាទៅកាន់ពួកគេ បន្ទាប់ពីជុងហ្គុកលែងកដៃខ្លួន ហើយកំលោះតូចដើរចេញទៅទាំងញាប់ជើង មិនខ្ជីមើលអីទាំងអស់ សំខាន់ពេលនេះ គេអន់ចិត្ត ឈឺត្រង់កដៃខ្លាំង គេចង់តែស្រែកយំឲ្យពេញទាំងផ្សារនឹងទេ ឆ្ងល់ណាស់? ហេតុអីក៏គេដកចិត្តស្រឡាញ់ពីនាយចិត្តខ្មៅនោះមិនបានអញ្ចឹង?
"ខ្ញុំថាលោកចនគួរតែទៅលួងគេទៅ ពេលនេះមិនដឹងទៅដល់ណាហើយទេ"ស៊ូប៊ីនញញឹមស្រាលដាក់នាយកំលោះ ទោះបីជាមុននេះនាយនិយាយមិនពិរោះស្ដាប់ដាក់គេ ក៏គេមិនខឹងដែរ ព្រោះអារម្មណ៍ដែលប្រចណ្ឌ័ តែវាកើតហើយ ធ្វើអីក៏មិនសូវគិតបានដិតដល់ដែរ ។ ពីមុនខ្លួនអាចនឹងមិនយល់ ប៉ុន្តែក្រោយទាក់ទងជាមួយយ៉នជុនរួច រឿងអស់នេះនាយយល់ច្បាស់ណាស់ យ៉នជុនស្អាតមិនខ្វះអ្នកតាមញ៉ែទេ នាយតែងតាមហួងហែង ប្រចណ្ឌគេគ្រប់សព្វ ប៉ុន្តែគេបែរជាមិនខឹង នៅឆ្លៀតនិយាយឌឺដងឲ្យនាយទៀត ។
ESTÁS LEYENDO
✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]
Romanceការមកមើលថែមនុស្សដែលយើងមិនចូលចិត្ត ទោះជាយើងមិនចង់ តែគ្រប់យ៉ាងវាក៏ត្រូវដើរមកដល់ចំណុចនេះ ការបដិសេធ គ្មានប្រសិទិ្ធភាពឡើយសម្រាប់គីម ថេហ្យុង តើគេអាចទ្រាំរស់នៅជាមួយមនុស្សម្នាក់នោះបានប៉ុន្មានថ្ងៃ? ប៉ុន្មានខែ? ប៉ុន្មានឆ្នាំ? ដរាបណាប្រុសម្នាក់នោះ នៅតែមិនអាចដូ...
![✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]](https://img.wattpad.com/cover/261361110-64-k558139.jpg)