@ MORNING ✨
ជុងហ្គុកចុះពីបន្ទប់ខាងលើជាមួយការរៀបចំយ៉ាងស្រស់សង្ហារ ឈុតសឺមីពណ៌ខ្មៅ ទោះក្បាលនៅមិនទាន់ដោះបង់ចេញ ប៉ុន្តែមើលទៅនៅតែល្អឥតខ្ចោះក្នុងក្រសែភ្នែកគ្រប់គ្នាដដែល ។
"ជុង! ស្លៀកពាក់បែបហ្នឹងប្រុងទៅណាកូន?"លោកចនស្រដីឡើង មានចម្ងល់ក្នុងចិត្ត ពេលឃើញការស្លៀកពាក់របស់កូនប្រុស វាហាក់ដូចជាគេស្លៀកពាក់ទៅធ្វើការយ៉ាងអ៊ីចឹង ។
"គឺទៅក្រុមហ៊ុនណាលោកប៉ា"នាយកំលោះដាក់ខ្លួនអង្គុយនៅតុបាយ ក្បែរតុលោកប៉ា ខណៈអ្នកបម្រើកំពុងរៀបចំចានសម្រាប់នាហបរិភោគអាហារពេលព្រឹក ។
"ទៅយ៉ាងម៉េច? កូនទើបចេញពីមន្ទីរពេទ្យ ម្សិលមិញទេណា"លោកសឹងតែបោកក្បាលឲ្យស្លាប់ភ្លាមៗ មិនគិតថាកូនប្រុសរហន់ធ្វើការអីយ៉ាងនេះ ។
"កូនមិនដឹងខានទៅក្រុមហ៊ុនប៉ុន្មានថ្ងៃប៉ុន្មានខែហើយទេលោកប៉ា ការងារច្បាស់ជាវ៉ល់ហើយ"
"មានប៉ានិងបងកូនធ្វើហើយមានអីត្រូវវ៉ល់? សំខាន់កូនគួរតែនៅផ្ទះសម្រាកឲ្យបានធូរជាងនេះសិនទៅ កូននៅមិនទាន់ស្រួលទេជុង!..."
"មិនអីទេលោកប៉ា!...កូនអស់អីហើយ"
"បើគេចុះមកឃើញ ខឹងទៀតមិនខានទេ"លោកចនរអ៊ូររងូវតិចៗម្នាក់ឯង ប៉ុន្តែត្រូវជុងហ្គុកស្ដាប់ឮ ទើបនាយងាកមកសួរលោកបញ្ជាក់ ទាំងក្បួចជ្រួញចិញ្ចើមចូលគ្នា ÷
"នរណាគេលោកប៉ា?"កាលដែលនាយសួរ ព្រោះនាយមិនចាំ រឿងដែលថេហ្យុងមកគេងនៅទីនេះ ម្យ៉ាងនាយក៏មិនបានចាប់អារម្មណ៍ពីរឿងអស់ហ្នឹងដែរ ។
"នោះ!...ចុះមកហើយ"ជុងហ្គុកក៏ងាកមើលទៅខាងក្រោយតាមក្រសែភ្នែករបស់លោកប៉ា ឃើញថេហ្យុងកំពុងចុះមកដើរសម្ដៅមកតុបាយជាមួយទឹកមុខងឿងឆ្ងល់ ។
"បងចង់ទៅណា?"មកដល់តុបាយមិនទាន់ នាយតូចក៏បោះសំណួរទៅនាយក្រាស់ភ្លាម ដោយមិនគិតសោះ ថាពេលនេះជុងហ្គុកក៏កំពុងឆ្ងល់នឹងវត្តមានរបស់គេដូចគ្នា ។
"ឈប់សិន!...ឯងមកនៅទីនេះមែនទេ?"រាងសង្ហារងើយមុខក្បួចចិញ្ចើមដាក់រាងតូច ខណៈថេហ្យុងក៏កំពុងធ្វើបែបនោះដាក់នាយដូចគ្នា ។
![](https://img.wattpad.com/cover/261361110-288-k558139.jpg)
YOU ARE READING
✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]
Romanceការមកមើលថែមនុស្សដែលយើងមិនចូលចិត្ត ទោះជាយើងមិនចង់ តែគ្រប់យ៉ាងវាក៏ត្រូវដើរមកដល់ចំណុចនេះ ការបដិសេធ គ្មានប្រសិទិ្ធភាពឡើយសម្រាប់គីម ថេហ្យុង តើគេអាចទ្រាំរស់នៅជាមួយមនុស្សម្នាក់នោះបានប៉ុន្មានថ្ងៃ? ប៉ុន្មានខែ? ប៉ុន្មានឆ្នាំ? ដរាបណាប្រុសម្នាក់នោះ នៅតែមិនអាចដូ...