ភាគ២៨ : តើកូនស្ដាប់ឮប៉ានិយាយមែនទេ?

3K 181 0
                                        

@មន្ទីរពេទ្យ, កូរ៉េខាងត្បូង

ក្នុងបន្ទប់VIP ដែលមានរាងសង្ហារគេងសន្លប់មិនទាន់ដឹងខ្លួន លើរន្ធច្រមុះមានដាក់បំពង់អុកស៊ីសែនប៉ុនកូនដៃ ក្បាលមានបង់ពណ៌សរុំជុំវិញ តាំងពីថ្ងៃកើតហេតុគ្រោះថ្នាក់ នាយគេងសន្លប់២ថ្ងៃហើយ រាល់ថ្ងៃមានលោកចន មកមើលពេលភ្លឺ និងពេលយប់គឺជីនជាអ្នកមកគេងកំដរ ដោយសារស៊ូហ្គាមានកិច្ចការនៅក្លឹបនៅពេលយប់ ទើបនាយមិនបានមកគេងកំដរ ឆ្លៀតមកមើលមួយភ្លេតៗពេលថ្ងៃប៉ុណ្ណោះ ។

/*ក្រាក.../

សម្លេងបើកទ្វារចូលមក ធ្វើឲ្យលោកចនដែលអង្គុយនៅសាឡុងនោះ ប្រញាប់ងាកទៅរកប្រភពសម្លេង ហើយលោកក៏បានដឹងថាអ្នកដែលចូលមកជាស៊ូហ្គា ។

"ជាក្មួយទេហ៎!..."

"បាទលោកពូ"ស៊ូហ្គានិយាយតបខណៈខ្លួនកំពុងដាក់គូទអង្គុយក្បែរមនុស្សចាស់ ។

"គេនៅមិនទាន់ដឹងខ្លួនទៀតឬលោកពូ?"ស៊ូហ្គាស្រដីឡើង ស្របពេលភ្នែកសម្លឹងទៅកាន់មិត្តដែលគេងលើគ្រែអ្នកជម្ងឺ នាយដកដង្ហើមធំមួយខ្យល់ ព្រោះតែធុញថប់ លាយឡំនឹងការព្រួយបារម្ភផងដែរ ។

"នៅទេក្មួយ"លោកចនគ្រវីក្បាលតិចៗទាំងទឹកមុខក្រៀមស្រពោន ងាកទៅមើលនាយកំលោះជាមួយគ្នា ខាងណាមជុនក៏មិនទាន់មានដំណឹង លោកបារម្ភទាំងកូនបារម្ភទាំងក្មួយ មិនដឹងថាណាមជុនរកឃើញថេហ្យុងហើយឬនៅទេ ។

"ជុងហ្គុកនៅមិនទាន់ដឹងខ្លួន ខាងក្មួយជុនក៏មិនទាន់ផ្ដល់ដំណឹងពីដំណឹងរបស់ក្មួយថេហ៍ ពូពិតជាបារម្ភណាស់"

"កុំបារម្ភច្រើនអីណាលោកពូ អាជុនច្បាស់ជាជួយថេហ្យុងបានប្រាកដណាស់"

/*ទឺត...ទឺត..../

"នរណាខលមកឬ?"លោកចនងាកមកសួររាងក្រាស់ពេលឮទូរស័ព្ទរបស់នាយរោទ៍ឡើង ស៊ូហ្កាមើលលេខរួច ទើបងាកមកតបជាមួយលោកវិញ÷

"ជាលេខហូស៊ុក ខ្ញុំសុំអនុញ្ញាតសិនណាលោកពូ"

"ហ៊ឹម!..."បន្ទាប់ពីលោកចនងក់ក្បាលយល់ព្រមហើយ ស៊ូហ្គាក៏ដើរចេញទៅខាងក្រៅបន្ទប់ដើម្បីនិយាយជាមួយមិត្ត ។

✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]Donde viven las historias. Descúbrelo ahora