@ភូមិគ្រឹះគីម
ចាប់តាំងពីថ្ងៃ មកទល់ពេលនេះម៉ោងជិត១០យប់ហើយ មុខរបស់ថេហ្យុងនៅតែក្រញូវជាប់ ថែមទាំងមិននិយាយជាមួយជុងហ្គុក ទោះជានាយខំតាមនិយាយលោមយ៉ាងណាក៏មិនព្រមតប ធ្វើឲ្យជុងហ្គុកមាអារម្មណ៍អន់ចិត្ត និងខឹងខ្លួនឯង ដែលនិយាយឌឺដងឲ្យថេហ្យុងមិនបាត់ ចុះបើថេហ្យុងឈប់រវីរវល់ជាមួយនាយវិញនោះ តើមាននរណានាំនាយលេងទៀត? បាននរណានាំនាយទៅដើរលេង? ទៅញ៉ាំរបស់ឆ្ងាញ់ៗ បើសូម្បីតែលោកប៉ាក៏មិនទំនេរ គ្មានពេលនៅជាមួយនាយគ្រប់វិនាទីទេ ។
បន្ទាប់ពីញ៉ាំបាយហើយ ថេហ្យុងក៏ឡើងមកបន្ទប់បាត់ អ្នកស្រីគីមក៏ចូលបន្ទប់របស់គាត់សម្រាកដែរ ចំណែកជុងហ្គុកមិនបានឡើងទៅតាមថេហ្យុងឡើយ ព្រោះគេអាក់អន់ចិត្ត ដែលថេហ្យុងមិននិយាយរកខ្លួន ទើបអង្គុយឱបក្បាលជង្គង់យំម្នាក់ឯងនៅសាឡុងទទួលភ្ញៀវ ។
ដោយសារបាត់មិនឃើញជុងហ្គុកឡើងទៅតាម ថេហ្យុងដែលបានមកបន្ទប់មុននោះ ហាក់មានអារម្មណ៍ថាមិនសូវស្រួលក្នុងចិត្ត ទើបចុះមកខាងក្រោមរកមើលនាយ គ្រាន់តែមកដល់ខាងក្រោម សម្លេងយំសសឹក ហោះចូលមកប៉ះនឹងត្រចៀករបស់រាងតូច ទើបថេហ្យុងដើរទៅរកសម្លេង ហើយក៏ឃើញរាងក្រាស់អង្គុយផ្អៀងខ្លួនលើឥដ្ឋ ក្បាលដាក់លើសាឡុងយំម្នាក់ឯង ឃើញហើយអត់នឹងអាណិតមិនបាន ។
"បងប្រុស"ទ្រូងខាងឆ្វេងចុកអួលណែនសឹងដកដង្ហើមមិនចេញ ចុងច្រមុះឆួលក្រហាយដល់ភ្នែក ក្រោយឃើញទឹកភ្នែកហូរដាបថ្ពាល់របស់ជុងហ្គុក ។ គេចូលទៅស្រវាឱបនាយយ៉ាងណែន ទើបជុងហ្គុកលូកដៃឱបចង្កេះគេជាប់ បន្លឺមកព្រមជាមួយសម្លេងយំអណ្តឺតអណ្តកយ៉ាងគួរឲ្យស្រណោះជាខ្លាំង ។
"ថេថេហ៎ា!...ហ្អឹកៗ...ហ្គុកហ្គីសុំទោសណា ហ្គុកហ្គីសុំទោសដែលធ្វើឲ្យថេថេខឹង"ជុងហ្គុកយំបណ្ដើរ ពោលពាក្យសុំទោសថេហ្យុងបណ្ដើរ បើសិននាយមិនតមាត់ មិនរឹងក្បាលដាក់គេ ថេហ្យុងមិនមែនខឹងដល់ថ្នាក់ឈប់និយាយរកនាយនោះទេ ។
"តទៅ...ហ្អឹកៗ ហ្គុកហ្គីលែងតមាត់ ហ្គុកហ្គីនឹងស្ដាប់សម្ដីថេថេទាំងអស់ តែថេថេកុំខឹងហ្គុកហ្គីណា បើថេថេខឹង ហើយឈប់និយាយជាមួយហ្គុកហ្គី ហ្គុកហ្គីគ្មានអ្នកលេងជាមួយទេ"
VOUS LISEZ
✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]
Roman d'amourការមកមើលថែមនុស្សដែលយើងមិនចូលចិត្ត ទោះជាយើងមិនចង់ តែគ្រប់យ៉ាងវាក៏ត្រូវដើរមកដល់ចំណុចនេះ ការបដិសេធ គ្មានប្រសិទិ្ធភាពឡើយសម្រាប់គីម ថេហ្យុង តើគេអាចទ្រាំរស់នៅជាមួយមនុស្សម្នាក់នោះបានប៉ុន្មានថ្ងៃ? ប៉ុន្មានខែ? ប៉ុន្មានឆ្នាំ? ដរាបណាប្រុសម្នាក់នោះ នៅតែមិនអាចដូ...