@ ភូមិគ្រឹះ កាង
/*តុក...តុក..../
សម្លេងគោះទ្វារ បន្លឺឡើងមុខបន្ទប់ធ្វើការរបស់មីនស៊ូ ហើយអ្នកដែលគោះនោះក៏គ្មាននរណាក្រៅពីប្អូនស្រីរបស់នាយដែរ ។
"បងប្រុស! នេះគឺខ្ញុំ" សូយ៉ន បន្ថែមមួយប្រយោគទៀត ទើបទ្វាររបើកឡើង ដោយមីនស៊ូជាអ្នកបើក ។
"ខ្ញុំយកកាហ្វេមកឲ្យបង" សូយ៉នញញឹមលើកថាសដាក់កែវកាហ្វេឡើងបង្ហាញបងប្រុស នាយក៏ងាកបើកផ្លូវឲ្យនាងតូចចូល ទើបបិទទ្វារដើរទៅតាមក្រោយនាងសម្ដៅទៅតុធ្វើការរបស់គេ ។
"យប់មិញ ហេតុអីមិនឲ្យកូនចៅចូលទៅជាមួយ?"មីនស៊ូសួរខណ:ភ្នែកកំពុងផ្ដោតលើឯកសាររបស់គេ
"ពេលនេះខ្ញុំធំហើយ មិនបាច់មានអ្នកតាមការពារគ្រប់ជំហានទេ"
"ឯងក៏ដឹងថា...."
"បានហើយបងប្រុស! ពាក្យនេះខ្ញុំស្ដាប់ឡើងធុញហើយ មានឬមិនមានខ្ញុំអាចមើលថែខ្លួនឯងបានហើយ"
"ហ្ហើយ...ឯងនេះ"មីនស៊ូមើលមុខប្អូន មិនតបតអីបន្ត ជំនួសឲ្យការគ្រវីក្បាលវិញ ព្រោះគេពិតអស់ពាក្យហាមប្អូនម្នាក់នេះមែន ។
"ចៅហ្វាយបាទ" ខណៈសូយ៉នរៀបនឹងដើរចេញពីបន្ទប់ កូនចៅជំនិតរបស់មីនស៊ូក៏ដើរចូលមក ក្នុងដៃមានកាន់ក្រដាស់សឺមីមកជាមួយ ។
"ឯងចេញទៅវិញបានហើយ"គ្រាន់តែឃើញកូនចៅជំនិតរបស់ខ្លួនមក រាងក្រាស់ក៏ងាកទៅប្រាប់នាងតូច ឲ្យនាងចេញពីបន្ទប់ធ្វើការរបស់ខ្លួន នាងក៏មិនចង់ដឹងរឿងការងាររបស់បងប្រុសច្រើន ទើបយល់ព្រមដើរទៅបើកទ្វារចេញក្រៅតាមសម្ដីរបស់បងប្រុស ។
"កូនចៅដែលឲ្យទៅស៊ើបជាអ្នកបញ្ជូនមកទាន"ពេលសូយ៉នចេញផុត កូនចៅជំនិតបានដាក់ឯកសារលើតុពីមុខនាយក្រាស់ មីនស៊ូទាញមកបើកមើល សុទ្ធតែជារូបពាក់ព័ន្ធជាមួយណាមជុនទាំងអស់ ។
"រូបភាពទាំងនេះ គឺជារូបភាពថតចេញពីភូមិគ្រឹះចន ក្នុងនោះ ក៏មានគីម ស៊ុកជីន ជាគូរដណ្តឹងរបស់គីម ណាមជុន"
"ចុះអាក្មេងមុខស្រស់នេះជានរណា? ពាក់ព័ន្ធអីជាមួយអាជុន? ហើយវាជាអ្វីនឹងចន ជុងហ្គុក សត្រូវរបស់យើង?"បន្ទាប់ពីមើលរូបអស់ នាយបានចាប់អារម្មណ៍លើរាងតូច ព្រោះគេមិនដែលស្គាល់មុខក្មេងនេះពីមុន រិតតែមិនដែលឃើញជុងហ្គុកនាំដើរទៅណាមកណាដែរ ពេលគេនៅប្រក្រតី ។
ŞİMDİ OKUDUĞUN
✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]
Romantizmការមកមើលថែមនុស្សដែលយើងមិនចូលចិត្ត ទោះជាយើងមិនចង់ តែគ្រប់យ៉ាងវាក៏ត្រូវដើរមកដល់ចំណុចនេះ ការបដិសេធ គ្មានប្រសិទិ្ធភាពឡើយសម្រាប់គីម ថេហ្យុង តើគេអាចទ្រាំរស់នៅជាមួយមនុស្សម្នាក់នោះបានប៉ុន្មានថ្ងៃ? ប៉ុន្មានខែ? ប៉ុន្មានឆ្នាំ? ដរាបណាប្រុសម្នាក់នោះ នៅតែមិនអាចដូ...
![✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]](https://img.wattpad.com/cover/261361110-64-k558139.jpg)