កន្លងផុតទៅច្រើន ទីបំផុតថ្ងៃដែលមិនចង់ឲ្យកើត វាក៏មកដល់ ថេហ្យុងត្រូវមកជូនដំណើរជុងហ្គុកដល់ប្រលានយន្តហោះជាមួយលោកចន ស៊ូហ្គា និង ជីមីន ព្រោះណាមជុននិងហូស៊ុក មិនបានមកជាមួយព្រោះមានជាប់កិច្ចការសំខាន់ រីឯជីនក៏រវល់រៀបចំគ្រប់យ៉ាងជាមួយប៉ាម៉ាក់សម្រាប់ថ្ងៃអាពាហ៍ពិពាហ៍របស់គេនិងណាមជុននៅ១ខែក្រោយនេះដែរ ។
"ទៅដល់កុំភ្លេចទាក់ទងមកវិញផងណាកូន"លោកចនឱបលាកូនប្រុសរួចក៏ប្រលែងវិញ ខណៈអ្នកម្ខាងទៀត បែរជារារែកមិនចង់ឲ្យនាយទៅ ។
"បាទប៉ា...កូនដឹងហើយ"ជុងហ្គុកញញឹមតបជាមួយលោកប៉ា ទើបងាកខ្លួនទៅប្រឈមមុខជាមួយម្ចាស់ចិត្តវិញ ។
"កុំធ្វើមុខអញ្ចឹងបានទេ? ប្ដូរចិត្តមិនទៅឥឡូវហើយ"
"ហ្អឹម!...អូនក៏មិនចង់ឲ្យបងទៅដែរ តែអាចផ្លាស់ប្ដូរបានទេ?"កំលោះតូចនិយាយទាំងពេបមាត់រកយំ ទើបជុងហ្គុកទាញគេមកឱបលួងលោម បើតាមតែចិត្តនាយ នាយក៏មិនចង់ទៅដែរ ប៉ុន្តែគ្រប់យ៉ាងមិនអាចផ្លាស់ប្ដូរបានពិតមែន ។
"បងនឹងប្រញាប់ត្រឡប់មកវិញ...បងសន្យា"
"ហឹម...."ថេហ្យុងលែងចេញពីការឱប ហើយញញឹមងក់ក្បាលដាក់នាយ ។ បន្ទាប់ពីនិយាយលាគ្នារួចរាល់ហើយ វាក៏ដល់ពេលដែលជុងហ្គុកត្រូវចេញដំណើរ នាយកំលោះអូសវ៉ាលីតូចល្មមមួយដើរចូលទៅខាងក្នុង ក្រោយការតាមមើលដោយការមិនដាច់អាល័យពីម្ចាស់ចិត្ត ថេហ្យុងតាមមើលរហូតដល់នាយចូលទៅផុតទើបគេព្រមដកភ្នែកចេញមកវិញ ។
"ពេលនេះជុងហ្គុកមិននៅ កូនចង់ទៅគេងនៅផ្ទះសិនក៏បានដែរណា"ក្រោយជុងហ្គុកទៅបាត់ លោកចនក៏ស្រដីឡើង ។ ថេហ្យុងមើលមុខគាត់ទាំងកំពុងសញ្ចឹងគិត បើគេទៅផ្ទះសិនក៏ល្អដែរ ព្រោះអីគេក៏នឹកអ្នកម៉ាក់ មិនបានជួបគាត់ចូលជិតមួយខែហើយ ។
"កូនទៅផ្ទះសិនក៏បានដែរ"
"បើអញ្ចឹងចាំបងជូនទៅចុះ"ស៊ូហ្កានិយាយរួចពួកគេទាំងបីក៏លាលោកចនទៅមុន ចំណែកលោកក៏ឲ្យអ្នកបើកឡានជូនលោកទៅភូមិគ្រឹះវិញដូចគ្នា ។
@ Skip
តាំងពីថ្ងៃដែល ជុងហ្គុកទៅញូយ៉ក មកដល់ពេលនេះវារំលង១សប្ដាហ៍ទៅហើយ ប៉ុន្តែសូម្បីតែខលក៏នាយមិនសូវបានខលមក មានតែថ្ងៃដំបូងប៉ុណ្ណោះ ដែលនាយទាក់ទងមកប្រាប់ដំណឹងដល់គេ និងបាននិយាយគ្នាច្រើនផងដែរ ។ តាំងពីថ្ងៃនោះ ថេហ្យុងមួយថ្ងៃៗមុខមិនស្រស់ ដៃកាន់ទូរស័ព្ទជាប់សឹងតែ២៤ម៉ោង ទន្ទឹមរង់ចាំតែអ្នកម្ខាងទៀតទាក់ទងមកនឹងឯង ។
![](https://img.wattpad.com/cover/261361110-288-k558139.jpg)
YOU ARE READING
✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]
Romanceការមកមើលថែមនុស្សដែលយើងមិនចូលចិត្ត ទោះជាយើងមិនចង់ តែគ្រប់យ៉ាងវាក៏ត្រូវដើរមកដល់ចំណុចនេះ ការបដិសេធ គ្មានប្រសិទិ្ធភាពឡើយសម្រាប់គីម ថេហ្យុង តើគេអាចទ្រាំរស់នៅជាមួយមនុស្សម្នាក់នោះបានប៉ុន្មានថ្ងៃ? ប៉ុន្មានខែ? ប៉ុន្មានឆ្នាំ? ដរាបណាប្រុសម្នាក់នោះ នៅតែមិនអាចដូ...