ភាគ៤២ : ឯងជានរណា?

2.7K 184 1
                                    

បន្ទាប់ពីនៅញ៉ាំបាយថ្ងៃត្រង់ជាមួយគ្នាហើយ ជីននិងណាមជុនក៏សុំត្រឡប់ទៅវិញ ព្រោះត្រូវរៀបចំខ្លួនឡើងយន្តហោះ ចំណែកអ្នកដែលនិយាយគ្នារួចហើយនោះ ក៏នាំគ្នាចេញតាមក្រោយផងដែរ ។

@តាមផ្លូវ

ក្នុងឡានស្ងាត់ជ្រៀប ព្រោះគ្មាននរណាមាត់កអី ដោយសារតែជុងហ្គុកកំពុងបើកបរ ទើបរាងតូចមិនចង់និយាយរំខាន ។ ជុងហ្គុកបើកឡានមកដល់ផ្សារទំនើប រួចបន្តយកឡានទៅចតកន្លែងគំនូសដែលគេទុកជាចន្លោះៗសម្រាប់ចតឡាន ។ នាយសង្ហារងាកមកមើលមុខថេហ្យុង ដែលមើលមកនាយភ្លឹះៗ មុននឹងបង្ហើរសំណួរទៅកាន់គេ ÷

"ចង់ធ្វើអីមុន? ទៅមើលកុនល្អទេ? ឬឯងចង់ទិញអីក៏បាន"

"ឈប់សិនបងប្រុស! តើនេះជាអ្វី? មិនមែនពួកយើងកំពុង dating មែនទេ?"ថាគេជាមនុស្សគិតច្រើនក៏បានដែរ ប៉ុន្តែដល់ពេលមកចឹងៗពេកទៅ មិនឲ្យគេគិតយ៉ាងម៉េចបាន?

"ចុះបើប្រាប់ថា dating ឯងគិតយ៉ាងម៉េច?"ជុងហ្គុកមិនឆ្លើយ ប្ដូរមកញាក់ចិញ្ចើមដាក់រាងតូចទ្រើតៗ បបូរមាត់ញោចញញឹមតិចៗ តាមទម្លាប់របស់នាយ ។ នាយនិយាយមកធ្វើដូចជារឿងធម្មតា ប៉ុន្តែសម្រាប់ថេហ្យុងវិញ មិនមែនធម្មតាទេ គឺកំពុងភ្ញាក់ផ្អើលយកតែមែនទែនតែម្ដង Dating? Datingយ៉ាងម៉េច? លេងលឿនៗចឹងហ្មងឬ?

"Datingពិតមែនហ្ហេស? Aww!...បងប្រុស ឈប់! ឆ្លើយនឹងខ្ញុំឲ្យស្រួលបួលបានទេ?"ជុងហ្គុកមិនបានតបនឹងសំណួររបស់រាងល្អិតនោះទេ នាយបើកទ្វារឡានចុះមកមុន ទើបថេហ្យុងត្រូវប្រញាប់ចុះមកដើម្បីឃាត់ដំណើរ និងសួរនាំនាយឲ្យច្បាស់ និយាយចោលៗបានយ៉ាងម៉េច? ចូលចិត្តនិយាយឲ្យគេគិតច្រើន តែមិនព្រមប្រាប់ឲ្យច្បាស់លាស់មកទេ ។

"បងប្រុស!...ឈប់សិន"ថេហ្យុងរត់តាមផងស្រែកឃាត់នាយផង មនុស្សមើលមកពួកគេឡើងព្រោងព្រាត ប៉ុន្តែជុងហ្គុកនៅតែបន្តដើរទៅមុខជារឿយៗ មិនខ្ជីឈប់ដំណើរតាមសម្លេងស្រែករបស់នាយល្អិតទាល់តែសោះ ។

"ហ្ហើយ!...ក្បាលកញ្ចាស់ហើយនឹងហាស នៅធ្វើចរឹកដូចក្មេងទៀត ចង់datingគ្នា តែមើលចរឹកចុះ? គ្មានជាតិរ៉ូមេនទិចអីសោះ datingរបៀបណានៀក?" ថេហ្យុងឈររអ៊ូម្នាក់ឯង ភ្នែកសម្លឹងអ្នកដែលដើរទៅមុនទាំងលួចគ្រឺតជាមួយនាយជាខ្លាំង តាំងពីកើតមក គេមិនដែលជួបមិនដែលប្រទះមនុស្សណា ដូចជាជុងហ្គុកនោះទេ សាកគិតមើលទៅ ភាគច្រើនមនុស្សដែលគេdatingជាមួយគ្នា គឺមើលទៅផ្អែមល្ហែមខ្លាំងណាស់ មិនថាធ្វើអី? ដើរទៅណាក៏ឆ្លៀតកៀកកើយគ្នាជាប់ដែរ ជាពិសេសនោះគឺ តែងតែនិយាយផ្អែមដាក់គ្នា ប៉ុន្តែមើលមកជុងហ្គុកវិញទៅ សោះកក្រោះ សម្ដីមិនផ្អែម ចង់dating និយាយាតែមួយម៉ាត់ក៏ដើរទៅមុនបាត់ ចំជាកំពូលមនុស្សហើយ ។

✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]Wo Geschichten leben. Entdecke jetzt