ភាគ៩ : ក្បាលខូចណាស់

3.5K 240 2
                                        

@ផ្សារទំនើប

រាងកាយល្វិតល្វន់ ល្អឆើត កំពុងឈានជើងដើរក្នុងផ្សារទំនើប មានមនុស្សទាំងស្រីទាំងប្រុសមិនចេះតិច តាមសម្លឹងមើលមនុស្សស្រីខ្លួនតូច សក់វែងរសាយដល់ចង្កេះពណ៌ទង់ដែង កែវភ្នែកបិទបាំងទៅដោយវែនតាខ្មៅ បបូរមាត់ក្រហមឆើតបន្ដិច ជាមួយខោស្បែកជើងវែងពណ៌ខ្មៅ អាវរោមសត្វដៃវែងពណ៌ស មានអាវដៃតូចពណ៌ខ្មៅពីខាងក្នុង បានឃើញហើយ ក៏អាចដឹងពីភាពថ្លៃថ្នូរ ឡូយឆាយស្រស់ស្អាតរបស់នារីម្នាក់នេះដែរ ។ នាងតូចដើរកាន់កាបូបដៃតូចមួយរបស់ខ្លួន ទាំងមានអង្គរក្សពីរនាក់ដើរតាមពីខាងក្រោយ ដោយសារចង់ដើរលេងមើលគេខាងក្រៅ ទើបនាងសុំបងប្រុសចេញមក ។

"ពួកឯង នៅចាំទីនេះសិនហើយ យើងទៅបន្ទប់ទឹកសិន"ស្រីល្អិតងាកបញ្ជាកូនចៅ រួចបន្តដើរចូលទៅរកបន្ទប់ទឹក ចំណែកពួកគេក៏នៅឈររង់ចាំនៅច្រកចូល សុវត្ថិភាពអ្នកនាងតូច គឺសំខាន់ខ្លាំងបំផុត ធ្វើយ៉ាងណាត្រូវមានសុវត្ថិភាពគ្រប់កាលៈទេសៈ មិនដូច្នោះ គ្រាប់សំណរទម្លុះខួរក្បាលស្លាប់ភ្លាមៗមិនខាន ។

ប្រហែល១០នាទីក្រោយ នាងតូចក៏ចេញមកវិញ ហើយបន្តដំណើរទៅចំណតឡាន ព្រោះចេញពីនេះ ត្រូវទៅក្រុមហ៊ុនរបស់បងប្រុស ។

/ផឹប..../

"ហ្ហើយ! កាបូបយើង ឆាប់ទៅតាមភ្លាមទៅ"ស្រីល្អិតស្រែកឆោឡោពេញផ្សារ ពេលកាបូបនៅនឹងដៃ មានមនុស្សពាក់ម៉ាស់ពាក់មួក ស្លៀកពាក់ឈុតខ្មៅ មកកញ្ឆក់រត់ទៅបាត់ ទើបអង្គរក្សនាំគ្នាប្រញាប់ប្រញាល់ដេញតាមចោម្នាក់នោះ ។ នាងតូចរត់តិចៗ ដោយសារស្បែកជើងកែងចោត ទើបនាងរត់មិនបានលឿន ប៉ុន្តែនាងមិនដឹងថាពួកអង្គរក្សរត់ទៅដល់ណាហើយទេ សូម្បីតែចោដែលលួចកាបូបនាងក៏មិនឃើញ ។

"ទៅណាបាត់ហើយ? ហ្ហើយ!...ចំជាស៊យពិតមែន"នាងងាករកមើលជុំវិញតែមិនឃើញស្រមោលអង្គរក្សរបស់នាងនោះទេ ភ្លាមនោះក៏មានអ្នកហៅនាងពីខាងក្រោយខ្នង ទើបស្រីតូចងាកទៅមើលភ្លាម÷

"អ្នកនាង!..."មានកំលោះសង្ហារម្នាក់ដើរមករកនាង ក្នុងដៃមានកាន់កូនកាបូបមួយ ដែលប្រាកដចិត្តថាជាកាបូបរបស់នាងដែលចោម្នាក់នោះលួចទៅ ឬមួយគេជាចោ?

✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]Donde viven las historias. Descúbrelo ahora