ភាគ១២ : ពួកវាដឹងបានដោយរបៀបណា?

2.8K 194 0
                                    

@ឃ្លាំងជាយក្រុង

ណាមជុននិងជេកសាន់បានមកដល់ទីតាំង ដែលហូស៊ុកបានផ្ដល់ដំណឹង ។ ពួកគេដើរលបៗចូលទៅក្នុងបរិវេណក្នុងឃ្លាំង ចល័តចលនាយ៉ាងលឿនបំផុត ជៀសវាងធ្វើឲ្យមុខសញ្ញាបានភាពចលាចល ។

"អាជេហ៍!..."ណាមជុនដើរចូលមកកន្លែងហូស៊ុកដែលនៅចាំឃ្លាំមើល នាយសង្ហារបិទម៉ាស់ពាក់មួកកាតិបខ្មៅ កំពុងឆ្លុះមើលទៅកន្លែងផ្ទុកមនុស្សនោះ ក៏ដកភ្នែកចេញមកមើលមិត្តបន្ដិច ទើបងាកទៅវិញ ។

"យើងបានមើលទីតាំង និងចំនួនមនុស្សអស់ហើយ ពួកវាមកមិនច្រើនទេ ប្រហែល១០នាក់ប៉ុណ្ណោះ"ហូស៊ុកដាក់ឧករណ៍ឆ្លុះចុះពីដៃ ងាកមកនិយាយពីស្ថានភាពទៅប្រាប់ណាមជុន នាយបានដឹង ព្រោះខាងថ្នាក់លើនៃអង្គភាព D.D.N បានផ្តល់ដំណឹងថា មានការដឹកជញ្ជូនមនុស្សចូលសហរដ្ឋអាមេរិក ហើយទីតាំងដែលដឹកចេញ គឺជាប្រទេសកូរ៉េ ។ នាយសង្ស័យកាង មីនស៊ូ ទើបតាមដានកូនចៅតូចតាច របស់គេរហូតមកដល់ទីនេះ ។

"វាឲ្យមនុស្សមកមិនច្រើន ព្រោះមានការទទួលទំនិញនៅកំពង់ផែមួយទៀត អានេះពិតជាកញ្រ្ចោងលាក់កន្ទុយពិតមែន"ណាមជុន

"យើងត្រូវចាប់កូនចៅរបស់វាឲ្យបាន ដើម្បីបកអាក្រាតធាតុពិតរបស់វា"ជេកសាន់

"កុំអី! បើសិនអាមីនស៊ូវាចូលគុគនៅពេលនេះ ខាងអង្គភាពនឹងពិបាករកមុខចៅហ្វាយធំ ត្រឹមតែរំខានការងាររកស៊ីពួកវាសិនបានហើយ យើងធ្វើឲ្យវាខកជើងច្រើនដក ពួកវាខាតលុយច្រើន នោះថ្ងៃណាមួយវាច្បាស់ជាឡើងទៅសហរដ្ឋអាមេរិក ខ្ញុំនឹងងាយស្រួលធ្វើការ"ហូស៊ុកនិយាយហាម មានតែ កាង មីនស៊ូ ដែលអាចនាំនាយទៅរកមេក្លោងធំ បើសិននាយម្នាក់នោះជាប់គុក វានឹងពិបាក ព្រោះគេគ្មានថ្ងៃសារភាពប្រាប់មុខមេក្លោងនោះទេ មិនស្រួលត្រូវលបសម្លាប់ក្នុងគុកទៀតក៏ថាបាន ច្រើនដងហើយដែលជួប ទើបនាយសុខចិត្តហាមសិន ។

"ប៉ុន្តែវាពាក់ព័ន្ធក្នុងប្រទេសកូរ៉េ ខាងប៉ូលិសក្នុងប្រទេសត្រូវតែចាត់ការឲ្យខានតែបាន មិនចឹង វានឹងប៉ះពាល់ដល់សុខសុវត្ថិភាពរបស់ប្រជាជនណា"ជេកសាន់

"ខ្ញុំដឹង ថាពួកលោកចង់ការពារប្រជាជនរបស់លោក ខ្ញុំក៏មិនអាចឲ្យប្រជាជនក្នុងប្រទេសកំណើតរបស់ខ្ញុំមានគ្រោះថ្នាក់ដែរ ប៉ុន្តែចុះបើចាប់មេក្លោងវាមិនបាន តើនឹងមានអីច្រើនជាងនេះទៀត? សង្ឃឹមថាលោកនឹងយល់"ហូស៊ុក

✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]Tempat cerita menjadi hidup. Temukan sekarang