@ភូមិគ្រឹះចន
ម៉ោងជាង៤ល្ងាច ជុងហ្គុកបានភ្ញាក់ពីដេក នាយងើបមើលជុំវិញបន្ទប់ បំណងរកមើលថេហ្យុង ប៉ុន្តែគេមិនបាននៅក្នុងនេះ ទើបនាយងើបក្រេះ បើកទ្វារចុះមកខាងក្រោម ។
ជុងហ្គុកដើរតាមរករាងតូចវិលចុះវិលឡើង ឡើងពេញផ្ទះ ទៅរកនៅឯណាក៏មិនឃើញៗ ទើបនាយសម្រេចចិត្តរត់ចេញទៅខាងមុខ ទីបំផុត នាយក៏បានឃើញថេហ្យុងកំពុងដាំផ្កានៅសួនខាងមុខ ។
"ថេថេហ៎ា!..."ជុងហ្គុកស្រែកហៅរាងល្អិតពីចម្ងាយ ហើយអ្នកដែលកំពុងអង្គុយមក៏ងាកទៅរកប្រភពសម្លេងយ៉ាងលឿន ។
"ហ្គុកហ្គីភ្ញាក់ហើយហ្ហេស?"
"ហ្គុកហ្គីខំដើររកឡើងចង់វិលមុខ ថេថេបែរជាមកនៅទីនេះវិញ"រាងក្រាស់ទម្លាក់ខ្លួនអង្គុយបត់ជើងកង្កែបក្បែរនឹងថេហ្យុង ទើបបណ្តាលឲ្យខោរបស់នាយត្រូវប្រលាក់ដីដែលសើមនិងជី ដែលថេហ្យុងលាយទុកដាំផ្កា ។
"ហេតុអ្វីអង្គុយផ្ទាល់នឹងដី? មើលចុះ ប្រលាក់អស់ហើយ"ថេហ្យុងងាកមកស្ដីឲ្យ តែជុងហ្គុកមិនបានខ្វល់នឹងសម្ដីរបស់គេទេ នាយគិតតែសើចស្ញេញអើតមុខអើតក មើលទៅដើមផ្កាទៅវិញ ។
"ហ៊ឹម! ផ្កានេះក្រអូបណាស់ តើជាផ្កាអីថេថេ?"ព្រោះតែក្លិនវាក្រអូបពេក ទើបជុងហ្គុកឱនយកច្រមុះទៅហិតលើស្រទប់ផ្កា ពេលហិតហើយ ក៏ងាកស្ញេញមកសួររាងតូចវិញ ទាំងមិនដឹងខ្យល់អីសោះ ផ្កានេះជាផ្ការដែលនាយចូលចិត្ត តែនាយបែរជាមិនស្គាល់ឈ្មោះវាទៅវិញ ។
"វាជាផ្កាឡាវេនឌឺ"
"អាចបេះបានទេ? ហ្គុកហ្គីចង់យកទៅដាក់ក្នុងបន្ទប់របស់ពួកយើង"
"បាទបាន ប៉ុន្តែចាំខ្ញុំជាអ្នកបេះវិញ"
"យ៉េ!...."ជុងហ្គុកស្រែកហោ ខណៈដៃទាំងពីរទះចូលគ្នាយ៉ាងញាប់ស្អេក អ្នកដែលនៅក្បែរ អត់នឹងញញឹមតានមិនបាន ។ ពួកគេចំណាយពេលនៅសួនរហូតដល់ម៉ោងជាង៥ ទើបចូលទៅក្នុងវិញ ព្រោះត្រូវងូតទឹក និង ញ៉ាំបាយពេលល្ងាចជុំគ្នា ។
@ Skip
ដោយសារតែមានការដាស់តឿនពីហូស៊ុកកាលពីម្សិលមិញ ថ្ងៃនេះណាមជុនបានមករកថេហ្យុងនៅភូមិគ្រឹះចន នាយបាននិយាយផ្ដែផ្ដាំឲ្យគេមើលថែខ្លួន និងបើមិនមានការចំបាច់ មិនបាច់ចេញទៅក្រៅ ចំណែកថេហ្យុង គេមិនយល់ពីអ្វីដែលបងប្រុសគេធ្វើចង់ធ្វើឡើយ តែបើជាការតឿនរបស់នាយហើយ គេមិនអាចប្រឆាំងបានទេ ។ បន្ទាប់ពីប្រាប់គេរួច នាយក៏ត្រឡប់ទៅវិញ ចំណែកជីន ណាមជុនបានឲ្យ កូនចៅរបស់នាយម្នាក់ មកតាមជាជំនិតរបស់គេ ចាំជួយបើកឡាននិងការពារសុវត្ថិភាពពេលគេទៅក្រុមហ៊ុន និងមកផ្ទះវិញ ។
YOU ARE READING
✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]
Romanceការមកមើលថែមនុស្សដែលយើងមិនចូលចិត្ត ទោះជាយើងមិនចង់ តែគ្រប់យ៉ាងវាក៏ត្រូវដើរមកដល់ចំណុចនេះ ការបដិសេធ គ្មានប្រសិទិ្ធភាពឡើយសម្រាប់គីម ថេហ្យុង តើគេអាចទ្រាំរស់នៅជាមួយមនុស្សម្នាក់នោះបានប៉ុន្មានថ្ងៃ? ប៉ុន្មានខែ? ប៉ុន្មានឆ្នាំ? ដរាបណាប្រុសម្នាក់នោះ នៅតែមិនអាចដូ...
![✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]](https://img.wattpad.com/cover/261361110-64-k558139.jpg)