@ពេលល្ងាច
នៅក្នុងបន្ទប់ ជុងហ្គុកត្រូវបានដាក់ឲ្យគេងលើគ្រែ ខណៈពេលកំពុងមានរាងតូចអង្គុយលើគ្រែជាមួយក្បែរដៃរបស់នាយ ។ កាលពេលថ្ងៃរសៀល ថេហ្យុងបានលើកយកថាសអាហារ និង ថ្នាំមកឲ្យជុងហ្គុកនៅបន្ទប់ ទោះដឹងហើយថានាយមិនចូលចិត្តឲ្យគេចូលក្បែរ តែគេនៅតែមាន:ចង់លើកមក គេធ្វើចិត្តដាច់ដូចនាយមិនបានទេ ប៉ុន្តែគ្រាន់តែបើកទ្វារចូលមកភ្លាម ថេហ្យុងឡើងស្រឡាំងកាំង ពេលប្រទះភ្នែកជាមួយរាងក្រាស់ កំពុងដេកស្ដូកស្ដឹងនៅលើឥដ្ឋ ។ គេប្រញាប់ប្រញាល់ទុកថាសអាហារ រត់ទៅហៅលោកចនឲ្យមកជួយ ព្រមទាំងទាក់ទងទៅកាន់លោកគ្រូពេទ្យឲ្យមកភូមិគ្រឹះយ៉ាងតក់ក្រហល់ជាទីបំផុត ។ ក្រោយគ្រូពេទ្យពិនិត្យ និងចាក់ថ្នាំឲ្យនាយហើយ លោកក៏ត្រឡប់ទៅវិញ ថេហ្យុងសុំលោកចននៅមើលថែជុងហ្គុកដោយខ្លួនឯង លោកក៏មិនបានប្រកែកដែរ ។ គេនៅអង្គុយក្នុងនេះតាំងពីថ្ងៃរសៀលរហូតដេកលក់ងើបមួយសារទៀតហើយ ជុងហ្គុកនៅមិនទាន់ភ្ញាក់ដដែល ។
"បើសិនអភិនិហារមានមែន ខ្ញុំនឹងសុំឲ្យហ្គុកហ្គីជាអ្នកត្រឡប់មកវិញបន្ទាប់ពីបងបើកភ្នែកមក ខ្ញុំមិនចង់បានបងដែលជាជុងហ្គុកទេ"ថេហ្យុងនិយាយម្នាក់ឯងតិចៗទាំងអួលណែនក្នុងដើមទ្រូង ចុងច្រមុះឈួលៗរកច្រាលទឹកភ្នែកចុះមក គេពិតជានឹកក្មេងពូកែងរង៉ក់ណាស់ នឹកកាយវិការ នឹកសម្លេងរំខាន នឹកភាពក្រមិចក្រមើមរបស់នាយ នឹកអ្វីៗដែលជាហ្គុកហ្គីរបស់គេ ។
"ហ្អឹកៗ!...ត្រឡប់មកដូចកាលពីមុនបានទេ? ត្រឡប់មកធ្វើជាហ្គុកហ្គីរបស់ខ្ញុំវិញបានទេ? ខ្ញុំសុំអង្វរ" ទីបំផុតគេនៅតែយំចេញមកឲ្យទាល់តែបាន ។ ថេហ្យុងទម្លាក់ខ្លួនអង្គុយចុះផ្ទាល់នឹងឥដ្ឋ ខណៈយកខ្នងមកផ្អែកនឹងគ្រែ ឱនខ្ទប់មុខនឹងក្បាលជង្គង់ បន្លឺសម្លេងយំខ្សឹកខ្សួលតែម្នាក់ឯង គ្រាន់តែចង់រកក្ដីសុខមួយឲ្យខ្លួនឯង ហេតុអីពិបាកយ៉ាងនេះ? មនុស្សកំពុងមានតែអារម្មណ៍ល្អ បែរជាត្រូវមកខ្ទិចខ្ទីត្រឹមមួយពព្រិចភ្នែក ។
"ដឹងថាមនុស្សកំពុងគេងហើយ នៅមកយំតម្លង់ទៀត"សម្លេងខ្សាវៗបន្លឺចេញពីបបូរមាត់របស់នាយក្រាស់ ធ្វើឱ្យថេហ្យុងប្រញាប់ប្រញាល់ងាកមកក្រោយវិញយ៉ាងលឿន ហើយក៏បានឃើញជុងហ្គុកកំពុងមើលមុខគេទាំងចិញ្ចើមជ្រួញចូលគ្នា ព្រោះតែនាយនៅឈឺ និងធ្ងន់ៗក្បាលនៅឡើយ ។

ESTÁS LEYENDO
✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]
Romanceការមកមើលថែមនុស្សដែលយើងមិនចូលចិត្ត ទោះជាយើងមិនចង់ តែគ្រប់យ៉ាងវាក៏ត្រូវដើរមកដល់ចំណុចនេះ ការបដិសេធ គ្មានប្រសិទិ្ធភាពឡើយសម្រាប់គីម ថេហ្យុង តើគេអាចទ្រាំរស់នៅជាមួយមនុស្សម្នាក់នោះបានប៉ុន្មានថ្ងៃ? ប៉ុន្មានខែ? ប៉ុន្មានឆ្នាំ? ដរាបណាប្រុសម្នាក់នោះ នៅតែមិនអាចដូ...