ភាគបញ្ចប់

5K 319 24
                                        

ថេហ្យុងនៅមិនអស់ចិត្ត ក៏ប្រញាប់ដើរទៅតាមជុងហ្គុក រហូតមកដល់បន្ទប់ទំនេរមួយជាប់នឹងបន្ទប់រៀបចំខ្លួនរបស់ជីន គេក៏បើកទ្វារចូលទៅ ហើយប្រទះភ្នែកឃើញជុងហ្គុកកំពុងឈរជ្រែងហោប៉ាវមើលទៅទេសភាពនាពេលល្ងាចដែលអាចមើលឃើញតាមជញ្ជាំងកញ្ចក់ ។ មិនចាំយូរ ថេហ្យុងក៏ចូលទៅឱបរាងក្រាស់ពីក្រោយ ដាក់មុខអឹបនឹងផែនខ្នងរបស់នាយ ។

"ងរនឹងអូនហ្ហេស?"

"ទេ!..."ជុងហ្គុកតបតែមួយម៉ាត់ប៉ុណ្ណឹង ថេហ្យុងដឹងបាត់ទៅហើយ ។

"បើអូនខុសអូនសុំទោសក៏បាន"

"......"

"ជុងហ៎ា!...កុំអញ្ចឹងបានទេ អូនពិបាកក្នុងចិត្តណាស់ណា"ថេហ្យុងដើរមកឈរទល់មុខនឹងរាងក្រាស់ ខណៈកែវភ្នែកទាំងគូរងើយសម្លឹងម៉ក់ៗដូចកូនឆ្កែមកកាន់នាយ ធ្វើឲ្យអ្នកម្ខាងទៀត គ្រឺតសឹងលេបត្របាក់ចូលពោះបាត់ទៅហើយ ។

"ចុះពេលអូនទៅនិយាយជាមួយគេស្និតស្នាលបែបហ្នឹង មិនគិតថាបងពិបាកចិត្តដែរទេហ៎?"

"តែអូននិងឆាណែលជាមិត្តនឹងគ្នាតើ"

"តែបងមិនចូលចិត្តឲ្យនរណាមកស្និតស្នាលជាមួយអូនក្រៅពីបង"

"សូម្បីមិត្តនឹងហ្ហេស?"ថេហ្យុងអត់នឹងហួសចិត្តមិនបាន សូម្បីតែមិត្តក៏គេមិនអាចស្និតស្នាលបាន វាដូចជាមិនហួសហេតុពេកទេហ្ហេស?

"មែនហើយ"

"ជុង!...នេះវាដូចជាហួសហេតុពេកហើយ បងហួងហែងអូនដល់ថ្នាក់មិត្តក៏ស្និទ្ធស្នាលមិនបាន មិនបិទសិទ្ធិអូនពេកទេហ្ហេស?"នាយតូចតបទាំងញ័របបូរមាត់ អួលដើមក ចុងច្រមុះចាប់ផ្តើមក្រហម ឈួលតិចៗ នាយមិនចាំទេឬ? នាយបានសន្យាថានឹងយល់ពីគេ ប៉ុន្តែពេលនេះនាយកំពុងភ្លេចពាក្យសម្ដីរបស់ខ្លួនឯងហើយ ។

"ប៉ុណ្ណឹងធ្វើដើម្បីបងមិនបានទេ?"

"បងសួរខ្លួនឯងទៅមើល ថាបើសិនជាអូនដាក់កំហិតបងបែបហ្នឹងវិញ បងធ្វើបានទេ?"ថេហ្យុងកាន់តែរលីងរលោង ដល់ថ្នាក់ហូរទឹកភ្នែកច្រោក ខណៈបបូរមាត់ខាំជាប់ចូលគ្នា មុននឹងបោះជំហ៊ាន ចេញពីបន្ទប់ ក្រោមការសោកស្តាយរបស់អ្នកម្ខាងទៀត ។

✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]Where stories live. Discover now