/*ក្រាក/
ដោយសារតែទ្វារបន្ទប់មិនបានចាក់គន្លឹះ ទើបជុងហ្គុកអាចចូលទៅបានយ៉ាងងាយបំផុត ។ នាយកំលោះទាញទ្វាឲ្យរបើកបន្ដិចម្ដងៗ រួចបន្តនាំរាងកាយចូលទៅក្នុង ទើបទាញទ្វារបិទវិញយឺតៗ ព្រោះតែមិនចង់បង្ករសម្លេងរំខានដល់ម្ចាស់បន្ទប់ ។
នៅក្នុងបន្ទប់ មានសភាពស្ងប់ស្ងាត់ ថែមទាំងគ្មានវត្តមានរបស់ថេងកយិងនៅខាងក្នុងទៀត ។ ជុងហ្កុកដើរចូលមកស្របពេលភ្នែករេមើលចុះឡើងៗក្នុងបន្ទប់ ដើម្បីរករាងតូច ពេលមិនឃើញគេ នាយក៏ដើរសម្ដៅទៅរកទ្វាបន្ទប់ទឹកម្ដង ហើយទីបំផុត នាយក៏បានឮសម្លេងទឹកហូរចេញពីខាងក្នុងនោះមក ទើបជុងហ្គុកញញឹមចេញមក ពេលការគិតរបស់នាយមិនបានខុស ថេហ្យុងកំពុងងូតទឹកនៅខាងក្នុង ។ ពេលដឹងថាគេនៅក្នុងនោះហើយ នាយកំលោះក៏ដើរបកមកអង្គុយលើគ្រែគេងរបស់រាងតូចវិញ ដើម្បីរង់ចាំគេចេញមក សុំទោសដល់គេដូចដែរនាយបានតាំងចិត្ត ។
ប្រមាណ១០នាទីក្រោយ ថេហ្យុងងូតទឹករួចរាល់ គេក៏បើកទ្វារចេញមកវិញ ជាមួយអាយឺតរលុងៗដៃខ្លីពណ៌ក្រមៅ និង ខោចង្កេះកៅស៊ូខ្លីពាក់កណ្ដាលភ្លៅពណ៌ប្រផេះ ដែលគេចូលចិត្តស្លៀកតាមទម្លាប់ពេលនៅផ្ទះនឹងឯង ។
"បងប្រុស!...."ថេហ្យុងបើកភ្នែកធំៗដោយការភ្ញាក់ផ្អើល ពេលឃើញវត្តមាននាយនៅក្នុងបន្ទប់របស់ខ្លួន ហើយភ្លាមនោះ ទឹកមុខភ្ញាក់ផ្អើលរបស់គេ ក៏ប្ដូរមកជាមាំស្មើរ ក្រញីក្រញូវ ពេលគិតដល់រឿងដែលបានកើតឡើង មុននឹងបោះសំណួរទៅអ្នកម្ខាងទៀត ទាំងសម្លេងរឹងកំព្រឹស ÷
"បងមកទីនេះធ្វើអី?"មាត់សួរ ស្របពេលជើងកំពុងបោះជំហាន ទៅរកសម្អាង ប៉ុន្តែដើរមិនទាន់ហួសជុងហ្គុកផង នាយក៏ងើបមកឈរបាំងផ្លូវគេបានមុន ។
"យើងមក....គឺ...ដើម្បីសុំទោសឯង"ជុងហ្គុកស្រដីឡើងជាមួយទឹកមុខគួរឲ្យអាណិត ទឹកមុខក្រៀមក្រំ មើលក៏ដឹងថានាយចង់សុំទោសគេពិតមែន ប៉ុន្តែថេហ្យុងបែរជាងាកទៅម្ខាង មិនព្រមមើលមុខនាយទៅវិញ ។
"យើងដឹង!...ថាយើងខុស ខុសដែលមិនចេះស្ដាប់ហេតុផល មិនបានសួរនាំឯងឲ្យបានច្បាស់ ប៉ុន្តែកាលដែលយើងធ្វើចេញទៅ នោះក៏ដោយសារតែយើងមិនចូលចិត្ត ឃើញឯងនិយាយស្និតស្នាលជាមួយប្រុសផ្សេង យើងមិនចង់ឃើញទេ ព្រោះឃើញពេលណា កន្លែងនេះវាក្ដៅរោលរាល ហាក់កំពុងមានភ្លើងឆេះសន្ធោរសន្ធៅនៅខាងក្នុងនឹងយ៉ាងអញ្ចឹង"ជុងហ្គុករៀបរាប់ហូរហែបែកអាចម៍ ខណៈបាតដៃក្រាស់លូកចាប់ដៃរបស់ថេហ្យុងមកអឹបជាប់ទ្រូង ចង់បញ្ជាក់ឲ្យគេដឹង ថារាល់ពេលដែលឃើញគេស្និតស្នាលជាមួយប្រុសផ្សេង ត្រង់នឹងវានៅមិនស្ងប់ ចង់ធ្វើអីចេញមកក៏ហាមលែងបាន ធ្វើដោយមិនបានគិតច្រើន ធ្វើព្រោះចង់បញ្ជាក់ថាគេជាមនុស្សរបស់នាយតែម្នាក់ គ្មាននរណាអាចមកយកគេបានទេ ។

KAMU SEDANG MEMBACA
✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]
Romansaការមកមើលថែមនុស្សដែលយើងមិនចូលចិត្ត ទោះជាយើងមិនចង់ តែគ្រប់យ៉ាងវាក៏ត្រូវដើរមកដល់ចំណុចនេះ ការបដិសេធ គ្មានប្រសិទិ្ធភាពឡើយសម្រាប់គីម ថេហ្យុង តើគេអាចទ្រាំរស់នៅជាមួយមនុស្សម្នាក់នោះបានប៉ុន្មានថ្ងៃ? ប៉ុន្មានខែ? ប៉ុន្មានឆ្នាំ? ដរាបណាប្រុសម្នាក់នោះ នៅតែមិនអាចដូ...